ទាន់ហេតុការណ៍
ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.? =>> អំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថមក៏ ហ៊ឹម ម៉ាលី ចែកជូនប្រជាពលរដ្ឋមានចំនួន ៤៦៩ គ្រួសារក្នុងឃុំសង្កែ..! =>> គណ:កម្មាធិការសាខាកាកបាទក្រហមខេត្តតាកែវបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាមកចែកជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់មានចំនួន១២៩ គ្រួសារ..!
0

ប្រជាពលរដ្ឋនៅភូមិថ្មីនឹងភូមិខ្នារទង់មានការខកចិត្តនឹងចៅអធិការវត្តយ៉ាងខ្លាំង,,!

ប្រជាពលរដ្ឋនៅភូមិថ្មីនឹងភូមិខ្នារទង់មានការខកចិត្តនឹងចៅអធិការវត្តយ៉ាងខ្លាំង,,!

 

ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២១ មានប្រជាពលរដ្ឋប្រមាណជាង២០នាក់ដែលតំណាងឲ្យជាង២០គ្រួសារមកពីភូមិថ្មីនឹងភូមិខ្នារទង់ ឃុំកុមាររាជា ស្រុបាទី ខេត្តតាកែវ បានអញ្ជេីញមកកាន់វត្តភ្នំទទាប្រាថ្នានឹងចូលថ្វាយបង្គំព្រះចៅអធិកាវត្តដេីម្បីសុំការបកស្រាយបំភ្លឺនូវចម្ងល់នឹងសំណួរមួយចំនួនដែលទាក់ទិននឹងការកសាងនូវសមិទ្ធិផលនានាព្រមទាំង
មានការបែកធ្លាយនូវរឿងអាស្រូវផ្សេងៗទៀតដែលកេីតមាននៅក្នុងវត្ត ។

ដោយបានមេីលឃេីញនៃការសាងសង់នូវសំណង់ដែលមិនមានភាពប្រក្រតីនឹងគ្មានរបៀបរាបរយព្រមទាំងការបែកធ្លាយរឿងអាស្រូវមួយចំនួន ទេីបនៅព្រឹកថ្ងៃទី២២វិច្ឆិកា ដោយមានការអនុញ្ញាតិពីលោកមេភូមិទាំងពីភូមិនឹងលោកមេឃុំកុមាររាជា ទេីបតំណាងប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារមានចាស់ព្រឹទ្ធាចារ្យនឹងលោកមេភូមិខ្នារទង់បានអញ្ជេីញមកកាន់វត្តភ្នំទទាដេីម្បីចូលថ្វាយបង្គំចៅអធិការវត្តសុំការបកស្រាយបំភ្លឺចម្ងល់នឹងសំណួររបស់ពួកគាត់។
ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះគឺព្រះចៅអធិការមិនត្រឹមតែមិនឲ្យជួបព្រះអង្គ ទេថែមទាំងមានការផ្ដាំផ្ញេីរតាមរយៈព្រះសង្ឃអង្គដ៏ទៃទៀតថាមិនឲ្យចូលទៅអង្គុយនៅ សាលាណាមួយជាដាច់ខាត ទុកឲ្យប្រជាពុទ្ធបរិស័ទ្ធ ចាស់ព្រឹទ្ធាចារ្យ លោកមេភូមិនៅអង្គុយជជែកគ្នាក្រោមដេីមពោធិ ធ្វេីដូចជាវត្តត្រូវព្រះអង្គទិញផ្ដាច់មុខអញ្ចឹង ។
អាកប្បកិរិយាបែបនេះគួរតែព្រះអង្គគិតពិចារណាឡេីងវិញទេីបសក្តិសមជាព្រះសង្ឃដែលជាទីគោរពសក្ការៈ៕

(ព័ត៌មានលំអិតមានផ្សាយជូននៅពេលក្រោយទៀត)

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com