ទាន់ហេតុការណ៍
គណ:កម្មាធិការសាខាកាកបាទក្រហមខេត្តតាកែវបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាមកចែកជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់មានចំនួន១២៩ គ្រួសារ..! =>> វគ្គបណ្ដុះបណ្ដាល ស្ដីពី វិជ្ជាជីវ:អ្នកសារព័ត៌មាន..! =>> ឯកឧត្តម អ៊ូច ភា អញ្ជើញចុះជួបសំណេះសំណាលជាមួយ ប្រធានក្រុមការងារចុះជួយឃុំ គណៈកម្មាធិការគណ:បក្សឃុំ ប៉ុស្ដិ៍នគរបាល សាខាមេភូមិ យុវជនភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ នៅឃុំកណ្តឹង នឹងឃុំក្រាំងធ្នង់ ស្រុកបាទី.. =>> តើសមត្ថកិច្ចក្នុងខណ្ឌ៧មករាបានដឹងដែរឬទេ ក្នុងការចាប់ផ្ដើមឡើងវិញល្បែងសុីសងនៅផ្សារសុីធីម៉ល ?.. =>> ល្បែងជល់មាន់អនឡាញ ផ្សារត្រាំខ្នារត្រូវបានបង្ក្រាប ជាបន្តបន្ទាប់..! =>> រដ្ឋបាលខេត្តតាកែវរៀបចំបេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការផ្ដល់សេវារដ្ឋបាលសាធារណៈឆ្នាំ២០២២និង​លេីកទិស​ដៅការងារឆ្នាំរបស់អង្គភាពច្រកចេញចូលតែមួយសម្រាប់ខេត្ត..! =>> ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការពីបទក្លែងបន្លំជាអាវុធហត្ថ..! =>> ឯកឧត្តម ហ៊ុន ម៉ាណែត : គណបក្សប្រជា ជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន..! =>> រយៈពេល៥ឆ្នាំ កន្លងបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី..! =>> តើលោក ឈាង ផា់ន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែរឬទេ? ចំពោះទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃ..!
0

លោក​​ឧត្តម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ប្រមូលផ្តុំកងរាជអាវុធហត្ថទូទាំងរាជធានីភ្នំពេញ​ ដេីម្បីចែកអំណោយចូលឆ្នាំថ្មី​ ……..

លោក​​ឧត្តម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង   ប្រមូលផ្តុំកងរាជអាវុធហត្ថទូទាំងរាជធានីភ្នំពេញ​ ដេីម្បីចែកអំណោយចូលឆ្នាំថ្មី​ ……..

ភ្នំពេញ)៖ លោក​​ឧត្តម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជាការ​រងកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និងជាមេបញ្ជា​ការ​កងរាជ​អាវុធហត្ថ​រាជធានីភ្នំពេញ នៅ​រសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រមូលផ្តុំកងកម្លាំង​ក្រោម​ឱវាទទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើរឿងសំខាន់ពីរគឺ៖

*ទី១ ៖ ធ្វើការផ្សព្វផ្សាយនូវខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែល​បានថ្លែងសារពិសេសជូនជនរួមជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ឲ្យបានយល់ជ្រួតជ្រាបគ្រប់ៗគ្នា។

*ទី២ ៖ ធ្វើពិធីសំណេះសំណាលប្រគល់អំណោយជូនដល់បងប្អូននាយទាហាន-នាយទាហានរង-ពលទាហាន ក្នុងអង្គភាពទាំងមូល ទុកជាការអបអរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរខាងមុខនេះ។

ក្នុងឱកាសជួបជុំនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានពាំនាំនូវការសួរសុខទុក្ខរបស់​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​រាជធានីភ្នំពេញទាំងអស់ ព្រមទាំង ក្រុមគ្រួសារ និងពាក្យជូនពរ ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ការងារ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តថា ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់ សម្រាប់គ្រួសារ។ ជាក់ស្តែង ជារៀងរាល់ឆ្នាំនៅគ្រប់ពិធីបុណ្យជាតិ សាសនា ពេលដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ គឺជាពេលដែលកម្លាំងសមត្ថកិច្ច រឹតតែត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ លើការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ កាន់តែមមាញឹក ជាងពេលធម្មតា ដូច្នេះដើម្បីជាការលើកទឹកចិត្ត ទើបលោក ឆ្លៀតពេលរៀបចំពិធីជួបជុំសំណេះសំណាល នេះឡើង​ដោយភ្ជាប់ជា​មួយអំណោយជាចំណងដៃ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ដោយក្នុងម្នាក់ៗទទួលបានទឹកក្រូចដប០១កេស, អាវយឺត​០១ និងកញ្ចប់ នំពា ភេសជ្ជៈប៉ូវកម្លាំង ទឹកសុទ្ធ ០១ឈុត សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងផ្ញើជូនក្រុម​គ្រួសារ

