ទាន់ហេតុការណ៍
រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ =>> កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជូនដល់អ្នកសារព័ត៌មានម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ កាសែត ដែលកំពុងតែប្រតិបត្តិការនៅទូទាំងខេត្តតាកែវ... =>> ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ =>> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត..! =>> វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩ =>> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍...
0

ទីតាំងល្បែងសុីសងជល់មាន់បៀអាប៉ោងនិងយូគីចាប់ផ្ដើមកម្រើកឡើងវិញយ៉ាងគគ្រឹកគគ្រេងលើសដើមនៅក្រុងបានលុងសមត្ថកិច្ចធ្វើមិនដឹងមិនឮ !…

ទីតាំងល្បែងសុីសងជល់មាន់បៀអាប៉ោងនិងយូគីចាប់ផ្ដើមកម្រើកឡើងវិញយ៉ាងគគ្រឹកគគ្រេងលើសដើមនៅក្រុងបានលុងសមត្ថកិច្ចធ្វើមិនដឹងមិនឮ !…

 

ខេត្តរតន:គីរី ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានឲ្យដឹងថា ទីតាំងល្បែងជល់មាន់ និងបៀរអាប៉ោង យូគី មួយ កន្លែងនៅក្នុងចំការកៅស៊ូ ដែលស្ថិតនៅ ចំណុចភ្នំអូរត្រាវ ក្រុងបានលុង ខេត្តរតន:គីរី ត្រូវបានបើកដំណើរការ លេងយ៉ាងគគ្រឹកគគ្រេង ឡើងវិញ ចំណែកសមកិច្ច និងអាជ្ញាធរពាក់ព័ន្ធ គឺមិនឃើញមានចំណាត់ការបង្ក្រាប ដូចពេលមុនៗទៀតនោះទេ ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតនិងកន្លែងសង្វៀនជល់មាន់ បៀរអាប៉ោងនិងយូគី បានប្រាប់ភ្នាក់ ងារព័ត៌មានយើងថា រាល់ថ្ងៃគេឃើញមានម៉ូតូរថយន្ត សេរីទំនើបៗ ដឹកមាន់ជល់ចូលទៅក្នុងចំការកៅស៊ូ ដើម្បី ណាត់គ្នាបញ្ជុល និងមានល្បែងស៊ីសង យូគី អាប៉ោង លេងភ្នាល់ចាក់លុយចាញ់ ឈ្នះ រាប់ពាន់ រាប់ម៉ឺន ដុល្លា ព្រមទាំងស្រែកហ៊ោរកញ្រ្ជៀវឡូឡា ពេញក្នុងចំការស្វាយចន្ទី នៅពេលគេចាញ់ និងឈ្នះម្តងៗ គឺហាក់បី ដូចជាមិនខ្វល់ខ្វាយឬខ្លាចញញើតនិងច្បាប់អ្វីទាល់តែសោះ ។

ពលរដ្ឋទាំងអស់នោះបានបន្តទៀតថា ម្ចាស់សង្វៀននេះ ពីមុនគាត់ធ្លាប់ជាអ្នកមានអំណាចម្នាក់ ក្នុងខេត្តរតនៈគីរី តែ ឥឡូវនេះ អស់បុណ្យស័ក្តិហើយ ពីព្រោះដល់អាយុ ចូលនិវត្តន៍ ប៉ុន្តែពលរដ្ឋ គាត់ពុំបានបង្ហាញប្រាប់ឈ្មោះ ថា ម្ចាស់សង្វៀនរូបនោះជាឈ្មោះអ្វីនោះទេ តែសម្រាប់ភាពជោគជ័យរបស់ម្ចាស់សង្វៀន គឺពួកគេបានបើកលេងបានយ៉ាងរលូនដោយអត់ឈឺក្បាលជាមួយសមត្ថកិច្ចអ្វីបន្តិចសោះតែម្តង ។

ក្នុងនោះដែរ គេក៏ល្បីថា មានសេនាដៃស្តាំរបស់មេសង្វៀនដ៏ធំម្នាក់ ជាអ្នករត់ការចែកចាយលាភសក្ការ:ដល់សមត្ថកិច្ច តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ដើម្បីបិទភ្នែកបិទមាត់បិទករ ជាថ្នូមិនឲ្យមានការចាប់ចង ឬបង្រ្កាបដើម្បីរំខានដល់ ក្រុមអ្នកញៀនល្បែងទាំងអស់នោះឡើយ ។

ប្រជាពលរដ្ឋ សូមសំណូមពរដល់លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណ:បញ្ជារការឯកភាពខេត្ត និង លោក ហួត បូរី អធិការនគរបាលក្រុងបានលុង និងលោក ឧត្តមសេនីយ៍ទោ យិន សំណាង ស្នងការនគរបាល ខេត្តរតន:គីរី សូមលោកមេត្តាចាត់ វិធានការបង្ក្រាប និងទប់ស្កាត់បនល្បែងស៊ីសងខាងលើមួយនេះផងទាន កុំឲ្យដូច ព័ត៌មានកំពុងល្បីថា ហេតុដែលក្រុមអ្នកញៀនល្បែងមានឥទ្ធិពលលេងឲ្យផ្អៀងខេត្តបាននោះ គឺព្រោះតែបុគ្គល សមត្ថកិច្ចមួយចំនួន បានទទួលនូវសំណែនសែនព្រេនឬលាភសក្ការ:ចូលហោប៉ៅយ៉ាងស្ងាត់ៗហើយ ទើបពួកគេបន្តបើកដំណើរការលេងល្បែង ស៊ីសងបានយ៉ាងរលូនយ៉ាងដូច្នេះវិញ ៕  Tell.0884777854

(មានបនល្បែងសុីសង  បង្ករឱ្យមានភាពវឹកវរក្នុងសង្គម)

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com