ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

លោក​ផ្កាយ​១ សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជាអ្នក​កាន់​បា​រ៉ា​ស​ព្រំដែន កោសរុះទារលុយ ពី​ក្រុម​ឈ្មួញ ខ្លាំង​ជាង​មន្ត្រី ប្រមូល​ពន្ធ​ជូន​រដ្ឋ​..! ​

លោក​ផ្កាយ​១ សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជាអ្នក​កាន់​បា​រ៉ា​ស​ព្រំដែន កោសរុះទារលុយ ពី​ក្រុម​ឈ្មួញ ខ្លាំង​ជាង​មន្ត្រី ប្រមូល​ពន្ធ​ជូន​រដ្ឋ​..! ​

ខេត្ត​ប៉ៃលិន ៖ ឧត្តមសេនីយ៍ត្រី សួស សុខ​ដា​រ៉ា អនុប្រធាន នាយកដ្ឋាន ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ប្រើ​ជំនាញ​និង​អំណាច ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ រកស៊ី​នាំចូល​ទំនិញ តាមរបៀប​ពុក​រលួយ ដូចដែល ក្រុម​ឈ្មួញ​មួយចំនួន បាន​លើកឡើង​ថា កូនចៅ​របស់ ឧត្តមសេនីយ៍ត្រី សួស សុខ​ដា​រ៉ា តម្រូវឲ្យ​បង់​លុយ ថ្លៃ​ក្បាល​ឡាន​តាមតែ​អំពើ​ចិត្ត ហើយ​ករណី​ខ្លះ ធ្វើ​តឹងតែង​ជាង ជំនាញ​គយ ដែល​មាន​ភារកិច្ច ប្រមូល​លុយ បង់​ចូល​ជា​ថវិកា​ជាតិ​។​

​ឧត្តមសេនីយ៍ត្រី សួស សុខ​ដា​រ៉ា ត្រូវបាន​តែងតាំង​ជា ប្រធាន​នគរបាល អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៤ ដោយយោង​តាម ប្រកាស​របស់ ក្រសួងមហាផ្ទៃ លេខ​១៧៤៩ (​ ប្រក​ ) ចុះ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៤​។ ក្រោម​អំណាច​របស់ ឧត្តមសេនីយ៍ត្រី សួស សុខ​ដា​រ៉ា គេ​សង្កេតឃើញថា​ ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់ ក៍​ដូចជា​ម្ហូបអាហារ ខូចគុណភាព​ជា​ច្រើន ហូរ​ចូល​មក ប្រទេស​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ ស្ថិតនៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន យ៉ាង​អនាធិបតេយ្យ​បំផុត គ្មាន​សមត្ថកិច្ច​ណា បង្ក្រាប​ឡើយ​។​

​ប្រភព​បានឲ្យដឹងថា មេ​ច្រក​ទ្វាអន្តរជាតិ​ព្រំដែន​ដែល​ល្បី​មាន ខ្នងបង្អែក​រឹងមាំ និង​មាន​លុយ ខាប់​ដូច​ទឹកគ្រឿង គឺជា​អ្នក​បោះ​មេ បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​ខូច​គុណភាព យ៉ាង​ពេញបន្ទុក ដូចជា ការ​នាំចូល អាហារ​ខូចគុណភាព គ្រឿងបន្លាស់​រថយន្ត ការ​នាំចូល ប្រេងសាំង ហ្គាស​គេចពន្ធ ដូច​ហែ​កឋិន ដោយ​គ្មាន មន្ត្រី​ជំនាញ​ណា បង្ក្រាប ទប់ស្កាត់​ឡើយ​។ មាន​ការលើក ឡើង​ទៀតថា មាន​ឈ្មួញ​ជិត ១០​នាក់ បាន​រកស៊ី នាំ​ទំនិញ ចេញចូល នៅ​តាម​ច្រក​ព្រំដែន​ សុទ្ធតែ​មាន​ទំនាក់ទំនង​ល្អ ជាមួយ ឧត្តមសេនីយ៍ត្រី សួស សុខ​ដា​រ៉ា មិន​ដែល​មាន​នរណា ហ៊ាន​ប៉ះពាល់​ទេ​។​

​គួរ​រំលឹក​ផងដែរ​ថា កាល​ឧត្តមសេនីយ៍ត្រី សួស សុខ​ដា​រ៉ា នៅ​កាន់​តួនាទី ជា​មេ​អន្តោប្រវេសន៍ ច្រកទ្វារ​ចាំ​យាមនៅខេត្ត​កោះកុង ធ្លាប់​ត្រូវបាន​អង្គភាព ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​មហាផ្ទៃ កោះហៅ​មក​ព្រមាន ពី​បទ​សង្ស័យ មាន​ការជាប់ ពាក់ព័ន្ធ នឹង​អំពើ​ពុករលួយ តែ​ដោយសារតែ​គាត់ នៅ​មាន​រាសី​ខ្ពស់ មិន​ត្រឹមតែ មិន​ត្រូវបាន​ថ្នាក់លើ ដកហូត ពីមុខ​តំណែង និង​ដាក់​ទោសទណ្ឌ ដូច​មន្ត្រី​តូចតាច ដទៃទៀត​នោះ​ទេ គឺ​ឧត្តមសេនីយ៍ត្រី សួស សុខ​ដា​រ៉ា ត្រូវបាន​ថ្នាក់លើ តែងតាំង ជា​ប្រធាន​នគរបាល អន្តោប្រវេសន៍ នៅ​ច្រក​អន្តរជាតិ​ព្រំដែនខេត្ត​ប៉ៃលិន ហើយ​បន្ត​មក​ទៀត ត្រូវបាន​តែងតាំង​ជា អនុប្រធាន នាយកដ្ឋាន ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ យ៉ាង​ត្រជាក់ចិត្ត​បំផុត​៕
គេហទំពរ័​ (​ ពន្លឺសន្តិភាព​ )​ 096 7976005 _ 088 4777854

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com