ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

សូមលោកអភិបាលខេត្តតាកែវមេត្តាបើកភ្នែកមើលផងកុំបណ្ដោយអោយលោកមឿយ ហ៑ាងជាមេឃុំបាស្រែធ្វើអ្វីតាមតែអំពើចិត្ត នោះ !

សូមលោកអភិបាលខេត្តតាកែវមេត្តាបើកភ្នែកមើលផងកុំបណ្ដោយអោយលោកមឿយ ហ៑ាងជាមេឃុំបាស្រែធ្វើអ្វីតាមតែអំពើចិត្ត នោះ !

ខេត្តតាកែវ ៖ ប្រជាពលរដ្នរស់នៅទាំង ៦ភូមិ ស្មេីរនិង ប្រជាពលរដ្ន ៥០៦នាក់ និង មានស្នាមមេដៃរបស់ពួកគាត់ សូមឲ្យអាជ្ជាធរ ស្រុក ~ខេត្ត ជួយអន្តរាគមន៍ ផ្លាស់ប្តូរលោក ស៊ុំ ផន និងលោក ម៉ុក ភិន ចេញពីសហគមន៍នេសាទ បាស្រែ ពីព្រោះអ្នកទាំងពីរអ្នកនេះ ដឹកនាំសហគមន៍នេសាទ បាស្រែ នេះគ្មានការរីកចំរេីន ពុករលួយបក្ខពួកនិយម ធ្វេីឲ្យវិនាសហិនហោចមឆ្ឆារធម្មជាតិ នៅក្នុងសហគមន៍ បាស្រែ ដែលស្ថិតនៅទាំង ៦ភូមិ ។
១ / ភូមិ ស្វាយខាងជេីង ២ / ភូមិ ស្វាយខាងត្បូង ៣ / ភូមិ បាស្រែ ៤/ ភូមិ ព្រៃបាសឹង ៥ / ភូមិ តាអី ៦ / ភូមិ ពួនកករ ឃុំ បាស្រែ ស្រុក បុរីជលសា ខេត្ត តាកែវ ។
លោក ស៊ុំ ផន និង លោក ម៉ុក ភិន និង បក្ខពួកក្នុងមួយឆ្នាំងៗ ក្នុងរដូវត្រីត្រូវ អ្នកទាំងពីរនាក់នេះ និង បក្ខពួក បានដេីរប្រមូលលុយ ពីប្រជាពលរដ្ន និង បេីកដៃឲ្យជនជាតិវៀតណាម នេសាទខុសច្បាប់ ប្រេីឧបកណ៍នេសាទ ប្រភេទ ដាយដាក់ទទឹងទន្លេរ ក្នុងមួយខែៗ និង ក្នុងមួយរដូវៗ ប្រមូលលុយរាប់ពាន់ដុល្លារ និង រាប់មុឺនដុល្លារ ដាក់ចូលក្នុងហោប៉ៅរបស់ខ្លួួន និង បក្ខពួក គិតតែប្រយោជន៍ផ្ទាល់ខ្លួន យកធ្វេីមាន ធ្វេីបាន មិនបានគិតពីប្រយោជន៍រួមឡេីយ ធ្វេីឲ្យវិនាសហិនហោចត្រីនៅក្នុងទឹក ជិតផុតពូជទាំងស្រុង ។ មិនតែប៉ុណ្ណោះលោកមេឃុំ មឿយ ហ៊ាង និង ប្រធានសហគមន៍គឺ លោក ណុប សំណាង នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ ក៍បានតែងតាំង លោក ស៊ុំ ផន និង លោក ម៉ុក ភិន ឲ្យដឹកនាំសហគមន៍នេសាទ បាស្រែ ជាបន្តទៀត
_ សូមបញ្ជាក់ថា លោក ម៉ុក ភិន គឺជាក្មួយបង្កេីតរបស់លោកមេឃុំ មឿយ ហ៊ាង ដូច្នោះហេីយបានជាលោកមេឃុំ មិនព្រមដោះស្រាយឲ្យប្រជាពលរដ្ននេសាទ ជាលក្ខណៈគ្រួសារ បេីប្រជាពលរដ្នខ្មែរនេសាទ គឺលោក ស៊ុំ ផន និង លោក ម៉ុក ភិន គាបជំរិតទាលុយពីប្រជាពលរដ្នស្លូតត្រង់ ។

ប្រជាពលរដ្នទាំង ៦ភូមិ ស្មេីរនិង ៥០៦នាក់ ធ្វេីស្នាមមេដៃ សូមឲ្យអាជ្ញាធរ ស្រុក ~ ខេត្ត និងមន្រ្តីពាក់ពន្ធ័ ជួយអន្តរាគមន៍ ជាពិសេសលោក អភិបាលខេត្តតាកែវ លោក អ៊ូច ភា សូមលោកមេត្តាពិនិត្យមេីលលោក មេឃុំ មឿយ ហ៊ាង និង លោក ណុប សំណាង ដែលបានតែងតាំងលោក ស៊ុំ ផន និង លោក ម៉ុក ភិន ដែលសព្វថ្ងៃនេះកំពុងប្រេីតួនាទីរបស់ខ្លួន គាបជំរិតទាលុយពីប្រជាពលរដ្នស្លូតត្រង់ នេសាទត្រីក្នុងលក្ខណៈគ្រួសារ តែបេីជនជាតិវៀតណាម ពួកគេឲ្យនេសាទត្រីដោយម៉ាសេរី ដោយមានការបេីដៃពីលោក មេឃុំ មឿយ ហ៊ាង និង លោក ណុប សំណាង ដោយឃុបឃិតគ្នាជាប្រពន្ធ័ ។

ដូច្នោះហេីយទេីបប្រជាពលរដ្នទាំង ៦ភូមិ ដែលស្ថិតនៅក្នុង ស្រុក បុរីជលសា បានអំពាវនាវឲ្យលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និង មន្ត្រីពាក់ពន្ធ័ ចាត់វិធានការទប់ស្កាត់ ជាបន្ទាន់ ដេីម្បីកុំឲ្យជនជាតិវៀតណាម ចូលមកធ្វេីសកម្មភាព នេសាទខុសច្បាប់ ក្នុងទន្លេរ ស្រុកខ្មែរ យ៉ាងពេញបន្ទុកតទៅទៀត ។

សកម្មភាពជាក់ស្តែងនេះ សហគមន៍ បាស្រែ ឃុបឃិតគ្នាជាមួយ លោកមេឃុំ បាននិងកំពុងធ្វេីឲ្យលោក ស៊ុំ ផន និង លោក ម៉ុក ភិន ធ្វេីព្យុះធ្វេីភ្លៀងយ៉ាងគឃ្លេីន មិនកោតខ្លាចក្រែង និង ច្បាប់អ្វីបន្តិចទាល់តែសោះ ឲ្យតែបានលុយចូលហោប៉ៅ និង ធ្វេីមានធ្វេីបាន បក្ខពួករបស់ខ្លួន គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន របស់បុគ្គលម្នាក់ៗ មិនគិតពីតម្លៃធនធានធម្មជាតិ ក្នុងទន្លេរ ៕
គេហទំពរ័​ (​ ពន្លឺសន្តិភាព​ )​ 096 7976005_ 088 4777854

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com