ទាន់ហេតុការណ៍
ប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រេីនកុះក ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃបញ្ចប់.! =>> ប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រេីនកុះក ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃបញ្ចប់.! =>> ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អញ្ជេីញសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈបក្សប្រជាជនកម្ពុជាស្រុកកោះធំ ! =>> អបអរសាទរយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២..! =>> ឯកឧត្តម គួច ចំរើន អញ្ជើញសម្ពោធបណ្ណាល័យទី១ នៅក្នុងបរិវេណសាលាបឋមសិក្សា- វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ =>> ផ្លូវជាតិលេខ៣ត្រូវបានស្ថាបនានឹងកសាងហេីយរួចរាល់នៅពេលថ្មីៗកន្លងមកនេះ ! =>> តេីនេះជាការរំលោភបំពានលេីសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋដែរឬទេ ?... =>> ពិធីប្រកាសតែងតាំង លោក ជិន គឹមស្រេង ជាប្រធានសាខាពន្ធដារខេត្តតាកែវ ជំនួសលោក ងួន សុវណ្ណ ដែលត្រូវទទួលភារៈកិច្ចថ្មី ជាប្រធានសាខាពន្ធដារខេត្តកណ្តាល… =>> ទីតាំងល្បែងសុីសងជល់មាន់ បើកលេងយ៉ាងគគ្រឹកគគ្រេង បានដោយរលូន មិនទាន់ឃើញមានសមត្ថកិច្ច ចុះធ្វើការបង្ក្រាបនោះឡេីយ ដែលមានទីតាំង ......... =>> ឈ្មួញដីសំដីឈ្លើយ គឹមឡុងស្រូរ ដកគ្រឿងចក្ររត់លឿនដូចអាមិចខណះអជ្ញាធរស្រុកជីក្រែងបំរុងចុះពិនិត្យការដ្ឋានចាត់ការតាមច្បាប់
0

លោកនេត​ សាវឿន​អគ្គស្នងការ​នគរបាលជាតិគួរពិនិ​ត្យមើលលោក​ លី​ ឡេងអភិបាលខេ​ត្តត្បូងឃ្មុំនិង​លោក​ បែន ​រ័ត្នស្នងកា​រនគរបា​លមិ​នហ៊ានចាត់វិធា​នការបង្ក្រា​បល្បែង​ស៊ីសងក្នុងតំបន់​សេដ្ឋកិច្ចពិ​សេស​ត្បូង​ឃ្មុំ

លោកនេត​ សាវឿន​អគ្គស្នងការ​នគរបាលជាតិគួរពិនិ​ត្យមើលលោក​ លី​ ឡេងអភិបាលខេ​ត្តត្បូងឃ្មុំនិង​លោក​ បែន ​រ័ត្នស្នងកា​រនគរបា​លមិ​នហ៊ានចាត់វិធា​នការបង្ក្រា​បល្បែង​ស៊ីសងក្នុងតំបន់​សេដ្ឋកិច្ចពិ​សេស​ត្បូង​ឃ្មុំ

ប្រភពពី​ពលរដ្ឋ​ក្នុង​ឃុំ​ដារ ដែល​ធ្លាប់​ចូលទៅ​កាន់​ទីតាំង​បើក​ល្បែង ស៊ីសង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ឈន ថា​រី បាន​ឲ្យ​ដឹង ថា ឈ្មោះ ហេង ជា​អ្នកកាង​ល្បែង​បាន​អួតអាង ​ប្រាប់​អតិថិជន​របស់ខ្លួន​ពី​សុវត្ថិភាព​ សម្រាប់​អ្នក​មកលេង​ល្បែង​ក្នុ ងទី តាំងនេះ ម៉ាសប្បាយអត់មត់មានបញ្ហារអ្វីទាំងអស់ពីសុវត្តិភាពផ្ទាល់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈន ថា​រី មាន​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​និង​មាន​បង្កប់​ល្បែងស៊ីសង​ច្រើន​ប្រភេទ ហើយ​តាមផ្លូវ​ចូលទៅ​កាន់​កន្លែង​លេងល្បែង​ស៊ីសង​នោះ​មាន​ដាក់ពង្រាយ​សន្តិសុខ​យាមកាម​យ៉ាងរឹងមាំ​ព្រោះ​ខ្លាច​មាន​អ្នកកាសែត​ចូលទៅ​ថតរូប​ភាពចុះ​ផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​នានា​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ការ​រាលដាល​លេងល្បែង​ស៊ីសង​នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​។

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈន ថា​រី កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មាន​មនុស្ស​ចូលរួម​លេងល្បែង​កាន់តែ​ច្រើនឡើងៗ​ដែល​សុទ្ធតែជា​ពលរដ្ឋ​ខ្មែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សង្វៀន​បញ្ជរ​មាន់​បង្កប់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ត្រូវគេ​បើក​លេង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈន ថា​រី ហើយ​អ្នកកាង​ល្បែង​មានឈ្មោះ ហេង ដែលមាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ហ៊ាន​ប៉ះពាល់​ឡើយ​។ សូម្បីតែ​លោក លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៏​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដែល​កំពុងតែ​កើតឡើង​យ៉ាង​រាលដាល​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ ស្រុក​មេមត់បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​កុះករ​ចូលរួម​លេងល្បែង​បញ្ជល់មាន់​និង​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ទៀត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈន ថា​រី ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ក្នុងខណៈដែល​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល គឺ​អធិការនគរបាល​ស្រុក​មេមត់ ក៏ដូចជា​អភិបាលស្រុក​មេមត់ នាំគ្នា​សម្ងំ​ស្ងាត់ឈឹង​មិន​បង្ក្រាប​ល្បែងស៊ីសង​នោះទេ ហើយ​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៏​ធ្វើ​មិនដឹងមិនឮ​ចំពោះ​សេចក្ដី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ទៅលើ​បញ្ហា​អសន្តិសុខ​សង្គម​នោះដែរ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​ល្បែងស៊ីសង​ត្រូវគេ​បើក​លេង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈន ថា​រី យ៉ាង​រាលដាល​គឺ​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​មេមត់ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ព្រោះ​អភិបាលខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំនុច។មានត
គេហទំពរ័​ (​ ពន្លឺសន្តិភាព​ )​ 096 7976005_ 088 4777854

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com