ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,នាយការរិយាល័យ និងបងប្អូននាយអាវុធហត្ថជាច្រើនរូបទៀត បានចុះទៅសួរសុខទុក លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺប្រចាំកាយ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្យាបាលតម្រងនោមភ្នំពេញ ។ កាយវិកាដ៏សប្បុរសនិងការយកចិត្តទុកដាក់ របស់មេបញ្ជាការរូបនេះ គឺជាទម្លាប់ដែលលោកតែងអនុវត្ត ជាប់ជាប្រចាំជារៀងរហូតមកហើយ ដោយរាល់លើក ដែលឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចុះសួរសុខទុក្ខចំពោះអ្នកក្រោមឱវាទដែលមានជម្ងឺ គឺលោកតែងតែ បាននាំយកនូវ ថវិកានិងគ្រឿងបរិភោគមួយចំនួនទៅជូនអ្នកជំងឺទុកជាអំណោយនិងជួយសម្រាលបន្ទុកព្យាបាលឬចេញថ្លៃព្យាបាលជូនអ្នកជំងឺទាំងស្រុងទៅតាមស្ថានភាពជាក់ស្ដែង។

ក្នុងឱកាសសួរសុខទុក្ខនាថ្ងៃនេះ ក៏មិនខុសពីទម្លាប់មុនៗដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានសម្ដែងនូវមនោសញ្ចេតនានិងទឹកចិត្តព្រួយបារម្ភចំពោះ អ្នកជំងឺ និងបាននាំយកថវិកា ៥លាន៨សែនរៀល (ថវិកាផ្ទាល់ខ្លួនរបស់លោក រ័ត្ន ស្រ៊ាង ចំនួន៤លានរៀល និងថវិកាចូលរួមចំណែករបស់ មេញ្ជាការរង, នាយរងសេនាធិការ,នាយការរិយាល័យ ដែលទៅជាមួយចំនួន ១លាន ៨សែនរៀល) រួមនឹង ភេសជ្ជៈ ០៦កែស ផ្លែឈើស្រស់ ០១កន្ត្រក ប្រគល់ជូនអ្នកជម្ងឺ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារ ក្នុងការសម្រាកព្យាបាល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com