ទាន់ហេតុការណ៍
មន្ត្រីចំនួន១៦នាក់នៅក្នុងមន្ទ្ទីរពេទ្យបង្អែកស្រុក ព្រះស្តេចបានផ្ដិតមេដៃប្ដឹង ទៅសម្ដេច ស ខេង ..! =>> អាងស្បែកជាមន្ត្រីPMទឹស ស្រុកអន្លង់វែងមានតួនាទីជាអ្នកបង្ក្រាបបទល្មើស បែជាដើរកេណ្ឌប្រជាពលរដ្ឋអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ .......... =>> ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានអញ្ជើញចុុះពិនិត្យនិងស្ដារឡើងវិញ...! =>> លោកវីមេធាវីទេព ពៅចុកពោះ ចូលទៅព្យាបាលនៅមន្ទីរសម្រាក់ព្យាបាល (លីស្រីវីណា ) បានស្លាប់ខណៈកំពុងព្យួសេរ៉ូម........ =>> ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅទំនប់ចាន់ថ្នាលដែលស្ថិតនៅក្នុងឃុំក្រាំងចេកស្រុកឧដ្តុង្គ... =>> សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផ្ដល់ថវិកា300លានរៀល ដល់សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ... =>> តើ​ជំនួញរបស់ក្រុមហ៊ុន Queen Yourself (គ្វីនយ៉ូសែល)ទទួលបាន ជោគជ័យ ឬ​បរាជ័យ អាចបណ្តាលមកពីកម្មផល ឬជាព្រេងសំណាង ?... =>> ល្បែងសុីសងកំពុងបើកលេងយ៉ាងអានាធិបតេយ្យ សមត្ថកិច្ចធ្វើមិនដឹងមិនឮ...! =>> បឋមសឹក្សាវុឺនសៃ កំពុងក្លាយជាកន្លែងដាក់សិប្បកម្មកែឆ្នៃឈើខុសច្បាប់យ៉ាងអានាធិបតេយ្យ...! =>> ពិធីសំណេះសំណាល បំពាក់ថានន្តរសក្តិ គ្រឿងឥស្សរយ:យសជូនយោធិន...!
0

៖ទំនិញដែលនាំចូលពីប្រទេសថៃជាច្រើនប្រភេទដែលគ្មានបង់ពន្ធ ដោយសាការបើកដៃពីលោកឈុន សុភមង្គល ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តឧត្តរមានជ័យ ៖

៖ទំនិញដែលនាំចូលពីប្រទេសថៃជាច្រើនប្រភេទដែលគ្មានបង់ពន្ធ   ដោយសាការបើកដៃពីលោកឈុន សុភមង្គល  ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តឧត្តរមានជ័យ ៖

ឧត្ដមានជ័យ៖លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និងរដ្ឋាករខេត្តឧត្ដរមានជ័យ ដែលទើបនឹងឡើងកាន់ដំណែងថ្មីបាននឹងកំពុងឃុបឃិត​បើកដៃអោយក្រុមឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ដែលជាថ្នូរនឹងការប្រមូលលុយដាក់ហោប៉ៅរបស់ខ្លួនប៉ុណ្ណោះ។បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ ​នាំចូល​តាម​ច្រក​ជាំ ស្រុក​អន្លង់វែង តាមច្រក​
អូរ​ស្មាច់ ក្រុង​សំរោង និងតាមច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំ​ពិល ខេត្តឧត្ដរ
មានជ័យ រាល់ទំនិញដែលឈ្មួញ​នាំចូលមកកម្ពុជា ដែលសុទ្ធសឹងតែមិន
បានបង់ពន្ធចូលរដ្ឋអោយបានគ្រប់មុខទំនិញ ដែលជាហេតុធ្វើអោយប៉ះ
ពាល់ដល់ចំណូលថវិការរបស់រដ្ឋ។ ហើយក្រៅពីនេះ ក្រុម​ឈ្មួញ​បានចែក​
រំលែកលុយ ដែលមិនបង់ពន្ធទុកអោយ លោក ឈុន សុភមង្គល ប្រធាន​
សាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ ទើបរាល់រថយន្តដឹកទំនិញធំៗ
អាចឆ្លងកាត់តាមច្រកព្រំដែនបានដោយសេរី។តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយពីលោក ឈុន សុភមង្គល
ដែលទើបតែផ្លាស់មកកាន់ជាប្រធាន​សាខាគយនិងរដ្ឋាករខេត្តឧត្ដរមានជ័យ
បានឃុបឃិត​ជាមួយប្រធានស្នាក់ការគយ និងរដ្ឋាករ ប្រចាំច្រកអន្តរជាតិជាំ
ច្រកអន្តរជាតិអូរស្មាច់ និងច្រកជប់គគីរ បាននឹងកំពុងបើកដៃអោយក្រុម
ឈ្មួញ​នាំចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់
ដោយគៀបសង្កត់លើក្រុុមអាជីវករដែលរកស៊ីតូចតាចទៅវិញ។តាមប្រភពពីប្រជាពលរដ្ឋរស់ នៅក្បែរច្រកទ្វារអន្តរជាតិអូរស្មាច់ សង្កាត់
អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញមួយ
ចំនួនអាចនាំ ចូលជ្រូករស់ និងមាន់រស់យ៉ាងពេញ បន្ទុកតាមច្រកព្រំដែន
ដោយសារមាន ការឃុបឃិតជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ក្រុមអាជីវករ និង
ប្រជាពលរដ្ឋដែលនាំចូលមាន់រស់ពីទឹកដីថៃ ឆ្លងកាត់ច្រកព្រំដែនបានត្អូញ
ត្អែរថា មុខរបររបស់ពួកគាត់ផលចំណេញតិច តួចបំផុត ដោយសារតែមន្ត្រី
គយ នៅតាមច្រកព្រំដែនតម្រូវឲ្យបង់លុយច្រើន និងបង់អោយសមត្ថកិច្ច
ជាច្រើនស្ថាប័នផងដែរ។ដោយចំពោះបញ្ហារនេះប្រជាពលរដ្ឋ និងអាជីវករ​បានធ្វើការអំពាវនាវដល់
ឯកឧត្តម អ៊ួន ព័ន្ធមុនីរ័ត្ន ឧប្បនា យករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​
ហិរញ្ញវត្ថុ និងឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​
រដ្ឋាករ កម្ពុជាឲ្យចុះចាត់វិធានការណ៍ទប់ស្កាត់និងបង្រ្កាបអំពើពុករលួយរបស់​
លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ
ប្រធានស្នាក់ការ គយ និងរដ្ឋាករ ប្រចាំច្រកព្រំដែនទាំងបី ក្នុងខេត្តឧត្តរមានជ័យផង៕ចំពោះការចោទប្រកាន់ខាងលើ អង្គភាពគេហទ័រ ពន្លឺសន្តិភាពយើងមិនអាចសុំការបំភ្លឺពីលោក ឈុន សុមង្គល បានទេដោយសាមិនមានលេខទូរសព្ទ អង្គភាពសារព័ត៌មាន យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីភាគីដែលពាក់ព័ន្ធ គ្រប់ម៉ោងធ្វើការ ។
០៨៨៤៧៧៧៨៥៤

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com