ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

#លុយ30000$ជាថ្នូរក្នុងការកាប់បំផ្លាញ់ព្រៃឈេី

#លុយ30000$ជាថ្នូរក្នុងការកាប់បំផ្លាញ់ព្រៃឈេី

រតនគិរី#ក្រោយពីមានកាស្ងប់ស្ងាត់មួយរយះមក​ ឥលូវនេះចាប់ផ្តេីមកម្រេីកឡេីងវិញហេីយ​។

យោងតាមប្រភពច្បាស់ការ បានបញ្ជាក់ឲ្យដឹងថា មេឧក្រិដ្ឋជន ព្រៃឈើ ឈ្មោះហ៊ូវ ជីវ៉ៃ បានកំពុង នាំគ្រឿង ចក្រ៨គ្រឿងចូលទៅក្នុង ព្រៃសហគមន៍ ភូមិបាដល ឃុំអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី ដើម្បីកាប់បំផ្លាញព្រៃឈេីដឹកចេញទៅ លក់នៅប្រទេសវៀតណាម ។ សកម្មភាព កាប់បំផ្លាញ ព្រៃសហគមន៍ បាដលនេៈ ត្រូវបានគេ អះអាងយ៉ាង ច្បាស់ថា គឺមានការ ឃុបឃិតពី ឈ្មោះ ប៉ិច ជាអ្នកផ្ដល់លុយឲ្យទៅប្រធាន សហគមន៍ ឈ្មោះ( រចំស្មើល )​ចំនួនបី ម៉ឺនដុល្លារជាថ្នូរនិងការអនុញ្ញាត្តិអោយចូលកាប់ព្រៃឈេីក្នុងសហគមន៍របស់គាត់។

តាមប្រភពព័ត៌មានដដែលបានបន្តទៀតថា មេឧក្រិដ្ឋជនបំផ្លាញព្រៃឈើដុះស្លែ ឈ្មោះ ហ៊ូវ ជីវ៉ៃ បានសហការណ៍គ្នា ជាមួយនិង ឈ្មោះប៉ិច ឈ្មោះ ស៊ីនឿន ដោយឈ្មោៈ ហ៊ូវ ជីវ៉ៃ ជាអ្នកនៅពី ក្រោយក្នុងការផ្តល់លុយ រីឯ ឈ្មោៈ បិុច និង ឈ្មោៈ សុីនឿន ជាអ្នកបញ្ចុៈបញ្ចូល ប្រធានសហគមន៍ដេីម្បីអោយ មេឧក្រិដ្ឋជនព្រៃឈេី ហ៊ូវ ជីវ៉ៃ នាំគ្រឿង ចក្រចូល កាប់ទន្ទ្រានក្នុងព្រៃឈេី សហគមន៍។ តាមប្រភពដដែលបានខ្សឹបប្រាប់​ (ពន្លឺសន្តិភាព​ )ថាការកាប់ទន្រ្ទាន ព្រៃឈេីក្នុងសហគមន៍ស្ថិតនៅភូមិបាដល ឃុំអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីគឺមានរយៈពេលជាង២ខែ កន្លងមកហើយបេីគិតរហូតមកដល់ពេលនេៈ។ គួរបញ្ជាក់ផងដែរថា ក្រោយពីស្ងាត់ មួយរយៈ មេឧក្រិដ្ឋជនព្រៃឈេីដុៈស្លែ ឈ្មោះ ហ៊ូវ ជីវ៉ៃ កន្លងមកធ្លាប់បាន ដឹកជញ្ជូនឈើ ប្រណិតចេញទៅលក់ នៅប្រទេសវៀតណាមតាមផ្លូវគោក ឥលូវប្តូររូបភាពតាមផ្លូវទឹកវិញម្តង។

មួយវិញទៀត បេីយោងតាមប្រភព ព័ត៌មានបានអោយដឹងថា​ មេឧក្រិដ្ឋជនបំផ្លាញ ព្រៃឈេី ឈ្មោៈ ហ៊ូវ ជីវ៉ៃ នេៈ គឺមាន ខ្នងបង្អែកដ៏រឹងមាំនៅពីក្រោយ ទេីប មន្រ្តីជំនាញបង្រ្កាបនិងទប់ស្កាត់បទល្មេីសព្រៃឈេីក្នុងខេត្តរតនគិរីមិនហ៊ានជាមួយមេឈ្មួញដុៈស្លែនេៈឡេីយ។

តាមប្រភពពីប្រជាពលរដ្ឋម្នាក់នៅក្នុងខេត្តរតនគិរីបានលួចបង្ហេីបប្រាប់(ពន្លឺសន្តិភាព)ថា បេីចង់ ទប់ស្កាត់មេឈ្មួញនេៈគឺមានតែថ្នាក់ដឹកនាំថ្នាក់ជាតិដូចជា: ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងជាពិសេស ឯកឧត្តម សៅសុខា មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេសទេ ដែលមេឈ្មួញដុៈស្លែនេះខ្លបខ្លា។
ពន្លឺសន្តិភាព … 096 7976 005 : 088 4777 854

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com