ការបែកធ្លាយរឿងស្នេហាលោក សួន បរវរ ជាមួយស្ត្រីឈោ្មះ ឡៃ សូភី ក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្តាញសង្គម។ភ្នំពេញ៖បន្ទាប់ពីមានការបែកធ្លាយរឿងស្នេហារបស់លោក សួន បរវរ អភិបាលខេត្តបន្ទាយមានជ័យជាមួយនឹងស្ត្រីឈ្មោះ ឡៃ សូភី ដែលកំពង់ធ្វើអោយបណ្ដាញក្នុងសង្គមវេសប៑ុគមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ជាក់ស្តែងនៅថ្ងៃអង្គារ៤រោជខែចែត្រឆ្នាំកុរឯកស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩នេះសារព័ត៌មានខ្មែរ(អច្ឆរិយៈ)បានចុះផ្សាយក្នុងវេបសាយរបស់ខ្លួនថា៖ ស្ត្រីឈ្មោះឡៃ សូភីដែលជាគូស្នេហ៍របស់លោកសួន បរវរ បានលេបថ្នាំសម្លាប់ខ្លួន ដែលបច្ចុប្បន្នកំពង់តែស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
តាមការរៀបរាប់ពីម្តាយស្ត្រីរងគ្រោះទាំងទឹកភ្នែកប្រាប់ថា៖រូបគាត់រស់នៅសព្វថ្ងៃគឺពឹងដោយសារកូនគាត់ជាអ្នកចិញ្ចឹម(ឡៃ សូភី)បើអត់ពីកូនគាត់ទៅតើអោយគាត់រំពឹងអ្នកណា ?តទៅថ្ងៃខាងមុខទៀតបើឥឡូវកូនរបស់គាត់កំពង់តែប្រឈមនឹងការគ្រោះថ្នាក់បែបនេះព្រោះរយៈពេល២ថ្ងៃហើយកូនគាត់នៅពុំទាន់ដឹងខ្លួននៅឡើយនេះមូលហេតុ ដោយសាលោក សួន បរវេ មិនព្រមចេញមុខមកទទួលខុសត្រូវចំពោះកូនស្រីរបស់គាត់ដែលធ្វើអោយកូនគាត់ទ្រាំទ្រនូវការឈឺចាប់នឹងភាពអាមាសមិនបាន បានជាកូនគាត់គិតខ្លីចង់ធ្វើអត្តឃាតខ្លួនបែបេះ ។
ហើយនៅក្នុងថ្ងៃទី២៣ខែេសាឆ្នាំ២០១៩វេលាម៉ោង១នឹង៤៥នាទីសារព័ត៌មាន(គេហទំព័រ ពន្លឺសន្តិភាព)យើងបានទូរសព្ទជាច្រើនដងសុំការទំនាក់ទំនងបំភ្លឺពីលោក សួន បរវរ លោកបានឆ្លើយយ៉ាងខ្លីថ(កុំទៅគិតអារឿងកំបុិកកំប៉ុក)រួចលោកក៏បិទទូរសព្ទទៅ គេហទំព័រ ពន្លឺសន្តិភាព យើងរង់ចាំទទួលនូវការបកស្រាយបំភ្លឺគ្រប់ម៉ោងធ្វើការ ៕០៩៦៧ោ៧៦០០៥/០១៧២៤៤៥០៩
0
ការបែកធ្លាយរឿងស្នេហាលោក សួន បរវរ ជាមួយស្ត្រីឈោ្មះ ឡៃ សូភី ក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្តាញសង្គម។
Filed in: ព័ត៌មានថ្មីៗ, រាយការណ៍ពិសេស