ទាន់ហេតុការណ៍
រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ =>> កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជូនដល់អ្នកសារព័ត៌មានម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ កាសែត ដែលកំពុងតែប្រតិបត្តិការនៅទូទាំងខេត្តតាកែវ... =>> ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ =>> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត..! =>> វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩ =>> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍...
0

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ មិនគួរមើលរំលងបទល្មេីសនេសាទដែលកំពុងតែកេីតមានយ៉ាងពេញបន្ទុកនុះទេ…!

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ មិនគួរមើលរំលងបទល្មេីសនេសាទដែលកំពុងតែកេីតមានយ៉ាងពេញបន្ទុកនុះទេ…!

 

ខេត្តកំពង់ធំ÷ មានសេចក្តីរាយការណ៍ពីប្រជានេសាទ បានឲ្យដឹងថា មានជនជាតិយួនបានប្រើទូកធំៗជាច្រើនគ្រឿងអូសយ៉ាំងកាវភ្ជាប់ឧបករណ៍ឆក់ត្រជាក់ចាប់ត្រីរាប់សិបតោនក្នុងមួយថ្ងៃៗ ដោយគ្មានមន្ត្រីជំនាញ និងសមត្ថកិច្ចណាបង្រ្កាបឡើយ ។
ផ្ទុយទៅវិញលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង និងលោក ហុក ម៉ន់ នាយរងសង្កាត់ជលផលពាមបាង ព្រមទាំងមន្ត្រីបរិស្ថានប្រចាំនៅតំបន់ពាមបាង ជាអ្នកឃុបឃិតប្រព្រឹតអំពេីរពុករលួយបេីកដៃឲ្យជនជាតិយួន ប្រើនូវឧបករណ៍ខុសច្បាប់ចាប់ត្រីខ្មែរយ៉ាងមហន្តរាយ។
ចំណែកលោក ជិន ស៊ីថា នាយខណ្ឌជលផលខេត្ត និងលោក ប៉ែន វណ្ណរិទ្ធប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ នៅតែបណ្តោយឲ្យមន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់បឹងទន្លេសាប ឃុំពាមបាង ស្រុកស្ទោង ធ្វើអ្វីៗតាមតែទំនើងចិត្ត។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងទៀតថា​ បច្ចុប្បន្នសកម្មភាពអូសយ៉ាំងកាវភ្ជាប់ឧបករណ៍ឆក់ត្រជាក់កើតឡើងយ៉ាងពេញបន្ទុកក្នុងផ្ទៃបឹងទន្លេសាប ចំនុះមុខបាឡត ឃុំពាមបាង​ ស្រុកស្ទោង នោះគេបានស្គាល់យ៉ាងច្បាស់ថាវាជាជនជាតិយួនឈ្មោះ(អាចេង)មូលហេតុដែលវាបង្កមហន្តរាយបាន ព្រោះមានការបើកដៃពីសំណាក់មន្ត្រីខិលខូចជ្រោកក្រោមស្លាករដ្ឋបាលជលផល បរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ។
ប្រជានេសាទបានអះអាងថា ការបង្ក្រាបបទល្មើសនេសាទក្នុងតំបន់បាឡត នាពេលកន្លងមកបានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះ ព្រោះក្រោយពេលបង្ក្រាប បទល្មើសនៅតែកើតឡើងពេញបន្ទុកដដែល។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ពុំ សុថា មេត្រីនៃក្រសួងកសិកម្ម ត្រូវចាត់វិធានការបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ឃុំពាមបាង នេះប្រកបដោយប្រសិទ្ធភាព។
តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងទៀតថា ប្រសិនបើគ្មានការបើកដៃពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ទេនោះគឺមន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់ពាមបាង ស្រុកស្ទោង មិនហ៊ានបណ្តោយឲ្យបទល្មើសនេសាទកើតឡើងយ៉ាងគំហុកនោះទេ។ ហេតុនេះហើយលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ពុំ សុថា មេត្រីនៃក្រសួងកសិកម្ម ត្រូវមានការពិនិត្យឡើងវិញជាបន្ទាន់ កុំឲ្យមើលរំលងតទៅទៀត៕

(គេហទំព័រ ពន្លឺសន្តិភាព)

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com