រដ្ឋបាលខេត្តតាកែវ នៅថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥
⏰ វេលាម៉ោង ៩:០០នាទីព្រឹក
៚——————————–
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មការដោះស្រាយបណ្ដឹងតាវ៉ាខេត្តតាកែវ បានអញ្ជើញដឹកនាំបើកសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ា សម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្ម ប្រកបដោយភាតរៈបរិស្ថាន ស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ។
អង្គសិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមដោយ លោក លី ហេ្សមីន អគ្គនាយករង នៃអគ្គនាយកដ្ឋានត្រួតពិនិត្យផ្ទៃក្នុង និងគ្រប់គ្រងទិន្នន័យ នៃអគ្គនាយកដ្ឋានដៅះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ (អ.ដ.ផ) នៃក្រសួងសេដ្ឋកិច្ច និងហិរវត្ថុ លោក ម៉ម កាយ អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមដោយ លោក ប៊ុន សម្បត្តិ នាយកទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្ត លោកអភិបាលរងស្រុកគិរីវង់ លោកមេឃុំកំពែង និងលោកភូមិចូលរួមផងដែរ៕