ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

តើ​ជំនួញរបស់ក្រុមហ៊ុន Queen Yourself (គ្វីនយ៉ូសែល)ទទួលបាន ជោគជ័យ ឬ​បរាជ័យ អាចបណ្តាលមកពីកម្មផល ឬជាព្រេងសំណាង ?…

តើ​ជំនួញរបស់ក្រុមហ៊ុន Queen Yourself (គ្វីនយ៉ូសែល)ទទួលបាន ជោគជ័យ ឬ​បរាជ័យ អាចបណ្តាលមកពីកម្មផល ឬជាព្រេងសំណាង ?…

​ភ្នំពេញ​៖ ក្នុងកិច្ចសម្ភាសន៍ដ៏កម្រមួយរវាងក្រុមអ្នកសារព័ត៌មាន និងកញ្ញា
វិជ្ជនី តំណាងឲ្យក្រុមហ៊ុន Queen Yourself (គ្វីនយ៉ូសែល) កញ្ញាបានលើកឡើងថា៖ មិនថាតែក្រុមហ៊ុន Queen Yourself ទេ មានក្រុមហ៊ុនជាច្រើននៅលើពិភពលោកទាំងមូលក៏ដូចគ្នាដែរ ជំនួញ​មួយចំនួន​ទទួលជោគជ័យ​ក្រោយ​ការបង្កើត តែ​ជំនួញ​មួយចំនួន​ផ្សេងទៀត ក្រោយ​ការបង្កើតបាន​មួយរយៈ ក៏​ជួបការលំបាកទៅវិញ។

(សំនួរ) តើភាពជោគជ័យបណ្តាលពី
កត្តាអ្វី? និងការបរាជ័យបណ្តាលមកពីមូលហេតុអ្វី? តើ​ភាពជោគជ័យ ឬ​បរាជ័យ​នៃ​ជំនួញ​អាច​បណ្តាលមកពីកម្មផល ឬជាព្រេងសំណាងដែរឬទេ?

(កញ្ញាវិជ្ជនី) ការប្រតិបត្តិជំនួញ មិន​ស្រួល​ដូច​ការគិត​ចង់​ធ្វើ​ជំនួញ​នោះទេ មានន័យថា បើ​គ្រាន់តែ​គិត​ឬ​បញ្ចេញ​គំ​និង​ចង់​ធ្វើ​ជំនួញ មនុស្ស​ភាគច្រើន​ស្រមៃ​ឃើញ​ភ្លាម​ពី​ការទទួលបាន​ប្រាក់ចំណេញ​មកវិញ​ច្រើន ក្រោយពេល​បង្កើត​ជំនួញ​។ តែ​លុះ​ដល់ពេល​បង្កើត ហើយ​ឈាន​មកដល់​ដំណាក់កាល​ប្រតិបត្តិ​ធ្វើ​ជំនួញ​នោះ ជួបការលំបាក និង​ការ​ប្រឈម​នានា ពិតជា​កើតឡើង ហើយ​ពេលខ្លះ កើតឡើង​ដោយ​នឹកស្មាន​មិន​ដល់​។

​កញ្ញាបន្តថា ការបង្កើត​ជំនួញ​មួយ​មិន​លំបាក​ទេ​។ តែ​ការធ្វើ​ឲ្យ​ជំនួញ​នោះ​ដំណើរការ ឬ​ធ្វើ​ឲ្យ​ជំនួញ​នោះ​ទទួលបាន​ប្រាក់ចំណេញ និង​មាន​និរន្តរភាព​យូរអង្វែង គឺជា​រឿង​លំបាក​បំផុត​។ ការបង្កើត​ជំនួញ​ស្រួល​ទេ តែ​ការថែរក្សា​ជំនួញ​ឲ្យ​ដំណើរការ​ជា​រៀងរហូត គឺជា​បញ្ហា​ឈឺក្បាល​ជា​រៀងរាល់ថ្ងៃ​។ ជំនួញខ្លះទទួលជោគជ័យ តែ​ខ្វះ​ភាព​ហ្មត់ចត់​ក្នុងការ​គ្រប់គ្រង​តែ​ក្នុង​រយៈពេលខ្លីប៉ុណ្ណោះ ក្រុមហ៊ុន​ជោគជ័យ​នោះ អាច​បិទទ្វារ​ទៅវិញ​ភ្លាម ក៏​អាច​ថា​បាន​។

