ទាន់ហេតុការណ៍
តើសមត្ថកិច្ចក្នុងខណ្ឌ៧មករាបានដឹងដែរឬទេ ក្នុងការចាប់ផ្ដើមឡើងវិញល្បែងសុីសងនៅផ្សារសុីធីម៉ល ?.. =>> ល្បែងជល់មាន់អនឡាញ ផ្សារត្រាំខ្នារត្រូវបានបង្ក្រាប ជាបន្តបន្ទាប់..! =>> រដ្ឋបាលខេត្តតាកែវរៀបចំបេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការផ្ដល់សេវារដ្ឋបាលសាធារណៈឆ្នាំ២០២២និង​លេីកទិស​ដៅការងារឆ្នាំរបស់អង្គភាពច្រកចេញចូលតែមួយសម្រាប់ខេត្ត..! =>> ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការពីបទក្លែងបន្លំជាអាវុធហត្ថ..! =>> ឯកឧត្តម ហ៊ុន ម៉ាណែត : គណបក្សប្រជា ជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន..! =>> រយៈពេល៥ឆ្នាំ កន្លងបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី..! =>> តើលោក ឈាង ផា់ន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែរឬទេ? ចំពោះទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃ..! =>> មន្ទីរពហុព្យាបាល និងសម្ភព ដែលយកឈ្មោះ (ខ្មោច) មកបើកអាជីវកម្មពេទ្យ និងអះអាងថាមានច្បាប់ត្រឹមត្រូវ ពេលនេះដឹងការពិតហើយ_វគ្គ៤ =>> ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នាំយកអំណោយចុះសួរសុខទុក្ខលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស! =>> ក្រុមជនឈ្លាតឱកាសមួយចំនួន បានលួចលាក់បើកមន្ទីរព្យាបាលជំងឺ ដោយពុំមានច្បាប់អនុញ្ញាតិ ពីក្រសួងសុខាភិបាល..!
0

កម្មកររោងចក្រ «ជីម លី» នៅខណ្ឌពោធិ៍សែនជ័យប្រមាណ៥០០នាក់ បិទផ្លូវជាតិលេខ៤ទាំងស្រុង ទាមទារឱ្យក្រសួងការងារដោះស្រាយ ក្រោយថៅកែរោងចក្ររត់ចោល និងមិនបើកប្រាក់ខែជូន

កម្មកររោងចក្រ «ជីម លី» នៅខណ្ឌពោធិ៍សែនជ័យប្រមាណ៥០០នាក់ បិទផ្លូវជាតិលេខ៤ទាំងស្រុង ទាមទារឱ្យក្រសួងការងារដោះស្រាយ ក្រោយថៅកែរោងចក្ររត់ចោល និងមិនបើកប្រាក់ខែជូន

កម្មកររោងចក្រ «ជីម លី» នៅខណ្ឌពោធិ៍សែនជ័យប្រមាណ៥០០នាក់ បិទផ្លូវជាតិលេខ៤ទាំងស្រុង ទាមទារឱ្យក្រសួងការងារដោះស្រាយ ក្រោយថៅកែរោងចក្ររត់ចោល និងមិនបើកប្រាក់ខែជូនភ្នំពេញ ៖ កម្មករ-កម្មការិនីរោងចក្រយីហោ «ជីម លី» ស្ថិតនៅក្នុងភូមិគល់ សង្កាត់កំបូល ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញប្រមាណ៥០០នាក់ បាន និង កំពុងធ្វើការ បិទផ្លូវជាតិលេខ៤ ទាំងស្រុង នៅព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងចំណោមកម្មករជាង២៥០០នាក់ ដោយពួកគេទាមទារឱ្យក្រសួងការងារដោះស្រាយជូនពួកគាត់ បន្ទាប់ពីថៅកែរោងចក្របានរត់ចោល និងមិនបើកប្រាក់ខែឱ្យចំនួន២ខែមកហើយ។

សូមបញ្ជាក់ផងដែរថា កាលពីនាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ កម្មកររោងចក្រ «ជីម លី» ធ្លាប់បានផ្ទុះការតវ៉ាម្តងរួចមកហើយ ដោយទាមទារឱ្យជួយរកដំណោះស្រាយ ក្រោយពីរោងចក្រ ត្រូវបានចប់កុងត្រាជួលទីតាំង នឹងត្រូវផ្លាស់ប្តូរទីតាំងថ្មី ដោយមិនបានទូទាត់លុយអត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងលុយបំណាច់ឆ្នាំជាដើម។

បើតាមកម្មករ ការតវ៉ារបស់ពួកគេ បានកើតឡើងអស់រយៈពេលជិត១ខែមកហើយ នៅតែមិនដាច់ស្រេច ទើបពួកគេបានប្រមូលផ្តុំគ្នាធ្វើការតវ៉ាតែម្តង ដែលជម្រើចុងក្រោយ។

ក្រុមកម្មករបានឱ្យដឹងថា រោងចក្រខាងលើ ក្រោយពីប្តូរទីតាំងប្តូរឈ្មោះរោងចក្រ «ជីម លី» ឲ្យទៅជារោងចក្រ «ជី ជី» តែខាងក្រុមហ៊ុនមិនទាន់បានទូទាត់លុយអត្ថប្រយោជន៍ ជូនកម្មករនៅឡើយ ធ្វើឲ្យកម្មករ២៥០០នាក់ មិនសុខចិត្តនាំគ្នាតវ៉ាទាមទាររកលុយបំណាច់ឆ្នាំ និងលុយអត្ថប្រយោជន៍ផ្សេងៗ។

សម្រាប់ការតវ៉ារហូតដល់បិទផ្លូវជាតិខាងលើនេះ បានធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ខណៈកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ កំពុងតែធ្វើការសម្រួលចរាចរណ៍ផងដែរ៕

 

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com