ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​វេទិកា​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​វេទិកា​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ចាក​ចេញពី​ប្រទេស​ជប៉ុន ឆ្ពោះទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ចូលរួម​ជំនួប​ប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន ចាប់ពី​ថ្ងៃទី​១០-១២ ខែតុលា ឆ្នាំ​២០១៨ នៅ​កោះ​បាលី​តប​តាម​ការអញ្ជើញ​របស់លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​។​

​នៅក្នុង​កិច្ច​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ភាពជោគជ័យ​ក្នុងការ​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ តាមរយៈ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​តំបន់ និង​សកលលោក​» ស្រប​ជាមួយនឹង​កិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំ របស់​ក្រុមប្រឹក្សា​អភិបាល​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ធនាគារពិភពលោក (World Bank) ឆ្នាំ​២០១៨​។​

​តាម​កម្មវិធី ដែល​បាន​គ្រោងទុក រហូតដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ ទើប​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​វិល​ត្រលប់​មកដល់​ភ្នំពេញ​វិញ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចាក​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៦ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន រួមទាំង​កិច្ចប្រជុំ​ដទៃទៀត​។

ក្រសួងការបរទេស បានប្រកាសថា តប​តាម​ការអញ្ជើញ​របស់លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​​ឥណ្ឌូនេស៊ី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន នៅ​ថ្ងៃទី​១០-១២ ខែតុលា ឆ្នាំ​២០១៨ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។

​សេចក្តីប្រកាស លើកឡើងថា ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ ចីរភាព និង​ភាពជោគជ័យ​ក្នុងការ​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ តាមរយៈ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​តំបន់ និង​សកលលោក​» ស្រប​ជាមួយនឹង​កិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំ របស់​ក្រុមប្រឹក្សា​អភិបាល​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ឆ្នាំ​២០១៨​។

​ក្រសួងការបរទេស លើកឡើងថា លោក Petteri Orpo ប្រធាន​កិច្ចប្រជុំ​ប្រចាំឆ្នាំ លោកជំទាវ Christine Lagarde អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​លោក Jim Yong Kim ប្រធាន​ធនាគារពិភពលោក ក៏បាន​អញ្ជើញសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​ភ្ញៀវកិត្តិយស​ពិសេស នៅក្នុង​ពិធី​កិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំ នៅ​ថ្ងៃទី​១២ ខែតុលា ផងដែរ​។​

​ក្រសួងការបរទេស លើកឡើងថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងត្រូវ​អមដំណើរ​ដោយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម សមាជិក​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។

​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស បន្តថា នៅក្នុង​ឱកាស​នៃ​កម្មវិធី​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ ស្តីពី​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​អាស៊ាន ទីផ្សារ​ដ៏​មាន​សក្តានុពល បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ការកសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​។​

​សេចក្តីប្រកាស លើកឡើងថា ថ្នាក់ដឹកនាំ​អាស៊ាន​នឹង​ប្រើប្រាស់​ឱកាស​នេះ ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ និង​បង្កើន​ទំនាក់ទំនង​ថែមទៀត ជាមួយ​អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ប្រធាន​ធនាគារពិភពលោក និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក្នុងការ​បង្កើតឡើង​នូវ​កំលាំង​សរុប​រវាង​កិច្ចប្រឹងប្រែង​ថ្នាក់ជាតិ អាស៊ាន និង​ស្ថាប័នហិរញ្ញវត្ថុ​សកល ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ ទាក់ទង​ដល់​ការពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់ និង​ការ​បង្កើនល្បឿន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សមាហរណកម្ម​តំបន់​៕
By នគររាជ​ ( កែវ​ ភត្រា )

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com