(សំនួរ)​ចុះបើ​ការបង្កើត​អាជីវកម្ម គ្រប់គ្រង​អាជីវកម្ម មើលទៅ​ហាក់បីដូចជា​លំបាក​ខ្លាំង​ម្ល៉េះ ហេតុអ្វី​បានជា​កញ្ញាចេះតែចង់បង្កើត និង​គ្រប់គ្រង​អាជីវកម្ម​ដោយ​ខ្លួនឯង​?

(កញ្ញាវិជ្ជនី) ​រូបនាងខ្ញុំតែងតែរើបបំរាសខ្លួនចេញពីការ ធ្វើការឲ្យគេ ទៅជា​អ្នកបង្កើត​ការងារ​ឲ្យ​គេ​ធ្វើ​វិញ​ម្តង ពោល គឺ​បុគ្គល​នីមួយៗ​តែងតែ​ចង់​គ្រប់គ្រង​គេ និង​ចង់​មាន​អ្វីមួយ​ដែលជា​កម្មសិទ្ធិ​របស់ខ្លួន​ឯង​។ នេះ គឺជា​ចំណង់ និង​បំណងដែលមានពីធម្មជាតិរបស់នាងខ្ញុំ។ តែ​រឿង​ថា ធ្វើបាន​ជោគជ័យ ឬ​មិន​ជោគជ័យ គឺវាអាស្រ័យទៅលើទេពកោលសល្យរបស់បុគ្គល​ម្នាក់ៗ​។ បើ​បុគ្គល​ទាំងអស់​សុទ្ធតែ​គិត​ត្រូវ ហើយ​ជោគជ័យ​នោះ ម្ល៉េះ​សម​នៅលើ​ពិភពលោក​នេះ គ្មាន​ឡើយ​អ្នកក្រីក្រ​នោះទេ ។
​មាន​មូលហេតុ​មួយចំនួន​ផ្សេងទៀត ដែលនាំឲ្យរូបនាងខ្ញុំចង់ក្លាយខ្លួនជាម្ចាស់កម្មសិទ្ធិ ក្នុងនោះ​រួមមាន​៖ ទី​១ ចង់​កសាង​ស្នាដៃ​សម្រាប់មនុស្សជំនាន់ក្រោយ។ ទី​២ ប្រាថ្នា​រកប្រាក់​ចំណូល​ដោយ​ខ្លួនឯង និង​ទី​៣ ចង់បង្ហាញ​គំនិត​ដែល​ខ្លួនឯង​មាន ខុសពី​ធ្វើការ​ឲ្យ​គេ ចាំតែ​ស្តា​ប់ប​ង្គាប់គេបញ្ជាឲ្យធ្វើតែប៉ុណ្ណោះ។ ចំណុចមួយទៀតដែលនាងខ្ញុំចេះតែចង់បង្កើតជំនួញដោយខ្លួនឯងដែរនោះ ព្រោះនាងខ្ញុំដឹងថា ខ្លួនខ្ញុំប្រឈមនឹងការបណ្តេញចេញ ឬ​បាត់បង់​ការងារ​ដោយ​ប្រការ​ណាមួយ​នៅពេលដែល​ខ្លួនយើងកាន់តែមានអាយុច្រើនឡើង​។

(សំនួរ)​តើ​កត្តា​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​ជំនួញ​របស់កញ្ញាមួយចំនួនជោគជ័យ ផ្ទុយទៅវិញ ជំនួញ​មួយចំនួនទៀត​បរាជ័យ​ទៅវិញ​?

