ទាន់ហេតុការណ៍
តើសមត្ថកិច្ចក្នុងខណ្ឌ៧មករាបានដឹងដែរឬទេ ក្នុងការចាប់ផ្ដើមឡើងវិញល្បែងសុីសងនៅផ្សារសុីធីម៉ល ?.. =>> ល្បែងជល់មាន់អនឡាញ ផ្សារត្រាំខ្នារត្រូវបានបង្ក្រាប ជាបន្តបន្ទាប់..! =>> រដ្ឋបាលខេត្តតាកែវរៀបចំបេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការផ្ដល់សេវារដ្ឋបាលសាធារណៈឆ្នាំ២០២២និង​លេីកទិស​ដៅការងារឆ្នាំរបស់អង្គភាពច្រកចេញចូលតែមួយសម្រាប់ខេត្ត..! =>> ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការពីបទក្លែងបន្លំជាអាវុធហត្ថ..! =>> ឯកឧត្តម ហ៊ុន ម៉ាណែត : គណបក្សប្រជា ជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន..! =>> រយៈពេល៥ឆ្នាំ កន្លងបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី..! =>> តើលោក ឈាង ផា់ន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែរឬទេ? ចំពោះទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃ..! =>> មន្ទីរពហុព្យាបាល និងសម្ភព ដែលយកឈ្មោះ (ខ្មោច) មកបើកអាជីវកម្មពេទ្យ និងអះអាងថាមានច្បាប់ត្រឹមត្រូវ ពេលនេះដឹងការពិតហើយ_វគ្គ៤ =>> ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នាំយកអំណោយចុះសួរសុខទុក្ខលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស! =>> ក្រុមជនឈ្លាតឱកាសមួយចំនួន បានលួចលាក់បើកមន្ទីរព្យាបាលជំងឺ ដោយពុំមានច្បាប់អនុញ្ញាតិ ពីក្រសួងសុខាភិបាល..!
0

សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង មិនបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀង ព្រោះខ្លាចគ្មានលុយ……!

សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង មិនបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀង ព្រោះខ្លាចគ្មានលុយ……!

បាត់ដំបង​)៖​ ប្រភពពីប្រជាពលរដ្ឋរកស៊ីស្លូតត្រង់ត្រឹមត្រូវតាមផ្លូវច្បាប់បានរាយការណ៍មកអង្គភាព គេហទំព័រ ពន្លឺសន្តិភាព យើងខ្ញុំឲ្យដឹងថា នៅឆ្នាំ២០១៩នេះ ល្បែងភ្នាល់ទឹកភ្លៀង អ្នក​ដែលដេញថ្លៃ​គ្រប់គ្រង​ផ្ដាច់មុខ គឺបានទៅលើ លោក ​តាល់ , គេហៅថា លោកតាល់ ដោយចំណាយលុយរត់ការឱ្យសមត្ថកិច្ចតូច-​ធំគ្រប់លំដាប់ក្នុងខេត្តបាត់ដំបងនេះ រាប់ម៉ឺនដុល្លារ​ដើម្បីអាចដំណើរការ​ ចាក់ភ្នាល់បានយ៉ាងរលូន ហើយឥឡូវនេះ​ ល្បែងភ្នាល់ទឹកភ្លៀង បាននិងកំពុងចាប់ផ្ដើម​ភ្នាល់ចាក់ភ្លូកទឹក ភ្លូកដី​ ចាប់តាំងពី​ដើមខែ​មីនា​ ឆ្នាំ២០១៩នេះ មក​ម្ល៉េះ​។​ ​
លោក​ តាល់ ​មេបនល្បែងលេងភ្នាល់​ទឹកភ្លៀង​ដ៏​ធំ​នេះ ​បាន​និយាយប្រាប់គេឯងថា​ ការ​ភ្នាល់​ទឹក​ភ្លៀង​តាម​ទម្លាប់​ គឺនៅ​ដើមខែ​ឧសភានោះទេ​​ ! ប៉ុន្តែអ្វីដែលពួកគេចាប់ផ្ដើម​ដំណើរការ​តាំងពីខែមីនាមកម្លេះ គឺ​​ជា​ការ​ប្រមូល​ជើង​ អ្នកលេងដើម្បី​កុំឱ្យរ​ត់ទៅ​លេង​នៅ​ទីក្រុង​ភ្នំពេញ​តែ​ប៉ុណ្ណោះ​។

