ទាន់ហេតុការណ៍
ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍... =>> បែកធ្លាយ អគារ KMH នៅក្រុងប៉ោយ ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស!! =>> មិនដឹងថាមានខ្នងបង្អែកធំប៉ុណ្ណាទេ បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីយ៉ាងចំហរដូច្នេះ.? =>> អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់………
0

ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍…

ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍…

 

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៤នេះឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិអមដំណើរដោយឯកឧត្តម វ៉ី សំណាង អភិបាលខេត្តឯកឧត្តម យឹម សុខុមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺស្នងការនគរបាលរាជធានីខេត្តមួយចំនួននិងមានការអញ្ជើញចូលរួមពីលោកលោកស្រីប្រធានមន្ទីរប្រធានការិយាល័យជុំវិញសាលាខេត្តកំពង់ស្ពឺព្រមទាំងលោកលោកស្រីជាមេឃុំចៅសង្កាត់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំសង្កាត់និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ អនុប្រធានអង្គភាពអន្តរាគមន៍មកជាស្នងការនគរបាលខេត្តកំពង់ស្ពឺជំនួសលោកឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវបានចូលនិវត្តន៍និងឈរជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺវិញ។

មានប្រសាសន៍នាឱកាសចូលកាន់ដំណែងស្នងការថ្មីឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចំពោះកងកម្លាំងទាំងបីភេទត្រូវអនុវត្តនូវគោលនយោបាយ បីកុំមួយរាយការណ៍ គឺសំដៅទៅលើការប្រើប្រាស់ជួញដូរនិងរក្សាទុកនូវសារធាតុញៀន។

ក្នុងនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ក៏បានឧបត្ថម្ភថវិកាដល់ស្នងការនគរបាលខេត្តកំពង់ស្ពឺចំនួន១០,000,000៛(ដប់លានរៀល)កងរាជវុធហត្ថខេត្តចំនួន ៣,០០០,០០០,៛(បីលានរៀល)កងកម្លាំងយោធា ខេត្ត ៣,០០០,០០០៛(បីលានរៀល) និងម៉ូតូធំចំនួន៣គ្រឿងព្រមទាំងសម្ភារៈពាក់ព័ន្ធនិងកម្លាំងនគរបាលជាតិជាច្រើនទៀតជូនដល់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីបំពេញការងារជូនជាតិមាតុភូមិ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com