ទាន់ហេតុការណ៍
រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ =>> កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជូនដល់អ្នកសារព័ត៌មានម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ កាសែត ដែលកំពុងតែប្រតិបត្តិការនៅទូទាំងខេត្តតាកែវ... =>> ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ =>> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត..! =>> វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩ =>> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍...
0

លោកវីមេធាវីទេព ពៅចុកពោះ ចូលទៅព្យាបាលនៅមន្ទីរសម្រាក់ព្យាបាល (លីស្រីវីណា ) បានស្លាប់ខណៈកំពុងព្យួសេរ៉ូម……..

លោកវីមេធាវីទេព ពៅចុកពោះ ចូលទៅព្យាបាលនៅមន្ទីរសម្រាក់ព្យាបាល (លីស្រីវីណា ) បានស្លាប់ខណៈកំពុងព្យួសេរ៉ូម……..

 

ភ្នំពេញ៖ មេធាវីម្នាក់នៃក្រុមមេធាវីឯករាជ្យ មានអាការៈចុកពោះ ក៏បានទៅពិនិត្យជម្ងឺនៅគ្លីនិកមួយកន្លែងដែលមានយីហោ (លី ស្រីវីណា) ក្រោយមកខាងមន្ទីរពេទ្យក៏បានដាក់សេរ៉ូមអស់ចំនួន៣កំប្លោកក៏ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីពេទ្យ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ស្ថិតនៅផ្ទះលេខ៣៣៩ A/B/C ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះទេព ពៅ ភេទប្រុស អាយុ៤៦ឆ្នាំ មានអត្តលេខ៨៩៣ ជាមេធាវីនៃក្រុមមេធាវីឯករាជ្យ ស្នាក់នៅផ្ទះលេខ៥៥E1 ផ្លូវលេខ១៣៦ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

មានស្រុកកំណើតនៅភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកជីក្រែង ខេត្តសៀមរាប។

តាមប្រភពនៅនឹងកន្លែងកើតហេតុបានអោយដឹងថា៖កាលពីវេលាយប់ម៉ោង២ជាងឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះជនរងគ្រោះមានអាការៈចុកពោះ ក៏បានទៅពិនិត្យជម្ងឺនៅគ្លីនិក (លី ស្រីវីណា ) ខាងលើ។

ក្រោយមកខាងមន្ទីពេទ្យបានដាក់សេរ៉ូមអស់ចំនួន៣កំប្លោក រួចលោកមេធាវី ទេព ពៅ ក៏បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតក្នុងមន្ទីរពេទ្យតែម្តងនៅវេលាម៉ោង៣នឹង១៥នាទីយប់ថ្ងៃខែឆ្នាំដ៏ដែល។

តាមការពិនិត្យនឹងធ្វើកោសលវិច្ច័យខាងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា លោកមេធាវី ទេព ពៅ បានស្លាប់ដោយសារគាំងបេះដូង។

តាមការងឿងឆ្ងល់ពីប្រជាពលរដ្ឋមួយចំនួនដែលឃើញហេតុការណ៍នេះបាននិយាយគ្នាថា មិនដឹងជាខុសពីខាងគ្លីនិកដែលអសមត្ថភាព គ្មានជំនាញច្បាស់លាស់ ឬមួយក៏ស្ថានភាពអ្នកជម្ងឺធ្ងន់ធ្ងរពេកដែលមិនអាចជួយសង្គ្រោះបានយ៉ាងណានោះទេ ? ។

បច្ចុប្បន្នសពលោកមេធាវី ទេព ពៅ បានយកទៅតម្កល់នៅវត្តសំពៅមាសដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com