(កញ្ញាវិជ្ជនី) ​ផ្អែកលើ​បទពិសោធន៍របស់នាងខ្ញុំ ជំនួញមួយអាចទទួលបានជោគជ័យ លុះត្រាតែ ជំនួញ​នោះ ត្រូវបង្កើត​ឡើង​ដោយ​ផ្អែកលើ​គោលការណ៍ និង​គោរព​ក្បួនខ្នាត​សេដ្ឋកិច្ច​សុទ្ធសាធ មានន័យថា មុននឹង​បង្កើត​ជំនួញ យើងត្រូវគិតពីដើមទុន, សិក្សា​ផលិតផល និង​តម្រូវការ​របស់​អតិថិជន​, សិក្សា​ទីតាំង​(​ទីតាំង​នោះ​ត្រូវ​នឹង​ផលិតផល​នោះ​ឬទេ​?), ការទិញរបស់អតិថិជន(​ប្រាក់ចំណូល​របស់​អតិថិជន​), ពេលវេលា​នៃ​ការវិនិយោគ (​តើ​យើងត្រូវបើកហាងនៅតំបន់ក្រីក្រឬ?) ។ និយាយ​ជារួម ការសិក្សា​ទីផ្សារ​ត្រូវធ្វើឡើង​ដោយ​លម្អិត និង​គោរព​តាម​គោលការណ៍​សេដ្ឋកិច្ច​។

កញ្ញាបន្តថា បន្ទាប់ពីសិក្សាទីផ្សាររួចហើយ ចូលដល់​ដំណាក់កាល​បង្កើត និង​គ្រប់គ្រង​។ ដំណាក់កាល​នេះ យើងត្រូវជ្រើសរើសធនធានមនុស្ស និង​រៀបចំ​របៀប​រចនាសម្ព័ន្ធ​នៃ​ការគ្រប់គ្រង​។ ធនធានមនុស្ស​ល្អ បូកផ្សំ​និង​ការគ្រប់គ្រង​ល្អ​របស់​ក្រុមហ៊ុន វា​គឺជា​កត្តា​ធំ​មួយ​ដែល​អាច​រុញច្រាន​ឲ្យ​ក្រុមហ៊ុន​ទទួលជោគជ័យ​។ នៅត្រង់​ដំណាក់កាល​នេះ​ដដែល ក្រុមហ៊ុន​ជោគជ័យ ឬ​មិន​ជោគជ័យ​អាស្រ័យ​ភាគច្រើន​ទៅលើ​អ្នកគ្រប់គ្រង ថា​តើ​អ្នកគ្រប់គ្រង​នោះ មាន​ទេពកោសល្យ​ខ្លាំង​ប៉ុណ្ណា​? ទេព​កោ​ល​ស្យ​ដឹកនាំ​នេះ​មិន​សំដៅ​តែ​ទៅលើ​សញ្ញាបត្រ​មួយ​មុខ​នោះទេ​។ ទេពកោសល្យ​ដឹកនាំ គឺ​ចង់​សំដៅ​ទៅលើ​ភាព​ប៉ិនប្រសប់​របស់​បុគ្គល​អ្ន​ក​ដឹកនាំ​នោះ​។ បើ​និយាយ​ពី​ទ្រឹស្តី​ដឹកនាំ អ្នកដឹកនាំ​ភាគច្រើន​អាច​ចេះ​ដូចគ្នា ប៉ុន្តែ អ្នកដឹកនាំ​ខ្លះ អាចអនុវត្ត​វា​ទៅបាន​ជោគជ័យ តែ​អ្នកដឹកនាំ​ខ្លះទៀត អនុវត្ត​វា​ទៅ​ប្រឈម​នឹង​ភាពបរាជ័យ​ច្រើន​ទៅវិញ​។
​ដោយសារតែ​ចំណុច​នេះហើយ ទើប​នៅក្នុង​ការគ្រប់គ្រង នាងខ្ញុំតែងតែឲ្យតម្លៃទៅលើភាពប៉ិនប្រសប់របស់​មនុស្ស​ក្នុងការ​គ្រប់គ្រង ច្រើនជាង​ឲ្យ​តម្លៃ​ទៅលើ​អ្នក​ចេះតែ​ទ្រឹស្តី​គ្រប់គ្រង​។  ទ្រឹស្តី យើងអាចរៀនចេះបាន តែ​ភាព​ប៉ិនប្រសប់​ពី​កំណើត គឺជា​ការប្រទាន​ពី​ធម្មជាតិ​ចំពោះ​មនុស្សប្រុសស្រីផ្សេងៗគ្នា។ ដោយសារតែ​ភាពខុសគ្នា​នេះហើយ ទើប​ការដឹកនាំ​របស់​ក្រុមហ៊ុន​មានការ​រីកចម្រើន ឬ​បរាជ័យ​ខុសគ្នា បើទោះបីជា​អ្នកដឹកនាំ​ទាំងនោះ មាន​កម្រិតសិក្សា​ដូចគ្នា​ក៏ដោយ​ក្តី​។ ចំណុច​មួយទៀត ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទទួលជោគជ័យដែរនោះ គឺ​ការតាំង​ចិត្ត​រួម​នៃ​ក្រុមហ៊ុនទាំងមូល ហើយ​ការតាំង​ចិត្ត​នោះ គឺធ្វើឡើង​ជា​និរន្តរ៍ ពោល គឺ​មិនមែន​ធ្វើឡើង​តាម​អារម្មណ៍ និង​តាម​ពេលវេលា​ណាមួយ​នោះទេ​។

