ទាន់ហេតុការណ៍
រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ =>> កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជូនដល់អ្នកសារព័ត៌មានម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ កាសែត ដែលកំពុងតែប្រតិបត្តិការនៅទូទាំងខេត្តតាកែវ... =>> ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ =>> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត..! =>> វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩ =>> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍...
0

បឋមសឹក្សាវុឺនសៃ កំពុងក្លាយជាកន្លែងដាក់សិប្បកម្មកែឆ្នៃឈើខុសច្បាប់យ៉ាងអានាធិបតេយ្យ…!

បឋមសឹក្សាវុឺនសៃ កំពុងក្លាយជាកន្លែងដាក់សិប្បកម្មកែឆ្នៃឈើខុសច្បាប់យ៉ាងអានាធិបតេយ្យ…!

 

ដីសាលាបឋមសឹក្សាមួយកន្លែងដែលស្ថិតក្នុងស្រុកវុឺនសៃ  ខេត្តរតន:គីរី
បាននិងកំពុងក្លាយទៅជាកន្លែងសិប្បកម្មកែឆ្នៃឈើខុសច្បាប់ យ៉ាងអានាធិបតេយ្យអស់រយ:ពេលជិតមួយឆ្នាំមកហើយ ។

សាលារៀនជាថ្នាលបណ្ដុះ ពុទ្ធិ ចំណេះដឹងដល់កុមានឹងសឹស្សានុសឹស្សកូនខ្មែរជំនាន់ក្រោយដើម្បីបន្តជាទំពាំងស្នងឫស្សី លើកស្ទួយការពារកសាងប្រទេសជាតិតទៅថ្ងៃអនាគត់ ។ ប៉ុន្តែ បែជាលោក កង បូផាន់
(ហៅលោកគ្រូ ហួ ) ជានាយកសាលាបានឃុបឃិតផ្សំុគំនិតជាមួយនិងលោក ណា ប៊ុនវ៉ាត់ ជាមេភូមិបានបើកដៃឱ្យមេឈ្មួញរកសុីរត់ទូក ដ នឹងមានតួនាទីជា សមាជិកក្រុមប្រឹក្សាស្រុកវុឺនសៃ  ខេត្តរតន:គីរី ឈ្មោះ វួន សេង មកបើកសិប្បកម្មកែឆ្នៃឈើដោយខុសច្បាប់នៅក្នុងសាលារៀនយ៉ាងអានាធិបតេយ្យបែបនេះទៅវិញ ។

សូមបញ្ជាកថា៖ កាលពីថ្ងៃទី០៤ខែតុលាឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋដែលជាមាតាបិតាឫអាណាព្យាបាលសឹស្សានុសឹស្សបានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា សព្វថ្ងៃនេះពួកគាត់មានការបារម្មណ៍ជាខ្លាំងពីបញ្ហាសុវត្ថិភាព សុខមាលភាព នឹងការលូតលាស់ដុះដាលនូវចំណេះដឹងរបស់កូនៗ ។

ទី១ បារម្មណ៍អំពីខ្លាចផ្លែរណាឫផ្លែឆាបបាក់បែកខ្ទាតត្រូវ…

ទី២ បារម្មណ៍អំពីកំទិចឈើដែលឈូសឆាយហុយធ្វើឱ្យចូលផ្លូវដង្ហើមនិងសួត…

ទី៣ បារម្មណ៍និងខូចអានាគត់រៀនមិនចូលដោយសាមានសម្លេងរំខានជាដើម ។ល។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាលោកនាយកសាលានឹងលោកមេភូមិធ្លាប់បានទទួលនូវលាបសក្ការ:អ្វីពីលោក
វួន សេង ហើយមើលទៅបានជានាំគ្នាបិទភ្នែកបិទត្រចៀក មើលមិនឃើញ ស្ដាប់មិនឮយ៉ាងដូច្នេះ ។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោកប្រធានមន្ទីរអប់រំខេត្តរតន:គីរីមេត្តាកុំសម្ងំសុខស្រួលពេក សូមអញ្ជើញមកចុះពិនិត្យមើលនិងមានវិធានការយ៉ាងណាចំពោះសិប្បកម្មខាងលើនេះផង ដើម្បីអនាគត់កូនៗពួកគាត់ទៅថ្ងៃខាងមុខ ៕

(គេហទំព័រ ពន្លឺសន្តិភាព)
ទំនាក់ទំនងទូរសព្ឌ: ០៩៦៧៩៧៦០០៥/០៨៨៤៧៧៧៨៥៤/

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com