ទាន់ហេតុការណ៍
គណ:កម្មាធិការសាខាកាកបាទក្រហមខេត្តតាកែវបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាមកចែកជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់មានចំនួន១២៩ គ្រួសារ..! =>> វគ្គបណ្ដុះបណ្ដាល ស្ដីពី វិជ្ជាជីវ:អ្នកសារព័ត៌មាន..! =>> ឯកឧត្តម អ៊ូច ភា អញ្ជើញចុះជួបសំណេះសំណាលជាមួយ ប្រធានក្រុមការងារចុះជួយឃុំ គណៈកម្មាធិការគណ:បក្សឃុំ ប៉ុស្ដិ៍នគរបាល សាខាមេភូមិ យុវជនភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ នៅឃុំកណ្តឹង នឹងឃុំក្រាំងធ្នង់ ស្រុកបាទី.. =>> តើសមត្ថកិច្ចក្នុងខណ្ឌ៧មករាបានដឹងដែរឬទេ ក្នុងការចាប់ផ្ដើមឡើងវិញល្បែងសុីសងនៅផ្សារសុីធីម៉ល ?.. =>> ល្បែងជល់មាន់អនឡាញ ផ្សារត្រាំខ្នារត្រូវបានបង្ក្រាប ជាបន្តបន្ទាប់..! =>> រដ្ឋបាលខេត្តតាកែវរៀបចំបេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការផ្ដល់សេវារដ្ឋបាលសាធារណៈឆ្នាំ២០២២និង​លេីកទិស​ដៅការងារឆ្នាំរបស់អង្គភាពច្រកចេញចូលតែមួយសម្រាប់ខេត្ត..! =>> ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការពីបទក្លែងបន្លំជាអាវុធហត្ថ..! =>> ឯកឧត្តម ហ៊ុន ម៉ាណែត : គណបក្សប្រជា ជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន..! =>> រយៈពេល៥ឆ្នាំ កន្លងបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី..! =>> តើលោក ឈាង ផា់ន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែរឬទេ? ចំពោះទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃ..!
0

ឈ្មួញចាប់ផ្តើមសម្រុកដឹកឈើបន្តទៀតហើយនៅខេត្តរតនគិរី សមត្ថកិច្ចខ្លាចមិនហ៊ានបង្ក្រាប

ឈ្មួញចាប់ផ្តើមសម្រុកដឹកឈើបន្តទៀតហើយនៅខេត្តរតនគិរី សមត្ថកិច្ចខ្លាចមិនហ៊ានបង្ក្រាប

រតនគិរី ៖ បើតាម​ប្រភព​ពីប្រជាពលរដ្ឋ​ បានប្រាប់​ស៊ីភីអិន​​ឲ្យដឹងថា បទល្មើសព្រៃឈើ​ដែល​ស្ថិតនៅភូមិ​ឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កំពុង​សម្រុកកាប់​និង​ដឹកជញ្ជូន​តាម​ម៉ូតូ​ និង​គោយន្ត​កែច្នៃ​យ៉ាងគគ្រឹកគគ្រេង​ ដែល​ពុំ​ឃើញ​មាន​កម្លាំងសមត្ថកិច្ច​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ធ្វើការ​ចុះបង្ក្រាបនោះទេ។
ជាក់ស្តែងនៅថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មាន​បទល្មើស​ព្រៃឈើ​ដែល​ដឹកតាម​ម៉ូតូ​តម្រៀប​ជាជួរ និង​មាន​គោយន្ត​កែច្នៃ​មក​ចាំដឹកឈើ​យកទៅលក់បន្តទៀត​។ ឈ្មួញ​ហាក់​ពុំមានការក្លាច​រអារ​ក្នុង​កាប់​នឹង​ដឹកជញ្ជូន​ឈើនោះទេ ព្រោះ​តែ​មន្ត្រីជំនាញ​បរិស្ថាន ហាក់ដូចជាស្ងាត់ឈឹង​តែម្តង​ ដោយ​បណ្តែត​បណ្តោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​បាន​កើត​ឡើង​យ៉ាង​​គឃ្លើន​​តែម្តង​។ ការ​ដឹកជញ្ជូន​ឈើ​យ៉ាង​ច្រើន​បែបនេះ​បានក្លាយ​ជាវប្បធម៌ទៅហើយ ដោយ​មួយ​ថ្ងៃ​ក្រុម​ឈ្មួញ​បាន​ដឹកតាមម៉ូតូ​រាប់​រយម៉ូតូ​​យកទៅលក់បន្ត​ឲ្យ​ឈ្មួញ​ធំៗបន្តទៀត ដែល​ជាឧកញ៉ា​មាន​ឥទ្ធិពល​ក្នុង​ការ​ជួញឈើ​។
កន្លងមក​​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ បាន​ធ្វើការ​​ព្រមាន​មន្ត្រី​មូលដ្ឋាន​រូប​ណា​ដែល​បាន​អនុញ្ញាត​ឲ្យ​បទល្មើសចេញ​ ត្រូវ​តែដកជាបន្ទាន់​ដោយមិន​អនុញ្ញាតឲ្យនៅបន្តទៀត​នោះទេ។ ប៉ុន្តែ​ក្នុង​មូលដ្ឋាន​ស្រុកអូរយ៉ាដាវ ហាក់ដូច​ជាបណ្តោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ កើត​មានឡើង​យ៉ាង​គឃ្លើនតែម្តង​ មួយថ្ងៃៗ​រាប់​តោន​ចេញ​ទៅដោយ​រលូន​ ហើយ​ពេលថ្មីៗ​នេះ​ ឈើ​ចាប់ផ្តើម​ចេញ​យកទៅលក់នៅប្រទេស​វៀតណាម​ជាបន្តបន្ទាប់​។
ទាក់ទិន​ករណីនេះ ប្រជាពលរដ្ឋ​សូម​សំណូម​ពរ​យ៉ាងទទូច​ទៅដល់​ឯកឧត្តម​ ថង សាវុន អភិបាល​ខេត្ត​រតនគិរី​ សូម​មេត្តា​ពិនិត្យ​បទល្មើស​ព្រៃ​ឈើ​ ដែលកំពុង​តែកើត​មានយ៉ាង​គឃ្លើន​បែបនេះ​ផង ជាពិសេស​សូម​ចាត់​វិធានការណ៍​ជាបន្ទាន់​ចំពោះ​​មន្ត្រី​ថ្នាក់​ក្រោម​ដែលមិន​បង្ក្រាប​បទល្មើសព្រៃឈើនេះ​៕
គេហទំពរ័​ (​ ពន្លឺសន្តិភាព​ ) 096 7976005_ 088 4777854

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com