ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អូបឹងរូងចោទលោក ហេង ទ្រី​ ជាមន្ត្រីស្ថានីយ៍ដាំកូនឈើ និងមន្ត្រីប៉ូលិសម្នាក់ទៀតឈ្មោះ ឈឹម វណ្ណារិទ្ធថា បានកាប់បំផ្លាញទ្រព្យសម្បតិ្តនិងដំណាំចន្ទី ដោយរារាំងមិនអោយ…………

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អូបឹងរូងចោទលោក ហេង ទ្រី​ ជាមន្ត្រីស្ថានីយ៍ដាំកូនឈើ និងមន្ត្រីប៉ូលិសម្នាក់ទៀតឈ្មោះ ឈឹម វណ្ណារិទ្ធថា បានកាប់បំផ្លាញទ្រព្យសម្បតិ្តនិងដំណាំចន្ទី ដោយរារាំងមិនអោយ…………

ខេត្តកំពុងធំ​៖ (ប្រភពពីពលរដ្ឋរស់នៅតំបន់អូរបឹងរូងរាយការណ៍ថា) លោក ហេង ទ្រី ដែលគេស្គាល់គាត់ថា ជាមន្ត្រីស្ថានីយ៍ដាំកូនឈើ និងជាមេឈ្មួញកាត់ឈើលក់អុសជុំវិញព្រៃអង់តែន រហូតក្លាយទៅជាវាលអង់តែនទៅហើយនោះ នៅមានមុខងារមួយទៀតដែលប្រជាពលរដ្ឋហៅលោក ហេង ទ្រី ថាជាមេប៉ុស្តិ៍កុងត្រូលជជុះដាក់ស្ទាក់ចាប់អ្នកដឹកឈើ ឬអុសណាដែលមិនចូលបង់លុយឱ្យប៉ុស្តិ៍គាត់ គឺចាប់ទំលាក់យកឈើទុក ដោយមានការចូលរួមសហការពីប៉ូលិសម្នាក់ទៀតដែលមានឈ្មោះ ឈឹម វណ្ណារិទ្ធ មន្ត្រីប៉ូលិសមកពីស្រុកតាំងគោកខាងរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ ស្នើឱ្យមកយាមស្ថានីយដាំកូនឈើ។

ប្រភព​បាន​បង្ហើប​ឱ្យដឹងថា ដីបម្រុងដាំកូនឈើនោះ  បានធ្លាក់ទៅលើក្រុមឈ្មួញមានលុយមានអំណាចធំៗមកពីខេត្តកំពង់ចាម ស្ទើរតែអស់ទៅហើយ វាក្លាយ​ទៅជា​មុខជំនួញដីធ្លីយ៉ាងគគ្រឹកគ្រេង ក្រោមក្រសែភ្នែកលោក ហេង  ទ្រី ជា​មន្ត្រី​ជាប់កិច្ចសន្យា  របស់​ខណ្ឌ ​រដ្ឋា​បាល​ព្រៃឈើ ​ខេត្តកំពង់ធំ ជាអ្នកទទួលភារ កិច្ច​ឈូសឆាយ​ដីនៅស្ថាននីយ៍បម្រុងដាំឈើកូននៅទីនោះ។ ចំណែកឯប្រជាពលរដ្ឋ ៤២គ្រួសាររួមមានដី ៧៨ហិកតា មួយគ្រួសារពីរហិកតា គ្រួសារខ្លះតែមួយហិកតាប៉ុណ្ណោះ លោក ហេង ទ្រី មកកាប់បំផ្លាញទ្រព្យសម្បតិ្តនិងដំណាំចន្ទី ក្នុងផ្ទៃដី ៧៨ ហិកតាដែលឯកឧត្តមសុខលូ អភិបាលខេត្តសម្រេចឲ្យអាស្រ័យផលបណ្ដោះអាសន្នហើយនោះមិនថាយប់ឬថ្ងៃទេ សុំបីតែពួកគាត់យកម៉ាស៊ីនកាត់ស្មៅសម្អាតដើម្បីអាស្រ័យផល ក៏លោក ហេង ទ្រី មកគំរាមកំហែង កាប់បំផ្លាញខ្ទម និងដំណាំចន្ទីចោលអស់ដែរ។

