ទាន់ហេតុការណ៍
តើសមត្ថកិច្ចក្នុងខណ្ឌ៧មករាបានដឹងដែរឬទេ ក្នុងការចាប់ផ្ដើមឡើងវិញល្បែងសុីសងនៅផ្សារសុីធីម៉ល ?.. =>> ល្បែងជល់មាន់អនឡាញ ផ្សារត្រាំខ្នារត្រូវបានបង្ក្រាប ជាបន្តបន្ទាប់..! =>> រដ្ឋបាលខេត្តតាកែវរៀបចំបេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការផ្ដល់សេវារដ្ឋបាលសាធារណៈឆ្នាំ២០២២និង​លេីកទិស​ដៅការងារឆ្នាំរបស់អង្គភាពច្រកចេញចូលតែមួយសម្រាប់ខេត្ត..! =>> ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការពីបទក្លែងបន្លំជាអាវុធហត្ថ..! =>> ឯកឧត្តម ហ៊ុន ម៉ាណែត : គណបក្សប្រជា ជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន..! =>> រយៈពេល៥ឆ្នាំ កន្លងបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី..! =>> តើលោក ឈាង ផា់ន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែរឬទេ? ចំពោះទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃ..! =>> មន្ទីរពហុព្យាបាល និងសម្ភព ដែលយកឈ្មោះ (ខ្មោច) មកបើកអាជីវកម្មពេទ្យ និងអះអាងថាមានច្បាប់ត្រឹមត្រូវ ពេលនេះដឹងការពិតហើយ_វគ្គ៤ =>> ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នាំយកអំណោយចុះសួរសុខទុក្ខលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស! =>> ក្រុមជនឈ្លាតឱកាសមួយចំនួន បានលួចលាក់បើកមន្ទីរព្យាបាលជំងឺ ដោយពុំមានច្បាប់អនុញ្ញាតិ ពីក្រសួងសុខាភិបាល..!
0

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ…….

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ…….

ខេត្តតាកែវ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំអាគារច្រកចេញចូលតែមួយខេត្តតាកែវ មានរៀបចំពិធី”ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល តែងតាំងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ តែងតាំងលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ពីស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាស្នងការ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ។ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្នងការនគរបាលខេត្ត កណ្តាល កំពង់ស្ពឺ កំពត ព្រះសីហនុ លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ណែនាំ ផ្តាំផ្ញើមកកាន់លោកស្នងការថ្មី ត្រូវចេះរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ បន្តការដឹកនាំអង្គភាពឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ពង្រឹងសមត្ថភាពជំនាញនគរបាល បន្តកិច្ចការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងផ្តល់សេវាតម្រូវការសាធារណៈឲ្យទាន់ពេលវេលា និងបានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់លោកស្នងការចាស់ កាន់តំណែងជាស្នងការនគរបាលខេត្តតាកែវ អស់រយៈពេល៤ឆ្នាំ ៤ខែ ១៧ថ្ងៃលើការងារ ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវទាំងមូលទទួលបានលទ្ធផលល្អប្រសើរ ការងារអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ អ.ន.ក្រ .បក.ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០បានល្អ ការងារយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺ(កូវីដ-១៩) ការងារកិច្ចសហប្រតិបត្តិការរឹតបន្តឹងការចេញចូលតាមខ្សែបន្ទាត់ព្រំដែនបានល្អ ការងារកសាងអង្គភាពមានការរីកចម្រើនគួរឲ្យគាត់សំគាល់ព្រមទាំងបានឧត្ថម្ភថវិកាមួយចំនួន ម៉ូតូចំនួន ៤គ្រឿង និងសម្ភារៈប្រើប្រាស់បម្រើឲ្យការងារជំនាញមួយចំនួនរួមមានៈ អាវកាក់ចរាចរណ៍ចំនួន ៥០អាវ អាវកាក់អន្តរាគមន៍ចំនួន ៥០អាវ ដំបងពិលបញ្ជាចរាចរណ៍ចំនួន ៥០ ។ ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នាពេលនេះត្រូវបានធ្វើឡើងដោយអនុវត្តតាមវិធានការក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់ និងការធ្វើតេស្តរហ័ស(Rapid Test)សម្រាប់សមាជិក សមាជិកា ដែលបានចូលរួម ស្របតាមប្រសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ(COVID-១៩) និងត្រូវបន្តអនុវត្តតាមវិធានការក្រសួងសុខាភិបាល នឹងជាពិសេសវិធានការ ៣កុំ ០៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com