ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

យុវជនម្នាក់លួចគាស់ផ្ទះប្រជពលរដ្ឋ នៅភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

យុវជនម្នាក់លួចគាស់ផ្ទះប្រជពលរដ្ឋ នៅភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ នៅ​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ផាន ឌី​ណា ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទៅកាន់​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ជនសង្ស័យ​នេះ​ត្រូវបាន ម្ចាស់ផ្ទះ រួម​ជាមួយនិង​សន្តិសុខ​ណាហ្គា​វើ​ល ចាប់បញ្ជូន​ឲ្យ​មក មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ។

#វត្ថុតាង​ចាប់​យកបាន​រួមមាន៖

១- ម៉ូតូ Honda Click ពណ៌​សលាយ​ឈាមជ្រូក ស្លាក​លេខ 1AK- 1516 (ប្រគល់ជូន​ជនរងគ្រោះ) ។
២- Ipad ចំនួន០១គ្រឿង ពណ៌​ស ប្រគល់ជូន​ជនរងគ្រោះ ។
៣- ទូរ​សព្ទ​ដៃ០១គ្រឿង ម៉ាក ណូគា ពណ៌​ខៀវ ប្រគល់ជូន​ជនរងគ្រោះ ។
៤- ទូរ​សព្ទ​ដៃ០១គ្រឿង ម៉ាក អាយ​ហ្វូ​ន​ហ្វា​យ ។
៥- ខ្សែក លោហ:ធាតុ ពណ៌​ទង់ដែង ។

តាម​ពាក្យបណ្តឹង​ឈ្មោះ ណា​ង វុទ្ធី ភេទ​ប្រុស អាយុ៣២ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវ២១(បេតុង) ភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សារភាពរបស់ជនសង្ស័យ គឺគេពិតជាបានលួចពិតប្រាកដមែន បន្ទាប់មកសម្ថកិច្ចកងរាជ អាវុធហត្ថ រាជធានីភ្នំពេញបានធ្វើកំណត់ហេតុបញ្ជូនជនសង្ស័យទៅកាន់ តុលាការដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

 

 

 

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម, អភិបាលកិច្ចល្អ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com