ទាន់ហេតុការណ៍
ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍... =>> បែកធ្លាយ អគារ KMH នៅក្រុងប៉ោយ ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស!! =>> មិនដឹងថាមានខ្នងបង្អែកធំប៉ុណ្ណាទេ បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីយ៉ាងចំហរដូច្នេះ.? =>> អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់………
0

ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត…

ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត…

ខេត្កកណ្ដាល ៖ ប្រភព​ពី​ក្រុម​ឈ្មួញដឹក​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដតាមបណ្ដោយផ្លូវជាតិលេខ៣ភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល បានបញ្ជាក់ឲ្យ​ដឹងថា សព្វថ្ងៃប្រធាន​ជញ្ជីងថ្លឹងរថយន្តខាងលើកំពុង​សប្បាយចិត្តប្រមូ៉ល​លុយ​ចែកគ្នាធ្វើ​មាន​ធ្វើបាន យ៉ាង​ត្រជាក់ចិត្ត ទោះបីជារថយន្តធំៗផ្ទុក​លើស​ទម្ងន់​ក៏នៅតែ​អាច​ធ្វើ​ចរាចរណ៍ទាំង​យយប់ទាំងថ្ងៃបានដោយរលូនដែរ ពោលគឺ÷ ( គ្រាន់តែចុះទៅបង់លុយឲ្យក្រុមមន្ត្រីដែលប្រចាំការនៅស្ថានីខាងលើ ជាការស្រេច )។

ទង្វើរទាំងអស់នេះហើយមិនគួរណា ! លោក ប៉េង ពោធិ៍នា

ររដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន និងលោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលបែរជា​រក្សាភាពស្ងៀមស្ងាត់ហាក់ធ្វើមិនដឹងមិនឮ ឬមួយក៏ដូចជាពាក្យគេនិយាយថា (កន្ទេលធំបន្លំដេក ) ឬក៏យ៉ាងណានោះទេ?។​​

ក្រុមអាជីវករ​តូចធំដែល​ដឹកជញ្ជូនទំនិញពីខេត្តផ្សេងៗជាពិសេសក្រុមដឹកជញ្ជូន ដី ខ្សាច់ ថ្ម ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល បានឲ្យដឹងទៀតថា ទោះបីជាពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់ក៏ដោយ ក៏​ត្រូវតែ​ចុះទៅបង់​លុយ​ថ្លៃបាយថ្លៃកាហ្វេតាម​ការកំណត់ របស់​ក្រុមមន្ត្រី​ដែលប្រចាំ​ស្ថានីយ៍​ជញ្ជីងថ្លឹងរថយន្តនេះជាប្រចាំដែរ មានន័យថា÷(ដឹកលើសក៏ត្រូវតែបង់លុយ  បើដឹកមិនលើសក៏ត្រូវតែបង់លុយ ) ហេតុដូច្នេះហើយត្រូវតែដាក់ឲ្យលើសហ៊ាហូរអាចនឹងតទ្រុងទៅលើទៀតក៏បានដើម្បីទប់ទល់ថ្លៃបង់ឲ្យក្រុមមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត  ទើបបានរកផលចំណេញឃើញ។

ហេតុនេះហើយទើបមានការអំពាវនាវនិងសំណូមពរដល់លោក គង់ សោ ភ័ណ្ឌអភិបាលខេត្តកណ្ដាលក៏ដូចជា លោក ប៉េង ពោធិ៍នា

រដ្ឋមន្ត្រីក្រសួង​សាធារណ:ការនិង​ដឹកជញ្ជូន​មេត្តាជួយចាត់វិធានការ​ទប់ស្កាត់​នូវអំពើពុករលួយ របស់ ប្រធាន​ និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ រថយន្តផ្លូវជាតិលេខ៣ភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាស្ទឹងខេត្តកណ្ដាលនេះផងទាន។​

បើពុំមានវិធានការទប់ស្កាត់និងត្រួតពិនិត្យឲ្យបានស៊ីជម្រៅទេ  នៅបណ្ដែតបណ្ដោយទុកឱ្យក្រុមមន្ត្រីដែលប្រចាំការនៅស្ថានីយថ្លឹងរថយន្តខាងលើនេះធ្វើអ្វីៗស្រេចតែនឹងចិត្តនោះ ពិតជាត្រូវរលាយហិនហោចខូចខាតនៅហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល  ជាពិសេសផ្លូវថ្នល់និងស្ពានដែលជាសរសៃឈាមនៃសេដ្ឋកិច្ចដ៏សំខាន់ ជាក់ជាពុំខានឡើយ ៕

( 0967976005/0884777854

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com