ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

ថោកទាបបំផុត ! តាមពិតមេកាងជនល្មើសគ្រឿងញៀនគឺ​អធិការ​ខណ្ឌ​មានជ័យ​ ហើយថែមទាំងគំរាមកូនចៅខ្លួនដែលចាប់គ្រឿងញៀនឲ្យសរសេ

ថោកទាបបំផុត ! តាមពិតមេកាងជនល្មើសគ្រឿងញៀនគឺ​អធិការ​ខណ្ឌ​មានជ័យ​ ហើយថែមទាំងគំរាមកូនចៅខ្លួនដែលចាប់គ្រឿងញៀនឲ្យសរសេ

ភ្នំពេញ​៖​លោក​ កែវ​ រដ្ឋ​វិទ្យា​ ជា​ប៉ូលិស​មួយ​រូប​ក្នុង​ខណ្ឌ​មានជ័យ​ ស្នើសុំ​ឱ្យ​ក្រសួង​មហាផ្ទៃ​ ក៏​ដូច​ជា​អគ្គស្នងការ​នគរបាល​ជាតិ​ ចាត់​ការ​លើ​លោក​តេង​ ស៊ីណូ​ អធិការ​នគរបាល​ខណ្ឌ​មានជ័យ​ ដែល​កាង​បទល្មើស​គ្រឿងញៀន​ និង​ ដោះលែង​ជនល្មើស​គ្រឿងញៀន​ជា​ថ្នូរ​នឹង​លុយរាប់​រយ​ដុល្លារ​ ។ ​

លោក​កែវ​ រដ្ឋ​វិទ្យា​ លេង​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Vit Yea​ សរសេរ​នៅ​យប់​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ថា​ ខ្ញុំសូម​បដិសេធ​ទាំងស្រុង ដែលលោកអធិការ តេង ស៊ីណូ ដែលគាត់ ថាខ្ញុំផ្ទុះអាវុធ ដោយសារស្រវឹង ។
“ខ្ញុំសូមបញ្ជាក់ថា គោលដៅនេះជាតំបន់សំណង់មិនរៀបរយ សំបូរទៅដោយបទល្មើសគ្រឿងគ្រឿងញៀន និងកន្លែងបើកល្បែងស៊ីសងខុសច្បាប់ ជាពិសេសហ្គេមបាញ់ត្រី ។ មូលហេតុគឺ ខ្ញុំទទួល​ ព័ត៌មាន​ថាមានការជួញដូរគ្រឿងញៀន នៅទីនោះ ទើបខ្ញុំចុះទៅម្នាក់ឯង ឃើញជាក់ស្តែងក៏បានផ្ទុះអាវុធពិតប្រាកដមែន ព្រោះតែយប់ងងឹតនិងភូមិសាស្ត្រ​ស្មុគស្មាញ តែសំណាងអាក្រក់អីខ្ញុំត្រូវបាន អធិការរូប​នេះហៅមកសួរចម្លើយ ដោយចោទថាខ្ញុំទៅផ្ទុះអាវុធដោយគ្មានបទបញ្ជា ទៅវិញហើយត្រូវគាត់ស្តីបន្ទោសយ៉ាងខ្លាំង។

លោក​ កែវ​ រដ្ឋ​វិទ្យា​ បន្ត​ថា”ធាតុពិតគឺកន្លែងដែលខ្ញុំផ្ទុះអាវុធនោះគឺ មិនត្រឹមតែជាតំបន់គ្រឿងញៀនទេ វា មានទីតាំងហ្គេមបាញ់ត្រី ដែលជាទីតាំងដែលផ្តល់ផលប្រយោជន៍ឱ្យមេប៉ុស្តិ៍ និង​ អធិការ ទើបខ្ញុំត្រូវគេស្តីបន្ទោសយ៉ាងចាស់ដៃបែបនេះ និងត្រូវបានគាត់គំរាមថាចង់សុខ ឬចង់មានរឿង ព្រមទាំងឲ្យខ្ញុំលុបថាមិនមានបទល្មើសគ្រឿងញៀននៅតំបន់នោះទេ និងត្រូវសរសេរសារសុំទោសជាសាធារណៈវិញថាមិនមាន​បទល្មើសគ្រឿងញៀនទេវាជាការយល់ច្រលំទេ”។
“ខ្ញុំសូមឱ្យថ្នាក់លើក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការ​នគរបាលជាតិជួយ រកយុត្តិធម៌ ដល់ រូប ខ្ញុំផង ហើយ សូមឱ្យថ្នាក់លើចុះ ស៊ើបអង្កេត ថាតើម្តុំនឹង ជាតំបន់អ្វី? មានអ្វី ខ្លះ? ហើយសុខៗខ្ញុំ ទៅកន្លែងនឹងធ្វើអី បើគ្មានព័ត៌មានច្បាស់នោះ ។ គាត់ថាជារូបចាស់ គឺពិតជារូបចាស់មែន តែខ្ញុំគ្រាន់តែ ចង់បង្ហាញពីស្នាដៃ ដែលខ្ញុំខំប្រឹង ប្រែងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រខណ្ឌមានជ័យកន្លងមកតែប៉ុណ្ណោះ។
ទាល់តែជិះជួបពួកជនល្មើសតាមផ្លូវវិញ ទើបដឹងថាគេលែងបាត់ ។ ដោយក្នុងនោះខ្ញុំដឹងថា មេប៉ុស្តិ៍យកទៅចែកគ្នាជាមួយអធិការ ។ ករណីនេះសូមថ្នាក់ដឹកនាំទាំងអស់ជួយស៊ើបអង្កេតករណីនេះផង ។​ (​ នគររាជ​ )

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com