ទាន់ហេតុការណ៍
ផ្លូវជាតិលេខ៣ត្រូវបានស្ថាបនានឹងកសាងហេីយរួចរាល់នៅពេលថ្មីៗកន្លងមកនេះ ! =>> តេីនេះជាការរំលោភបំពានលេីសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋដែរឬទេ ?... =>> ពិធីប្រកាសតែងតាំង លោក ជិន គឹមស្រេង ជាប្រធានសាខាពន្ធដារខេត្តតាកែវ ជំនួសលោក ងួន សុវណ្ណ ដែលត្រូវទទួលភារៈកិច្ចថ្មី ជាប្រធានសាខាពន្ធដារខេត្តកណ្តាល… =>> ទីតាំងល្បែងសុីសងជល់មាន់ បើកលេងយ៉ាងគគ្រឹកគគ្រេង បានដោយរលូន មិនទាន់ឃើញមានសមត្ថកិច្ច ចុះធ្វើការបង្ក្រាបនោះឡេីយ ដែលមានទីតាំង ......... =>> ឈ្មួញដីសំដីឈ្លើយ គឹមឡុងស្រូរ ដកគ្រឿងចក្ររត់លឿនដូចអាមិចខណះអជ្ញាធរស្រុកជីក្រែងបំរុងចុះពិនិត្យការដ្ឋានចាត់ការតាមច្បាប់ =>> លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ មិនគួរមើលរំលងបទល្មេីសនេសាទដែលកំពុងតែកេីតមានយ៉ាងពេញបន្ទុកនុះទេ…! =>> ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ....... =>> ប្រជាពលរដ្ឋនៅភូមិថ្មីនឹងភូមិខ្នារទង់មានការខកចិត្តនឹងចៅអធិការវត្តយ៉ាងខ្លាំង,,! =>> ប្រធានមន្ទីរធនធានទឹកជួបប្រជុំជាមួយប្រជាពលរដ្ឋដែលបានអាស្រ័យផលក្នុងអាងទឹករបស់រដ្ឋ..! =>> ថ្នាក់ដឹកនាំខេត្តប្រារព្ធពិធី ទិវាបុណ្យឯករាជ្យជាតិ៩វិឆ្ឆិកា ១៩៥៣ ៩វិឆ្ឆិកា២០២១..!
0

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរ ធនធានទឹក នឹងឧតុនិយមខេត្តកំពង់ស្ពឺធ្វើការរុះរើ ស្ពានដែក ឆ្លងកាត់ប្រឡាយមេតាហោដែលស្ថិត…………

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរ ធនធានទឹក នឹងឧតុនិយមខេត្តកំពង់ស្ពឺធ្វើការរុះរើ ស្ពានដែក ឆ្លងកាត់ប្រឡាយមេតាហោដែលស្ថិត…………

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃព្រហស្បតិ៍ ១ រោច ខែជេស្ឋ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រោយពីបានធ្វើលិខិតសុំការអនុញ្ញាតិពី ឯកឧត្តម វុី សំណាង អភិបាល នៃគណ:អភិបាលខេត្ត នឹងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរួចមក លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរ ធនធានទឹក នឹងឧតុនិយមខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារបច្ចេកទេស ត្រួតពិនិត្យផ្ទាល់ នឹងបានធ្វើការរុះរើ ស្ពានដែក ឆ្លងកាត់ប្រឡាយមេតាហោដែលស្ថិតនៅក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីបើកដំណើរការសាងសង់លូបេតុងអាមេ សម្រាប់សម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់សាធារណៈជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ។

សូមបញ្ជាក់ថា៖ ស្ពានដែកដែលឆ្លងកាត់ប្រឡាយមេតាហោ ដែលស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ដែលមានសភាពទ្រុឌទ្រោមណាស់ទៅហើយ ហើយមិនអាចទុកឲ្យដំណើរការ ឫការធ្វើដំណើរឆ្លងកាត់ទៅមុខទៀតបានឡើយ ក៏ដូចជាដើម្បីជួយ សម្រួល ដល់ការធ្វើដំណើរបស់ សាធារណ:ជននឹងប្រជាពលរដ្ឋ ជាពិសេសដើម្បីបង្កាគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ដែលកើតមានឡើងជាយថាហេតុ ៕

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com