ទាន់ហេតុការណ៍
តើសមត្ថកិច្ចក្នុងខណ្ឌ៧មករាបានដឹងដែរឬទេ ក្នុងការចាប់ផ្ដើមឡើងវិញល្បែងសុីសងនៅផ្សារសុីធីម៉ល ?.. =>> ល្បែងជល់មាន់អនឡាញ ផ្សារត្រាំខ្នារត្រូវបានបង្ក្រាប ជាបន្តបន្ទាប់..! =>> រដ្ឋបាលខេត្តតាកែវរៀបចំបេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការផ្ដល់សេវារដ្ឋបាលសាធារណៈឆ្នាំ២០២២និង​លេីកទិស​ដៅការងារឆ្នាំរបស់អង្គភាពច្រកចេញចូលតែមួយសម្រាប់ខេត្ត..! =>> ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការពីបទក្លែងបន្លំជាអាវុធហត្ថ..! =>> ឯកឧត្តម ហ៊ុន ម៉ាណែត : គណបក្សប្រជា ជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន..! =>> រយៈពេល៥ឆ្នាំ កន្លងបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី..! =>> តើលោក ឈាង ផា់ន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែរឬទេ? ចំពោះទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃ..! =>> មន្ទីរពហុព្យាបាល និងសម្ភព ដែលយកឈ្មោះ (ខ្មោច) មកបើកអាជីវកម្មពេទ្យ និងអះអាងថាមានច្បាប់ត្រឹមត្រូវ ពេលនេះដឹងការពិតហើយ_វគ្គ៤ =>> ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នាំយកអំណោយចុះសួរសុខទុក្ខលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស! =>> ក្រុមជនឈ្លាតឱកាសមួយចំនួន បានលួចលាក់បើកមន្ទីរព្យាបាលជំងឺ ដោយពុំមានច្បាប់អនុញ្ញាតិ ពីក្រសួងសុខាភិបាល..!
0

តេីនេះជាការរំលោភបំពានលេីសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋដែរឬទេ ?…

តេីនេះជាការរំលោភបំពានលេីសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋដែរឬទេ ?…

 

ខេត្តតាកែវ ៖ តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខ្នារទង់ ឃុំកុមាររាជា នឹងប្រជាពលរដ្ឋនៅក្នុងឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា មានកសិដ្ឋានចិញ្ចឹមសត្វជ្រូកមួយកន្លែងបាននឹងកំពុងតែបង្ហូរទឹកសម្អុយចេញបែកសាយភាយគ្រប់ទីកន្លែងធ្វេីឲ្យបះពាល់បរិស្ថាន សុខភាព អនាម័យ នៃការរស់នៅរបស់ពួកគាត់។

សូមបញ្ជាក់ថា៖ ចំពោះកសិដ្ឋានចិញ្ចឹមជ្រូកខាងលេីនេះ គឺមានទីតាំងស្ថិតនៅចំណុចខាងជេីងភ្នំចុងស្លឹកដែលគេកំពុងតែកកាយធ្វេីអាជីវកម្ម ស្ទេីរតែរលាយបាត់រូបទៅហេីយនោះ ! នឹងនៅខាងលិចវត្តភ្នំទទា ភូមិខ្នារទង់ឃុំកុមាររា ជាប់ព្រំប្រទល់នឹងភូមិពានមាសខាងកេីត ឃំុលំពង់ ស្រុកបាទី តាកែវ ។

ចំពោះទឹកសម្អុយដែលម្ចាស់កសិដ្ឋានបានលួចបង្ហូរមកនោះ គឺហូរធ្លាក់ចូលមកទឹកបឹងទំនប់មុខវត្តភ្នំទទានឹងហូរចូលមកទឹកត្រពាំងថ្នល់ស្ថិតនៅក្នុងភូមិខ្នារទង់ ដែលប្រជាពលរដ្ឋបានអាស្រ័យនឹងប្រេីប្រាស់តាំងតែពីជំនាន់ដូនតាមកម៉្លេះ។

កុំថាឡេីយតែមនុស្សមិនអាចប្រេីប្រាស់ឬអាស្រ័យបានប៉ុណ្ណោះទេ ពោលគឺ សូម្បីតែត្រីដែលប្រជាពលរដ្ឋទាំងពីឃុំនេះធ្លាប់តែរក របរនេសាទចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារ ក្នុងជីវភាពទីទ័លក្រ តាមរយៈ កាស្ទូច នឹង បបក់ ក៏ងាប់ហិនហោចខ្លោចផ្សារអស់ដែរ ។

ប្រជាពលរដ្ឋទាំងពីឃុំបានដាក់សំណួរ សួរថា៖

(តេីនេះជាការរំលោភបំពាន លេីសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋដែរឬទេ ?)

នឹងសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តតាកែវ ជាពិសេសលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី នឹងមន្រ្តីជំនាញផ្នែកខាងបរិស្ថាន ឬមន្ត្រីធនធានទឹក មេត្តាចុះមកពិនិត្យមេីលផងទានខណៈរដូវវស្សាដែលកំពុងតែខិតចូលមកដល់ ទឹកសម្អុយនឹងត្រូវហ៊ាហូរសាយភាយគ្រប់ទីកន្លែងជាក់ជាពុំខានឡេីយ ៕

ទំទាក់ទំនងលេខទូសព្ទ័   0967976005   0884777854

 

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com