ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

សាហាវណាស់! ផឹកស៊ីទាស់សម្ដីគ្នាកាប់ទាំងឪពុកនឹងកូនស្លាប់៣នាក់

សាហាវណាស់! ផឹកស៊ីទាស់សម្ដីគ្នាកាប់ទាំងឪពុកនឹងកូនស្លាប់៣នាក់

ខេត្តកំពងចាម៖ សាហាវបំផុត​ បុរសមា្នក់ផឹកសុីស្រវឹង ទាស់សម្ដីគ្នាបន្តិចបន្តួច យកកាំបិតខ្វែវកាប់បុរស៣នាក់ ស្លាប់ក្នុងថ្លុកឈាម គួរឲ្យរន្ធត់។
ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី១៤ខែតុលាឆ្នាំ២០១៨ នៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់រួម មាន ១-ឈ្មោះ នី ណុន ភេទប្រុស អាយុ៥៣ឆ្នាំ ២-ឈ្មោះ ណុន ឆវ័ន ភេទប្រុស អាយុ១៩ឆ្នាំ និង៣-ឈ្មោះ ណុន វី ភេទប្រុស អាយុ២២ឆ្នាំ ។ អ្នកទាំង៣ (ជាឪពុកនិងកូន) មានទីលំនៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ (ស្លាប់ទាំង ៣នាក់) ។ ចំណែកជនសង្ស័យ ឈ្មោះ ឯម ភៀន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅ មុនពេលកើតហេតុឈ្មោះ ឯម ភៀង និងឈ្មោះ ណុន វី បានផឹកស៊ីជាមួយគ្នានៅនឹង ផ្ទះរបស់ឈ្មោះ ឯម ភៀង ហើយក៍ទំនាស់ពាក្យសំដីគ្នាហើយឈ្មោះ ឯម ភៀង ក៏យកកាបិតខ្វែវរបស់ខ្លួនមកកាប់ ឈ្មោះ ណុន វី បណ្តាល អោយរងរបួសបន្តិចពេលនោះ ឈ្មោះ ណុន វី ក៏និយាយថាមិនអីទេប៉ុណ្ណឹង ហើយក៏ចេញ ដើរទៅផ្ទះរបស់ខ្លួនមួយសន្ទុះក៏នាំឈ្មោះ នី ណុន និងឈ្មោះ ណុន ឆវ័ន ត្រូវជាឪពុក និងប្អូនរបស់ខ្លួនមករក រឿងឈ្មោះ ឯម ភៀង ដល់ ផ្ទះម្តងទៀតដោយមាន ពូថៅនិងដំបងជាប់នឹងដៃ ពេលនោះឈ្មោះ ឯម ភឿង ក៍យកកាំបិតខ្វែវកាប់ទៅលើអ្នកទាំងបីបណ្តាលអោយ ស្លាប់នៅនឹងកន្លែងកើតហេតុពីរនាក់ ឈ្មោះ នី ណុន និងឈ្មោះណុន ឆវ័ន ចំណែកឈ្មោះ ណុន វី ស្លាប់ពេលដឹកដល់មន្ទីពេទ្យបង្អែកស្រុកបាធាយ ។ ចំណែក ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកមក សួរនាំ ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕​ នគររាជ​ (​ កែវ​ ភត្រា​ )

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com