ទាន់ហេតុការណ៍
គណ:កម្មាធិការសាខាកាកបាទក្រហមខេត្តតាកែវបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាមកចែកជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់មានចំនួន១២៩ គ្រួសារ..! =>> វគ្គបណ្ដុះបណ្ដាល ស្ដីពី វិជ្ជាជីវ:អ្នកសារព័ត៌មាន..! =>> ឯកឧត្តម អ៊ូច ភា អញ្ជើញចុះជួបសំណេះសំណាលជាមួយ ប្រធានក្រុមការងារចុះជួយឃុំ គណៈកម្មាធិការគណ:បក្សឃុំ ប៉ុស្ដិ៍នគរបាល សាខាមេភូមិ យុវជនភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ នៅឃុំកណ្តឹង នឹងឃុំក្រាំងធ្នង់ ស្រុកបាទី.. =>> តើសមត្ថកិច្ចក្នុងខណ្ឌ៧មករាបានដឹងដែរឬទេ ក្នុងការចាប់ផ្ដើមឡើងវិញល្បែងសុីសងនៅផ្សារសុីធីម៉ល ?.. =>> ល្បែងជល់មាន់អនឡាញ ផ្សារត្រាំខ្នារត្រូវបានបង្ក្រាប ជាបន្តបន្ទាប់..! =>> រដ្ឋបាលខេត្តតាកែវរៀបចំបេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការផ្ដល់សេវារដ្ឋបាលសាធារណៈឆ្នាំ២០២២និង​លេីកទិស​ដៅការងារឆ្នាំរបស់អង្គភាពច្រកចេញចូលតែមួយសម្រាប់ខេត្ត..! =>> ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការពីបទក្លែងបន្លំជាអាវុធហត្ថ..! =>> ឯកឧត្តម ហ៊ុន ម៉ាណែត : គណបក្សប្រជា ជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន..! =>> រយៈពេល៥ឆ្នាំ កន្លងបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី..! =>> តើលោក ឈាង ផា់ន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែរឬទេ? ចំពោះទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃ..!
0

មេគយ នឹម ផល្លី យកឈ្មោះ ប្រតិភូគុណ ញឹម គាបសង្កត់ឈ្មួញល្បីពេញ ខណ្ឌចំការមន

មេគយ នឹម ផល្លី យកឈ្មោះ ប្រតិភូគុណ ញឹម គាបសង្កត់ឈ្មួញល្បីពេញ ខណ្ឌចំការមន

លោកនឹម ផល្លី ប្រធានការិយាល័យគយ និងរដ្ឋាករ ខណ្ឌចំការមន នៃសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បាននិងកំពុងជះឥទ្ធិពលពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ក្នុង​ការអនុវត្តតួនាទីភារកិច្ច ឈានដល់មានករណីជំរិត និងបង្ខំឲ្យឈ្មួញបង់ប្រាក់ ធ្វើឡើងតាមការទាមទាររបស់គាត់ ក្នុងនោះ ថែមទាំងយកឈ្មោះ លោកបណ្ឌិតគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបន្លាច និងគ្រប​ដណ្តប់ទៅលើក្រុមឈ្មួញ ដែលបានរកស៊ីដឹកទំនិញចូលក្នុងទឹកដីខណ្ឌចំការមន រាជធានីភ្នំពេញ ។