សូមរំលឹកឡើងវិញថា កាលពីឆ្នាំ២០១៨ ខែមិថុនាថ្ងៃទ២០ វេលាម៉ោង ៨.០០ព្រឹក នៅសាលាខេត្តកំពង់ធំមានបើកកិច្ចប្រជុំមួយស្ដីអំពីការពិភាក្សាដោះស្រាយករណីទំនាស់ដីធ្លី ។ ដោយឡែកនៅក្នុងរបៀបវារៈទី៤បានលើកឡើងថា ករណីប្រជាពលរដ្ឋ ៤២ គ្រួសារសុំជួយដោះស្រាយវិវាទដីធ្លីចំនួន ៧៨ ហិកតាជាមួយរដ្ឋបាលព្រៃឈើកំពង់ធំ នៅតំបន់អូរបឹងរូង ក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបានមានប្រសាសន៍លើកឡើងថាករណីប្រជាពលរដ្ឋ ៤២ គ្រួសារបានស្នើសុំជួយដោះស្រាយនេះគឺដីគាត់បានដាំដុះមានស្វាយចន្ទី ខ្នុរ ចេក ដើមធំៗអស់ហើយមានដាំដំឡូងមីពេញផ្ទៃដីទាំងអស់នោះហើយមានផ្ទះសម្បែងនៅទីនោះទៀតផងមិនមានព្រៃទេ។ហើយដីមួយចំនួនមានប័ណ្ណកម្មសិទ្ធិវាស់វែងដោយក្រុមនិស្សិតផង ឯកឧត្តមបានណែនាំឲ្យរដ្ឋបាលព្រៃឈើផ្ដល់លទ្ធភាពជូនប្រជាពលរដ្ឋចូលដាំដុះអាស្រ័យផលធម្មតាសិន។

ឯកឧត្តម ទា ច័ន្ទលីដា អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មនិងសំណង់មានមតិថា ករណីប្រជាពលរដ្ឋ ៤២ គ្រួសារនៅតំបន់អូរបឹងរូងក្នុងឃុំក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ សុំជួយដោះស្រាយដី ៧៨ ហិកតានិងប្រជាពលរដ្ឋ ១៥១ គ្រួសារតំបន់សូងសាង សុំជួយដោះស្រាយដីចំនួន ៣៤ហិកតានោះ តើក្រុមការងារ បានគូសក្បាលដីធ្វើផែនការរួចហើយ ឬ នៅតាមប្រសាសន៍ឯកឧត្តម អភិបាលខេត្តថាផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋអាស្រ័យផល ករណីនេះគួររដ្ឋបាលខេត្តធ្វើសំណើទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសុំផ្ដល់ដីសម្បទានសង្គមកិច្ចវិញនៅកម្រិតណាមួយដែលអាចធ្វើទៅបាន។

លោក ម៉ក់ យុទ្ធការ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទសូមឯកភាពតាមប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្តថាឲ្យប្រជាពលរដ្ឋអាស្រ័យផលលើដីទំហំ ៧៨ហិកតាជាបណ្ដោះអាសន្នសិន។

លោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មមានមតិថាសូមឯកភាពការសម្រេចរបស់ឯកឧត្តមអភិបាលខេត្ត។
លោក ឈាង មាលា នាយសង្កាត់រដ្ឋបាលព្រៃឈើក្រចេះមានមតិថាសូមឯកភាពឲ្យប្រជាពលរដ្ឋចូលដាំដុះអាស្រ័យផលតាមប្រសាសន៍ឯកឧត្តមអភិបាលខេត្ត។

លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តមានមតិថា សូមឯកភាពតាមការសម្រេចរបស់ឯកឧត្តមអភិបាលខេត្ត្តក្នុងការឲ្យប្រជាពលរដ្ឋចូលទៅអាស្រ័យផលជាបណ្ដោះអាសន្នសិនពីព្រោះមានដំណាំធំៗអស់ហើយ។

