ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

លោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងនឹងបក្សពួកកំពុងប្រព្រឹត្តអំពើពុករលួយ៖ ថ្ងៃអាទិត្យ១២កើតខែផល្គុនឆ្នាំចសំរិទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧មិនា២០១៩ ៖

លោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងនឹងបក្សពួកកំពុងប្រព្រឹត្តអំពើពុករលួយ៖ ថ្ងៃអាទិត្យ១២កើតខែផល្គុនឆ្នាំចសំរិទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧មិនា២០១៩ ៖

​ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ បក្សពួកនិយម និង​ទង្វើ​មិន​ប្រក្រតី​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង ត្រូវបាន​មន្ត្រីនគរបាល​ក្រោមឱវាទសុំមិនបញ្ចេញឈ្មោះនៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងពីរឿងអាស្រូវ​ពុករលួយ បក្សពួកនិយម​របស់​លោក កឹង ឃ​ន គឺ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ជ្រូត​ជ្រាប​ហើយ​នឹងចាត់វិធានការ​ណ៍ទប់ស្កាត់​នូវអំពើពុករលួយ​របស់លោក កឹង ឃ​ន ខ្លះ​ផង​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​របស់លោក កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង និង​បក្សពួក​ឲ្យ​បាន​ស៊ីជម្រៅ​ផងដែរ​។
​បើតាម​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សា្វ​យ​រៀង បាន​ឲ្យ​ដឹងថា​លោក កឹង ឃ​ន រំលោភ​អំណាច ប្រព្រឹត្ត​អំពើពុករលួយ ទទួល​សំណូក​ពី​ឈ្មួញ​វៀតណាមហើយ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​ចូល​តាម​ច្រករបៀង​ចំនួន​៩​កន្លែង​នៅ​តំបន់​ព្រំដែន​ខ្មែរ​-​វៀតណាម ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ក្នុងតួនាទី​ជា​ស្នងការ​នគរបាល​ខេត្តស្វាយរៀង ជាច្រើន​ឆ្នាំ​មកនេះ​លោក កឹង ឃ​ន បាន​បញ្ជូន​សាច់ញាតិ​និង​បក្សពួក​របស់ខ្លួន​ឲ្យ​ទៅគ្រប់​គ្រង​តាម​ច្រករបៀង​ច្រើន​កន្លែង​ដើម្បី​ប្រមូល​លុយ​ពី​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ខូចគុណភាព​ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ ។ ដូច្នេះហើយ​ទើប​មន្ត្រីនគរបាល​ខេត្តស្វាយរៀង បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​បក្សពួកនិយម​របស់លោក កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង ជាបន្ទាន់​។
ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កឹង ឃ​ន សុំមិនបញ្ចេញឈ្មោះបាន​ឲ្យ​ដឹងថា រយៈពេល​ច្រើន​ឆ្នាំ​មកនេះ​លោក កឹង ឃ​ន និង​បក្សពួក​សាច់ញាតិ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​សុខ​ស្រួល​ដោយ​ក្នុង​ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រករបៀង​និមួយ​ៗក្នុងមួយរថយន្ត​ត្រូវបង់ចាប់ពី​២៥​ម៉ឺន​ទៅដល់​៦០​ម៉ឺន​រៀល ហើយ​ទំនិញ​ខ្លះ​ត្រូវ​បង់លុយ​មួយ​រថយន្ត​ពី​១០០​ដល់​១៥០​ដុល្លារ​។ គ្រប់​ច្រករបៀង​ដែល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​សុទ្ធតែ​គ្រប់គ្រង​ដោយ​សាច់ញាតិ​និង​បក្សពួក​របស់លោក កឹង ឃ​ន ទាំងអស់​ហើយ​លោក កឹង ឃ​ន គាបសង្កត់​លើ​ស្នងការរង​នគរបាល​ខេត្តស្វាយរៀង ជាច្រើន​នាក់​ទៀត​យ៉ាង​កំរោល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ច្រកព្រំដែន​សំខាន់ៗ​ដូចជា ច្រក​សំរោង ស្រុក​ចន្ទ្រា គឺ​លោក កឹង ឃ​ន អាច​ប្រមូល​ចំណូល​ក្នុង​មួយ​យប់ៗ​មិន​ក្រោម​ពីមួយ​ម៉ឺន​ដុល្លារ​នោះទេ ហើយ​ច្រកព្រំដែន​បុស្ស​មន ស្រុក​រំដួល ខេត្តស្វាយរៀង ក៏​លោក កឹង ឃ​ន ប្រមូល​ចំណូល​ក្នុង​មួយ​យប់ៗ​មិនតិចជាង​មួយ​ម៉ឺន​ដុល្លារ​នោះដែរ​។ បើតាម​ការ​បង្ហើប​ពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក កឹង ឃ​ន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​អាង​មាន​ខ្នងបង្អែក​ដ៏រឹងមាំ​នៅក្នុង​ក្រសួងមហាផ្ទៃ ដូច្នេះហើយ​ទើប​លោក កឹង ឃ​ន ហ៑ានប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​បែបនេះ៕ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក កឹង ឃន បានទេដោយសារគ្មានលេខទូរសព្ទ អង្គភាពសារព័ត៌មានយើងរុងចាំទទួលនូវការបកស្រាយបំភ្លឺពីភាគីដែលពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ ។ 088 4777 854

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com