ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរប្រធានក្រុមប្រឹក្សាឃុំព្រៃនប់….!

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរប្រធានក្រុមប្រឹក្សាឃុំព្រៃនប់….!

ខេត្តព្រះសីហនុ ៖  នៅព្រឹកថ្ងៃពុធ ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ អមដំណើរ ឯកឧត្ដម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរ និងទទួល ស្គាល់ប្រធានក្រុម ប្រឹក្សាឃុំ មេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំព្រៃនប់ ដែលប្រារព្ធធ្វើឡើងនៅសាលាឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ បុគ្គលិករដ្ឋបាលឃុំ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ តំណាងអង្គការសង្គមស៊ីវិល ដៃគូរអភិវឌ្ឍ និងប្រជាពលរដ្ឋមូលដ្ឋាន ជាច្រើនរូបផងដែរ ។

ក្នុងពិធីនោះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ប្រធានក្រុមប្រឹក្សាឃុំ ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន សម្រេចបាននូវសមិទ្ធិផលជាច្រើនសម្រាប់ជាផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយសមិទ្ធិផលទាំងនោះ គឺជាមូលដ្ឋាន សម្រាប់ក្រុមប្រឹក្សាឃុំ បន្តពង្រីក និងពង្រឹងបន្ថែមទៀតដើម្បីអភិវឌ្ឍឃុំ ភូមិរបស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្ដម បានអបអរសាទរចំពោះលោក តេង រីតា ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំព្រៃនប់ លោកស្រី ទួន សុខុន ជំទប់ទី១ លោក ពេត បូ ជំទប់ទី២ លោក តៀង តូនី ជាសមាជិកក្រុមប្រឹក្សាឃុំ និងលោក ញ៉ែម ជឿន ជាសមាជិកក្រុមប្រឹក្សាឃុំ ដែលត្រូវទទួលស្គាល់ស្របតាមប្រកាសលេខ ២៨៨៣ ប្រ.ក.ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២០ របស់ ក្រសួងមហាផ្ទៃត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដោយឈរលើមូលដ្ឋានច្បាប់គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តដែលមានចែងជាធរមាន និងសូមប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ” ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ” និងបាវចនាពីរគឺ ” កែទម្រង់ខាងក្នុង ” និង ” បង្កើតមិត្តខាងក្រៅ ” ដោយសា្មរតីឯករាជ្យ។

ជាមួយគ្នានេះដែរឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើរដល់ប្រធានក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុម ប្រឹក្សាឃុំដែលទើបទទួលការងារថ្មីដើម្បីជាមូលដ្ឋានក្នុងការចាប់ផ្តើមអនុវត្តការងារបំរើសេវាសាធារណ:ជូនប្រជាពលរដ្ឋ ហើយឯកឧត្តមក៏បានធ្វើការផ្សព្វផ្សាយពីការអនុវត្ត​កម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩» របស់​រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com