ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

ឌី​ឌី កាហ្វេ​99 ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ បង្កប់​ល្បែង​ចាក់បាល់​ចាក់ ឆ្នោត​កន្ទុយលេខ ល្បី​ពេញ​សង្កាត់​ច្រាំង​ចំរេះ​ទី 1

ឌី​ឌី កាហ្វេ​99 ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ បង្កប់​ល្បែង​ចាក់បាល់​ចាក់ ឆ្នោត​កន្ទុយលេខ ល្បី​ពេញ​សង្កាត់​ច្រាំង​ចំរេះ​ទី 1

ភ្នំពេញ​៖ ហាង​កាហ្វេ DD Caffee 99 ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា ជា​ហាង​ដែល​ប្រើ​រូបភាព លក់​កាហ្វេ តែ​ខាងក្រោយ ពោរពេញ​ដោយ ល្បែងស៊ីសង ចាក់បាល់​តាម​អ៊ី​ន​ធឺ​ណេត ចាក់​ឆ្នោត​កន្ទុយលេខ យ៉ាង​អនាធិបតេយ្យ មាន​ទីតាំង​ស្ថិតនៅ​ក្បែរ ប៉ុស្ដិ៍​ប៉ូលិស​រដ្ឋបាល​សង្កាត់​ច្រាំង​ចំរេះ​ទី 1 ដោយ គ្មាន​ការរំខាន​ដល់​សមត្ថកិច្ច​បន្តិច​សោះឡើយ​។​

​ហាង​កាហ្វេ​បន​ល្បែង​ខាងលើ មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្ដោយ ផ្លូវជាតិ​លេខ 5 ទល់មុខ​យឿ​ត្រី គីឡូម៉ែត្រ​លេខ 9 ក្នុង សង្កាត់​ច្រាំង​ចំរេះ 1 ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ប្រភពពី ប្រជាពលរដ្ឋ បាន​អោយ​អ្នក​សារពត៌មាន​យើង​ដឹងថា ហាង​កាហ្វេ​បង្កប់​បង​ល្បែង​សុីសង​នេះ មាន​ខ្នង​ជា​អ្នកធំ​មាន អំណាច​ចាំ​កាង​នៅ​ពីក្រោយ​ខ្នង ។ បើ​មើល​រូបភាព​ពី​ខាងក្រៅ ពុំ​មាន​នរណា​ចាប់អារម្មណ៍​នោះ​ឡើយ ព្រោះ​ឃើញ​ថា គ្រាន់តែ​ជា​ហាង​កាហ្វេ​សាមញ្ញ​មួយ​តែប៉ុណ្ណោះ តែ​តាមពិត​ខាងក្រោយ​មាន​បង្កប់ ដោយ​ល្បែងស៊ីសង ចាក់បាល់ កត់​កន្ទុយលេខ​និង​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​មួយ​កំផ្លេ​តែម្តង​។​

​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជុំវិញ​ទីតាំង​ខាងលើ បាន​សម្ដែង​ការរិះគន់ និង​ហួសចិត្ត ជាខ្លាំង ចំពោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប៉ូលីស សង្កាត់​ច្រាំង​ចំរេះ​១ ដែល​ធ្វើ​ជា​បិទ​ភ្នែក​មើលមិនឃើញ បណ្ដែតបណ្ដោយ​ឱ្យ​មានប​ន​ល្បែង​ដ៏​ធំ​មួយ​នេះ​ដំណើរការ​យ៉ាង​រលូន រាប់​ឆ្នាំ មិន​ដែល​មាន​ការរំខាន​ពី​សមត្ថកិច្ច មូលដ្ឋាន​ម្ដងណា​ឡើយ​។​

​ពួកគាត់​បាន​សម្ដែង​ការព្រួយបារម្ភ ចំពោះ​ភាពអសន្តិសុខ​និង​អនាគត​កូនចៅ​តូចៗ​របស់​ពួកគាត់ មិនដឹង​ទៅ​ជា​យ៉ាងណា ព្រោះ​ល្បែងស៊ីសង​ជា​ប្រភព ដែល​ធ្វើអោយ​មាន​ភាពអសន្តិសុខ​ក្នុងសង្គម អំពើ​ចោរលួច ចោរប្លន់ ករណី​សម្លាប់​ជាដើម ជាពិសេស​ល្បែងស៊ីសង​នេះ តែងតែ​ពង្វក់ស្មារតី​កូនចៅ​ពួកគាត់ ឲ្យ​ដើរ​នៅ​លើ​ផ្លូវខុស បំផ្លាញ​អនាគត​ទាំង​ក្មេង​ទាំងចាស់ បំផ្លាញ​សង្គម​ដោយ​មិន​ដឹង​ខ្លួន​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ អ្នកសារព័ត៌មាន​យើង​បាន​សុំ​សម្ភាសន៍ តាម​ទូរស័ព្ទ ជាមួយនឹង​លោក​មេ​ប៉ុស្តិ៍ប៉ូលីស​សង្កាត់​ច្រាំង​ចំរេះ​ទី 1 លោក​បាន​ឆ្លើយ​យ៉ាងខ្លី​ថា ដូច​អ្នក​សារពត៌មាន​យើង​ដឹង​ស្រាប់​ហើយ ប៉ុស្តិ៍​ប៉ូលីស​រដ្ឋបាល មាន​ដៃខ្លី​មិន​អាច​ឈោង​ទៅ​បង្ក្រាប​ល្បែង​សុីសង​នេះបានទេ បន្ទាប់មក​លោក​ក៏​បិទ​ទូរស័ព្ទ​ឈប់​និយាយ​តែ​ម្តង​។​

​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ច្រាំង​ចំរេះ​ទី 1 សូម​ធ្វើ​ការអំពាវនាវ ដល់​ថ្នាក់ដឹកនាំ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស លោកស្នងការ​រាជធានី​ភ្នំពេញ​និង​លោក​អធិការនគរបាល ខណ្ឌ​ឬ​ស្សី​កែវ ដែល​ទើប​តែងតាំង​ថ្មី​សូម​លោក​ចាត់​វិធានការ​បង្ក្រាប​បន​ល្បែង​មួយ​សំបុក​នេះ ដើម្បី​សាង​សេចក្តីទុកចិត្ត និង​ដោះស្រាយ​កង្វល់​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី 1 ឡើង​វិញ​ផង​៕

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com