យ៉ាងតិចមានមន្ត្រីគយចំនួន៥នាក់ ត្រូវបានលោកនឹម ផល្លី ប្រធានការិយាល័យគយ និងរដ្ឋាករខណ្ឌចំការមន ចាត់ទុកជាមន្ត្រីដែលខ្លួនទុកចិត្ត ក្នុងការចុះប្រតិបត្តិការ ចុះយកលុយពីក្រុមឈ្មួញដឹកទំនិញតាមរយៈ ឆ្លងកាត់ចូលខណ្ឌចំការមន និងទីតាំងឃ្លាំងនៅក្នុងខណ្ឌចំការមន ដោយ​មិនបាន អនុវត្តតាមនីតិវិធីគយ គឺតម្រូវឲ្យឈ្មួញដែលបានដឹកទំនិញប្រភេទរថយន្តយីឌុប ដោយមិនគិតថា ទំនិញទាំងនោះ នាំចូល​មានពន្ធ ឬអត់ពន្ធ ពួកគេតែងតម្រូវឲ្យបង់ក្នុងមួយឡាន ពី១០០ដុល្លារទៅ១៥០ដុល្លារ ឬដល់​២៥០ដុល្លារ ។ ក្រៅអំពីរថយន្តយីឌុប លោកនឹម ផល្លី បានឲ្យមន្ត្រីរបស់ខ្លួន ក៏ដូចជាចុះមកកាន់ទីតាំងផ្ទាល់តែម្តង យកលុយតាំងពីរថយន្តដឹកទំនិញប្រភេទគយតូច ក្នុងមួយឡានចាប់ពី៣០ដុល្លារ ទៅ៥០ដុល្លារ ។

ក្រុមឈ្មួញបាននិយាយដោយចំអកថា គ្រប់យ៉ាងលោកនឹម ​ផល្លី ក្នុងនាមជាប្រធានការិយាល័យគយ និងរដ្ឋាករ ខណ្ឌចំការមន ក៏ដូចជាបង្គាប់មន្ត្រីក្រោមឱវាទរបស់គាត់ ថា ការកំណត់ឲ្យយកប្រាក់នេះ គឺ​បញ្ជា​ដោយផ្ទាល់ពី​បណ្ឌិតប្រតិភូគុណ ញឹម ។ ក្រុមឈ្មួញបានសង្កត់ថា ក្រុមមន្ត្រីពុករលួយបែបនេះ មិនត្រឹមតែអនុវត្តប្រាស់ចាកនីតិវិធីគយប៉ុណ្ណោះទេ ពួកគេបានធ្វើឲ្យ ក្រុមឈ្មួញធុញទ្រាន់ ជះឥទ្ធិពលដ៏អាក្រក់ ប៉ះពាល់ ក្នុងសង្គមជាតិ និងជាគំរូនៃមន្ត្រីគ្រាប់ល្ពៅ ដែលសង្គមស្អប់ខ្ពើម ក្នុងនោះ បានស៊ីបានចុក ពុករលួយតែខ្លួនឯង និងបក្ខពួក ហ៊ានទាំងថ្លើមធំ យកឈ្មោះ លោកបណ្ឌិតគុណ ញឹម មកប្រើ ។

ពួកគាត់បានលួចបង្ហើបថា គ្មានបញ្ជាណាមួយ ក៏ដូចជាគ្មានគោលការណ៍ណាមួយពីលោកបណ្ឌិតគុណ ញឹម ឲ្យមន្ត្រីទាំងនេះ មកគាបសង្កត់ឈ្មួញ​ទារលុយ​ត្រង់ៗ និង​ពោរពេញដោយសម្តីអសីលធម៌ កោងកាចប្រភេទនេះទេ ។ ធាតុពិត លោកនឹម ផល្លី និងបក្ខពួក តែងតែអនុវត្តនូវវប្បធម៌ ពុករលួយ នេះ យូរមកហើយ ដូច្នេះគួរតែថ្នាក់លើខ្លះ ដែលបានទទួលកម្រៃប្រភពសេដ្ឋកិច្ច ពីលោកនឹម ផល្លី កាន់តែច្រើន មេត្តាដាក់ភាពសង្ស័យ ទៅលើបុគ្គលិក​លក្ខណៈបុគ្គលរូបនេះ ឲ្យបានកាន់តែខ្លាំងផង ពីព្រោះថា គាត់បាននិងកំពុង គាបសង្កត់ឈ្មួញខ្លាំងណាស់ ។
គេហទំពរ័​ (​ ពន្លឺសន្តិភាព​ )​ 096 7976 005_

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com