លោក ទូច សុខា អភិបាលស្រុកសន្ទុក មានមតិថា សូមឯកភាពឲ្យប្រជាពលរដ្ឋចូលអាស្រ័យផលជាបណ្ដោះអាសន្នសិនលើដីរបស់គាត់វិញពីព្រោះប្រជាពលរដ្ឋរស់នៅទីនោះហើយជាកម្មករក្រុមហ៊ុន។

លោក អ៊ុំ គឹមសុន ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់មានមតិថាសូមឯកភាពទាំងស្រុងតាមប្រសាសន៍ឯកឧត្តមអភិបាលខេត្តពីព្រោះទីតាំងនេះប្រជាពលរដ្ឋខ្លះបានប័ណ្ណកម្មសិទ្ធិដែលវាស់វែងដោយក្រុមនិស្សិតហើយមានដំណាំស្វាយចន្ទីខ្លះជាយូរឆ្នាំមកហើយហើយទីតាំងនេះមិនមាននៅសេសសល់ព្រៃទេគួរឲ្យប្រជាពលរដ្ឋចូលទៅអាស្រ័យផលផង។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុលផុសរួចមក អង្គប្រជុំបានឯកភាពគ្នាដូចខាងក្រោម អនុញ្ញាតជូនប្រជាពលរដ្ឋចំនួន ៤២ គ្រួសារលើផ្ទៃដី ៧៨.៩១ហិកតា នៅតំបន់អូរបឹងរូបក្នុងឃុំក្រយាឲ្យចូលទៅអាស្រ័យផលលើផ្ទៃដីរបស់ខ្លួនជាបណ្ដោះអាសន្នសិន។
រដ្ឋបាលស្រុកសន្ទុកត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានជ្រាបពីករណីនេះ។

ទាក់ទិនក្នុងរឿងដ៏សែនស្មុគស្មាញខាងលើនេះអ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះទៅដល់ទីតាំងកន្លែងកើតហេតុហើយបាន សុំអនុញ្ញាត ជួបសម្ភាសន៍ ជាមួយលោក ហេង ទ្រី នៅទីតាំងស្ថានីយដាំកូនឈើលោកហេងទ្រីបានបង្ហាញឯកសារចំនួនពីរច្បាប់ឱ្យមកអ្នកសារព័ត៌មានយើងខ្លឹមសារឯកសារនោះដូចយើងបានសរសេរឡើងវិញខាងលើ ក្រុមអ្នកសារព័ត៌មានយើងបានតាំងសំនួរសួរលោក ហេង ទី្រថា លោកមានឯកសារនេះដែរ មូលហេតុអី្វបានជាលោកមិនអនុវត្តតាមសម្រេចអង្គប្រជុំដោះស្រាយវិវាទដីធ្លីរបស់ថ្នាក់ខេត្ត?
(លោក ហេង ទ្រី ឆ្លើយថា)បានជាខ្ញុំមិនអនុវត្តតាមព្រោះមានអ្នកធំម្នាក់បានបញ្ជាខ្ញុំ ពេលនោះលោក ហេង ទ្រី បានយកទូរស័ព្ទរបស់គាត់ចាក់សារសំលេងរបស់លោក ទូច សុខា អភិបាលស្រុកសន្ទុកដែលបានបញ្ជាលោក ហេង ទ្រីថាលោកមើលទាំងអស់ហ្នឹងបើសិនជាមានដាំដំណាំត្រូវធ្វើកុំឲ្យដំណាំនោះដុះបាន។
អ្នកវិភាគខ្លះគ្រាន់តែឮសារបស់លោក ទូច សុខា អភិបាលស្រុកសន្ទុកភ្លាមបានលាន់មាត់ថាសារសម្លេងមួយឃ្លានេះស្មើនឹងបញ្ជាឲ្យលោក ហេង ទ្រី ទៅដកចោលឬកាប់បំផ្លាញដំណាំ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋទាំងនោះចោល។

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់ ឯកឧត្តម វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រិ​ក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំងឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ មេត្តាជួយទប់ស្កាត់មន្ត្រីខិលខូចកំពុងកេញយកធ្វើជាផលប្រយោជន៍​ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់មន្ត្រីស្អាតស្អំ ក្នុង​ក្រសួងកសិកម្ម​ ក៏ដូចជាថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំផងដែរ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com