(សំនួរ)​ ​តើកត្តាអ្វីខ្លះដែលជំរុញអាជីវកម្មរបស់កញ្ញាជួបនឹងការលំបាកកន្លងមក?

(កញ្ញាវិជ្ជនី) ​ចម្លើយ​ដែល​នាងខ្ញុំធ្លាប់ត្អូញត្អែរប្រាប់ មនុស្សដែលជាទីគោរពស្រឡាញ់របស់នាងខ្ញុំ គឺមានដូចតទៅ ក្នុងនោះ​មាន​៖ ទី​១ កង្វះខាត​ដើមទុន​។ ទី​២ ជម្លោះ​កើតឡើង​រវាង​ភាគហ៊ុន​។ ទី​៣ ខ្វះ​ការសិក្សា​ទីផ្សារ​។ ទី​៤ ជម្លោះផ្ទៃក្នុង​រវាង​បុគ្គលិក និង​បុគ្គលិក​។ ទី​៥ ខ្វះឆន្ទៈ និង​ខ្វះ​ភាព​ប៉ិនប្រសប់ និង​ទី​៦ ការ​គ្រប់​គ្រងមិនល្អ ខុស​គោលការណ៍​ជំនួញ​។

សូមបញ្ជាក់ថា កញ្ញា​ គឹម​ វិជ្ជនី មានអាយុ​25 ឆ្នាំ​ មានស្រុកកំណេីតនៅខេត្តកណ្តាល​ ពេលនេះ​ បានជាប់​ងារជា​ CEO ដ៏ទន់ភ្លន់​ បំផុត​ ដែលគេមិនធ្លាប់ជួប​ ។

​ នៅឆ្នាំ​ 2016 អំឡុង​ពេល​ កញ្ញា​ គឹម​វិជ្ជនី​ បន្ដការសិក្សាឆ្នាំទីមួយ​នៅរាជធានីភ្នំពេញ កញ្ញាបានព្យាយាមរកការងារធ្វេី ដេីម្បី​ យកប្រាក់បន្តការសិក្សា ពេលនោះ​ ក៏បាន​ សំភាស​ន៍ការងារជាប់នៅ​ ស្ថានីយ​វិទ្យុ​ABC ដែលមាន​ តួនាទី​ជា​ sale និង​ អ្នកដឹក​សាកសព​ ។
នៅពេលបើកក្រុមហ៊ុន queenyourself នេះឡើង វិជ្ជនី​ តែងតែនិយាយពាក្យស្រឡាញ់​ និងព្យាយាម​ធ្វេីការ​ដោយបេះដូង​ ដោយ​ក្តី​ស្រឡាញ់​ ជាមួយ​ អថិជន​ ដៃគូរសហការណ៍អាជីវកម្ម​ បុគ្គលិក​ ទេីបជាប់ងារជា​CEO ទន់ភ្លន់​ សុភាព​ ជាងគេ ។
​ បើនិយាយពីគោលការណ៍ដឹកនាំក្រុមហ៊ុនវិញ វិជ្ជនី​គឺ​ មានពាក្យ​តែមួយគត់ ជូន​បងប្អូន​ណាដែលចង់​សហការ​ជាមួយកញ្ញាថា :
បេីក្នុងករណី​អាជីវកម្ម​របស់យេីងកំពុង មាន​បញ្ហា​ខ្ញុំទទួលខុសត្រូវ​ ហេីយប្រាកដណាស់បេី​អាជីវកម្ម​យេីង រលូន​ យេីងទទួលបានជោគជ័យស្មេីៗគ្នា​ ។