ម្យ៉ាង​វិញទៀត​ការ​បើក​លេងនេះ​គ្រាន់តែ​ជា​ការ​ ប្រមូលប្រាក់​ដើម្បី​ទូទាត់​ឱ្យ​សមត្ថកិច្ច​ និង​អាជ្ញាធរ​សម្រាប់​ដោះស្រាយ​ ដែល​ចាប់ផ្ដើមពេញទី គឺក្នុង ខែឧសភា​ ឆ្នាំ២០១៩​។​

យុទ្ធសាស្ត្រក្នុងការលេងពួកក្រុមគេត្រូវរៀបចំយុទ្ធសាស្ត្របែបបច្ចេកទេសនៃពាក្យនិយាយតាមអាយកូម ​ ដើម្បីបំភ័ន្តភ្នែកមហាជននិងកុំឲ្យ មហាជនដែលស្លូតត្រង់់រកស៊ីត្រឹមត្រូវដឹងពីការនិយាយ ពួកអ្នកលេងភ្នាល់ទាំងអស់​ គេប្រើភាសាម៉ូ ដូចជា មួយខាំ ស្មើ១០០ដុល្លារ , ១គីឡូស្មើ១០០០ដុល្លារ , មួយកៅស៊ូ ស្មើ១ម៉ឺនដុល្លារ …​ ហើយការចាក់ភ្នាល់ជាលុយនោះ គឺពួកគេ​ដាក់​ក្រដាស​ ដើម្បី​ស៊ីសង​ ប៉ុន្តែគេគោរពតម្លៃនោះ , ចំណែកអាគារទីតាំងវិញ គឺមិន​មាន​អាគារណាមួយច្បាស់លាស់​នោះ ដោយពួកគេចល័តទៅលេងលើអាគារខ្ពស់ៗជាច្រើនអាគារ , ប៉ុន្តែទីតាំងដែលជាគោលដៅ គឺស្ថិតនៅ ម្តុំ​ខាងក្រោយ​ផ្សារ​ (ភូ ពុយ )ឬ ខាងក្រោយ​វត្ត​ទួល​ដូន​ប៉ុក ក្នុងភូមិ​អញ្ចាញ សង្កាត់អូរ​ចារក្រុង​បាត់ដំបង។​
ដោយការប្រើរូបភាពបំភ័ន្ដភ្នែកបែបនេះ គឺក្រុម​អ្នកលេង​បាន​ពពាក់​ពពូន​គ្នា​លេងយ៉ាងសប្បាយ​ មិន​ខ្លាចសមត្ថកិច្ច​ចាប់​ភស្ដុ​តាង​បាននោះឡើយ។
ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងសំណូមពរអោយអភិបាលខេត្តនិងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់មេត្តាចុះបង្រ្កាបនិងទប់ស្កាត់អោយបានទាន់ពេលវេលាដើម្បីឆ្លើយតបនិងគោលនយោបាយ ភូមិឃុំមានសុវត្តិភាព ជាពិសេសទទួលបាននូវសេចក្ដីជូនដល់ពួកគាត់ផង ។ អង្គភាព គេហទំព័រ ពន្លឺសន្តិភាព យើងរង់ចាំទទួលនូវការបកស្រាយបំភ្លឺ ពីសាមុីិជនដែរពាក់ព័ន្ធ គ្រប់ម៉ោងធ្វើការ។0967976005 , 0884777854

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com