ទាន់ហេតុការណ៍
រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ =>> កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជូនដល់អ្នកសារព័ត៌មានម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ កាសែត ដែលកំពុងតែប្រតិបត្តិការនៅទូទាំងខេត្តតាកែវ... =>> ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ =>> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត..! =>> វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩ =>> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍...
0

លោកឧត្តមសេនីយ៍ផ្កាយ៤ សុខ ផល ៨០ភាគរយជាជនជាតិវៀតណាមដែលកាន់កាប់ឯកសារខុសច្បាប់​

លោកឧត្តមសេនីយ៍ផ្កាយ៤ សុខ ផល ៨០ភាគរយជាជនជាតិវៀតណាមដែលកាន់កាប់ឯកសារខុសច្បាប់​

នៅកាលពីពេលថ្មីៗ​ប្រមាណជា៣ថ្ងៃមុន អង្គភាពព័ត័មានដ៍ល្បីរបស់ @TVFB បានចុះផ្សាយថា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ដំណើរការដកហូតឯកសារ ដែលជនបរទេសកំពុងកាន់កាប់ដោយខុសច្បាប់នៅកម្ពុជា បាន៨០ភាគរយហើយ ដែលក្នុងនោះភាគច្រើន ជាជនជាតិវៀតណាម។

យោងតាមការលើឡើងរបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានបញ្ជាក់ដែរថាដំណើរការដកហូតនេះ បានធ្វើឡើងដោយអនុវត្តតាមស្មារតីអនុក្រឹត្យលេខ១២៩ អនក្រចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ដីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់។
ប្រភពដ៍ដែលក័បានបន្តរថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដែរថា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានបញ្ជាក់យ៉ាងដូច្នេះថា «រហូតមកដល់បច្ចុប្បន្ននេះ បើគិតតាមឯកសារដែលយើង ដកហូតបាន ប្រមាណ៨០ភាគរយហើយ ដែលដកហូតឯកសារនេះ គឺឯកសាររដ្ឋបាលខ្មែរជាច្រើនប្រភេទ (ដែលជនបរទេសកំពុងកាន់កាប់ដោយខុសច្បាប់នៅកម្ពុជា) ដែលយើងកំពុងដំណើរការបន្ដទៀតលើការងារនេះ»។

នាយឧត្តមសេនីយ៍អគ្គនាយក បានលើកឡើងថា ក្រោយការដកហូត​ឯកសារនេះ ជនបរទេសទាំងអស់នោះអាចសម្រេចចិត្តបានចំនួន២យ៉ាង ដោយមួយអាចត្រឡប់ទៅប្រទេសកំណើតវិញ និងម្យ៉ាងទៀត រាជរដ្ឋាភិបាលបានកំណត់ឲ្យក្រសួងមហាផ្ទៃ មានប្រកាសដើម្បីអាចទទួលស្គាល់ពួកគាត់ ជាជនបរទេសអន្ដោប្រវេសន្ដ ដែលតម្រូវឲ្យដាក់ពាក្យសុំ រយៈពេល៧ឆ្នាំនឹងបានសញ្ជាតិកម្ពុជា (សម្រាប់មនុស្សធំ) និងសម្រាប់កូនក្មេង រយៈពេល៣ឆ្នាំ ប៉ុន្ដែមិនមែនជាអ្នកចំណូលថ្មីនោះទេ។
ជាមួយគ្នានេះ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក៏បានបញ្ជាក់អំពីការចាប់បណ្ដេញជនបរទេស ដែលបានប្រព្រឹត្តបទល្មើសចេញពីកម្ពុជាផងដែរ ដោយចាប់តាំងពីឆ្នាំ២០១៤ ដល់​ត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ សរុបចំនួន១៤,៧៩០នាក់ មាន៩១សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម ចំនួន១១,១៩៥នាក់។ ដោយឡែក​៧ខែ ឆ្នាំ២០១៨ មានចំនួនជាង៦,០០០នាក់ ស្នើនឹង២៦សញ្ជាតិ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com