ភ្នំពេញ)៖ លោក​​ឧត្តម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជាការ​រងកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និងជាមេបញ្ជា​ការ​កងរាជ​អាវុធហត្ថ​រាជធានីភ្នំពេញ នៅ​រសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រមូលផ្តុំកងកម្លាំង​ក្រោម​ឱវាទទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើរឿងសំខាន់ពីរគឺ៖

*ទី១ ៖ ធ្វើការផ្សព្វផ្សាយនូវខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែល​បានថ្លែងសារពិសេសជូនជនរួមជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ឲ្យបានយល់ជ្រួតជ្រាបគ្រប់ៗគ្នា។

*ទី២ ៖ ធ្វើពិធីសំណេះសំណាលប្រគល់អំណោយជូនដល់បងប្អូននាយទាហាន-នាយទាហានរង-ពលទាហាន ក្នុងអង្គភាពទាំងមូល ទុកជាការអបអរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរខាងមុខនេះ។

ក្នុងឱកាសជួបជុំនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានពាំនាំនូវការសួរសុខទុក្ខរបស់​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​រាជធានីភ្នំពេញទាំងអស់ ព្រមទាំង ក្រុមគ្រួសារ និងពាក្យជូនពរ ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ការងារ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តថា ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់ សម្រាប់គ្រួសារ។ ជាក់ស្តែង ជារៀងរាល់ឆ្នាំនៅគ្រប់ពិធីបុណ្យជាតិ សាសនា ពេលដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ គឺជាពេលដែលកម្លាំងសមត្ថកិច្ច រឹតតែត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ លើការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ កាន់តែមមាញឹក ជាងពេលធម្មតា ដូច្នេះដើម្បីជាការលើកទឹកចិត្ត ទើបលោក ឆ្លៀតពេលរៀបចំពិធីជួបជុំសំណេះសំណាល នេះឡើង​ដោយភ្ជាប់ជា​មួយអំណោយជាចំណងដៃ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ដោយក្នុងម្នាក់ៗទទួលបានទឹកក្រូចដប០១កេស, អាវយឺត​០១ និងកញ្ចប់ នំពា ភេសជ្ជៈប៉ូវកម្លាំង ទឹកសុទ្ធ ០១ឈុត សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងផ្ញើជូនក្រុម​គ្រួសារ ផងដែរ មិនតែប៉ុណ្ណោះ នៅថ្ងៃទី០៣ ខែ០៣ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នឹងរៀបចំ​ពិធីជប់លៀងជូនដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញទាំងមូល ចូលរួមសប្បាយមុនចូលឆ្នាំថ្មី មកដល់ ដើម្បីទុកពេលវេលា ការពារប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំ។

កាយវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាពេលនេះ គឺជាគុណធម៌មួយរបស់មេបញ្ជាការ ដែលតែងតែយកចិត្ត ទុកដាក់ ឈឺឆ្អាលពីទុក្ខធុរៈ និងលើកទឹកចិត្តចំពោះកូនចៅក្រោមឱវាទគ្រប់ៗ គ្នាបង្កើតបានជាក្តីរំភើប និងមនោសញ្ចេតនាស្និតស្នាល ដែលមិនអាចបំភ្លេចបាន៕

ផងដែរ មិនតែប៉ុណ្ណោះ នៅថ្ងៃទី០៣ ខែ០៣ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នឹងរៀបចំ​ពិធីជប់លៀងជូនដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញទាំងមូល ចូលរួមសប្បាយមុនចូលឆ្នាំថ្មី មកដល់ ដើម្បីទុកពេលវេលា ការពារប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំ។

កាយវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាពេលនេះ គឺជាគុណធម៌មួយរបស់មេបញ្ជាការ ដែលតែងតែយកចិត្ត ទុកដាក់ ឈឺឆ្អាលពីទុក្ខធុរៈ និងលើកទឹកចិត្តចំពោះកូនចៅក្រោមឱវាទគ្រប់ៗ គ្នាបង្កើតបានជាក្តីរំភើប និងមនោសញ្ចេតនាស្និតស្នាល ដែលមិនអាចបំភ្លេចបាន៕

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com