ខេត្តតាកែវ៖ ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ នៅមន្ទីរព័ត៌មានខេត្តតាកែវបានរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលដឹកនាំកិច្ចប្រជុំដោយ លោក អៀម ថៃ ប្រធានមន្ទីរព័ត៌មានខេត្តនិងមានការអញ្ជើញចូលរួមលោក អនុប្រធានមន្ទីរព័ត៌មានរួមនិងមន្ត្រីរាជការទាំងអស់នៃមន្ទីរព័ត៌មានខេត្ត លោក លោកស្រី ជាអ្នកសារព័ត៌មាន ទូទាំងខេត្តតាកែវ។
សូមបញ្ជាក់ថា៖ ការផ្សព្វផ្សាយនូវយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ គឺ ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញសង្គមតាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សាធារណជន និងអនុវត្តវិធានការចាំបាច់មួយចំនួន ហើយយុទ្ធនាការនេះ ក៏ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពព័ត៌មាន និងសន្តិសុខសុវត្ថិភាពសង្គម៕