ទាន់ហេតុការណ៍
រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ =>> កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជូនដល់អ្នកសារព័ត៌មានម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ កាសែត ដែលកំពុងតែប្រតិបត្តិការនៅទូទាំងខេត្តតាកែវ... =>> ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ =>> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត..! =>> វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩ =>> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍...
0

ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន…

ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន…

 

ខេត្តកណ្ដាល ÷ដីមាត់ព្រែកប្រមាណជា៥០០ម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនិងមានអំណាចកំពុងចាក់គ្រឹះសាងសង់របងរំលោភយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងអាណាធិបតេយ្យ ។

ធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋត្រូវបានបុគ្គលអ្នកមានលុយមានអំណាចនឹងមានងាជាឧកញ៉ារំលោភបំពានហួងហែងយកមកធ្វើជាកម្មសិទ្ធិបុគ្គលឯកជនយ៉ាងអាណាធិបតេយ្យ ដោយពុំមានការអៀនខ្មាស់ ចរិតអន់ជាងប្រជាពលរដ្ឋស្លូតត្រង់ល្ងិតល្ងង់និងទីទ័លក្រទៅទៀត  ប្រហែលជាគិតថា  ខ្លួនមានលុយមានអំណាចអាចនឹងធ្វើអ្វីៗតាមតែអំពើរចិត្តបានមែនឬ ? ។

បើយោងតាមការរៀបរាប់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល បានរៀបរាប់នឹងអះអាងប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ចំពោះសំណង់ដែលចាក់គ្រឹះបំរ៉ុងនឹងធ្វើរបងដ៏រឹងមាំនៅមាត់ព្រែកនោះគឺ  ជាដីរបស់លោកឧកញ៉ាម្នាក់ដែលពុំបានស្គាល់ឈ្មោះកំពុងសាងសង់ជារៀងរាល់ថ្ងៃ។

នៅវេលាម៉ោង១០និង២០នាទីថ្ងៃសៅរ៍ទី១ខែមិថុនាឆ្នាំ២០២៤នេះក្រុមអ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅលោកមេឃុំសំបួរមាសតាមទូរសព្ទលោកក៏បានឆ្លើយថា÷ ( ចំពោះសំណង់ខាងលើនេះលោកពុំបានដឹងនោះទេ  ហើយលោកក៏មិនបានអនុញ្ញាតឲ្យមានការសាងសង់យ៉ាងដូច្នេះដែរ ) ហើយលោកក៏បានបញ្ជាក់ទៀតថា  លោកនឹងចុះទៅពិនិត្យមើលឲ្យបានឃើញជាក់ស្ដែង។ 

នេះមានន័យថា ÷ ការចាក់គ្រឹះបំរ៉ុងនិងសាងសង់របងដ៏រឹងមាំរបស់លោកឧកញ៉ា(មិនស្គាល់ឈ្មោះ)

គឺ ពុំមានច្បាប់ឬការអនុញ្ញាតអំពីអាជ្ញាធរឬមន្ត្រីជំនាញណាឡើយ។

មជ្ឈដ្ឋានប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិក្រោលគោរ ឃុំសំបួរមាសកំពុងតែបើកត្រចៀកនិងភ្នែកធំៗ រងចាំមើលថាតើ  អាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញដែលពាក់ព័ន្ធ  មានវិធានការយ៉ាងដូចម៉្ដេចដែរចំពោះលោកឧកញ៉ារូបនោះ? ៕

( គេហទំព័រ ពន្លឺសន្តិភាព )

០៩៦ ៧៩ ៧៦ ០០៥/០៨៨ ៤៧ ៧៧ ៨៥៤

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com