ខេត្តតាកែវ ÷រដ្ឋបាលខេត្តតាកែវ នៅថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥
⏰ វេលាម៉ោង ៨:០០នាទីព្រឹក
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត។
ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ សាខាខេត្ត និងប្រធាន អនុប្រធាន អនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត អនុសាខាស្រុកក្រុង ។
កម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំធំអគារច្រកចេញចូលតែមួយខេត្ត ៕