ជាការពិតណាស់ បើទោះបីជាមានហេតុនិងផលពិតប្រាកដបានលើកឡើងយ៉ាងនេះក៏ដោយ ក៏«អ្នកសារព័ត៌មានយើង» មួយចំនួននៅតែគិតថា ការធ្វើ​ជំនួញ​មួយ​ជោគជ័យ​វា​ពឹងផ្អែក​មួយផ្នែក​ទៅលើ​កម្មផល​ព្រេងវាសនា មានន័យថា ចំណេះ ជំនាញ ភាព​ប៉ិនប្រសប់ របស់​អ្នកបង្កើត​ជំនួញ​អាចជួយ​បានតែ​មួយផ្នែក​ទេ​។ តែមួយ​ផ្នែក​ទៀត គឺ​ពឹង​លើ​សំណាង​ទាំងអស់​។ មនុស្សដែលមានជំនឿមួយចំនួន គិតថា មនុស្ស​យើងកើតមក ត្រូវបាន​គេ​កំណត់ថា អ្នកនឹង​ត្រូវ​រស់​ដោយ​សារ​អ្វី​? ហើយ​អ្នក​នឹងធ្វើ​អ្វី​? មាន​តួនាទី​ជា​អ្វី​? ជា​ថៅកែ​? ឬ​ជា​បុគ្គលិក កម្មករ​? និយាយ​ឲ្យ​ខ្លី គឺ​អ្នក​មិនអាច​ដើរចេញ​ពី​ព្រហ្ម​លិខិត​នេះ​បានឡើយ​។

​ជំនឿ​ខាងលើនេះ ទំនងជា​មិនសូវ​ខុស​ប៉ុន្មាន​ដែរ​។ តែអ្នកប្រាកដនិយមវិញ អត្ថាធិប្បាយ​ថា ជោគជ័យ ឬ​បរាជ័យ​ក្នុង​ជីវិត​វា​អាស្រ័យ​លើ​សមត្ថភាព​នៃ​បុគ្គល​នីមួយៗ​។ ចូរ​កុំ​បន្ទោស​លើ​ព្រេងវាសនា និង​កម្មផល​ឲ្យ​សោះ​។ អ្នក​បន្ទោស​លើ​វាសនា គឺជា​បុគ្គល​គ្មាន​ជំនឿ​លើ​ខ្លួនឯង​។ ទោះជា​ជឿ​ឬ​មិន​ជឿ ក៏​ស្ថានភាព​ជាក់ស្តែង​បង្ហាញថា អ្នករៀន​ជ្រៅជ្រះ ពូកែ ប៉ិនប្រសប់​ខ្លាំង​ទាំងឡាយ ក៏​មិន​ប្រាកដថា អាច​ក្លាយទៅជា​អ្នកមាន​ធនធាន ឬ​អ្នកមាន​បុណ្យស័ក្តិ​ទាំងអស់គ្នា​បានឡើយ រីឯ អ្នក​មិនបាន​រៀន​ជ្រៅជ្រះ និង​អ្នក​ល្ងង់​ខ្លះ ក៏​មិន​ប្រាកដថា ជា​អ្នកក្រីក្រ ឬ​អ្នកតូច​ទាប​ដែរ​ ៕
(ដោយព្រឹទ្ធាចារ្យ គឹម សារឿន)

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com