ទាន់ហេតុការណ៍
តើសមត្ថកិច្ចក្នុងខណ្ឌ៧មករាបានដឹងដែរឬទេ ក្នុងការចាប់ផ្ដើមឡើងវិញល្បែងសុីសងនៅផ្សារសុីធីម៉ល ?.. =>> ល្បែងជល់មាន់អនឡាញ ផ្សារត្រាំខ្នារត្រូវបានបង្ក្រាប ជាបន្តបន្ទាប់..! =>> រដ្ឋបាលខេត្តតាកែវរៀបចំបេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការផ្ដល់សេវារដ្ឋបាលសាធារណៈឆ្នាំ២០២២និង​លេីកទិស​ដៅការងារឆ្នាំរបស់អង្គភាពច្រកចេញចូលតែមួយសម្រាប់ខេត្ត..! =>> ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការពីបទក្លែងបន្លំជាអាវុធហត្ថ..! =>> ឯកឧត្តម ហ៊ុន ម៉ាណែត : គណបក្សប្រជា ជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន..! =>> រយៈពេល៥ឆ្នាំ កន្លងបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី..! =>> តើលោក ឈាង ផា់ន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែរឬទេ? ចំពោះទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃ..! =>> មន្ទីរពហុព្យាបាល និងសម្ភព ដែលយកឈ្មោះ (ខ្មោច) មកបើកអាជីវកម្មពេទ្យ និងអះអាងថាមានច្បាប់ត្រឹមត្រូវ ពេលនេះដឹងការពិតហើយ_វគ្គ៤ =>> ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នាំយកអំណោយចុះសួរសុខទុក្ខលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស! =>> ក្រុមជនឈ្លាតឱកាសមួយចំនួន បានលួចលាក់បើកមន្ទីរព្យាបាលជំងឺ ដោយពុំមានច្បាប់អនុញ្ញាតិ ពីក្រសួងសុខាភិបាល..!
0

ឯកឧត្តម គួច ចំរើន អញ្ជើញសម្ពោធបណ្ណាល័យទី១ នៅក្នុងបរិវេណសាលាបឋមសិក្សា- វិទ្យាល័យ ហ៊ុន សែន ព្រៃនប់

ឯកឧត្តម គួច ចំរើន អញ្ជើញសម្ពោធបណ្ណាល័យទី១ នៅក្នុងបរិវេណសាលាបឋមសិក្សា- វិទ្យាល័យ ហ៊ុន សែន ព្រៃនប់

 

នាព្រឹកថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ សម្ពោធបណ្ណាល័យទី១ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា-វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ នៅក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។​

លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានរាយការណ៍ថា បណ្ណាល័យ០១ខ្នងនេះ មានទទឹង៨ម៉ែត្រ និងបណ្តោយ១២ម៉ែត្រ ចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានបញ្ចប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដែលជាការផ្តួចផ្តើមរបស់លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន និងដោយមានការចូលរួមពីលោកអភិបាលស្រុកព្រៃនប់ និងបងប្អូន សប្បុរសជន។ សមិទ្ធផលថ្មីដែលទើបនឹងកើតឡើងនាពេលនេះជួយជំរុញដល់សិស្សានុ សិស្សឱ្យកាន់តែមានភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវចំណេះដឹងបន្ថែម ក្រៅពី កាលវិភាគសិក្សារបស់សាលា។​

ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរចំពោះការបើក សម្ពោធបណ្ណាល័យ០១ខ្នងនេះ ជាចំណងដៃនៃការផ្តួចផ្ដើមសាងសង់របស់លោកជំទាវ អ៊ូ ធីតាពៅ ដែលបានបរិច្ចាគប្រាក់ខែមេធាវីរបស់លោកជំទាវ និងដោយមានការចូលរួមពី លោកអភិបាលស្រុកព្រៃនប់ ព្រមទាំងបងប្អួនសប្បុរសជនចំណាយអស់ថវិកាប្រមាណ ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

បណ្ណាល័យ០១ខ្នងនេះ សាងសង់ឡើងសម្រាប់ឱ្យ សិស្សានុសិស្ស និស្សិត បញ្ញាវន្តរបស់យើងបានចូលអាន និងសិក្សាស្រាវជ្រាវបង្កើននូវ ចំណេះដឹងថ្មីៗ ពូនជ្រំបណ្តុះថ្នាល នៃការអានឱ្យមានគុណភាពខ្ពស់ សំដៅធានាការកសាង ធនធានមនុស្សដែលជាឆ្អឹងខ្នង នៃការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ។ សមិទ្ធផលបណ្ណាល័យ០១ខ្នងនេះបង្កើននូវចំណេះដឹង ចំណេះធ្វើជំនាញបច្ចេកទេស ច្បាស់លាស់ក្នុងការចាប់យកឱកាសការងារជំនាញរបស់ខ្លួន ស្របតាមតម្រូវការទីផ្សារនា ពេលបច្ចុប្បន្ននៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមក៏បានអំពាវនាវលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សត្រូវចូលរួមថែរក្សាបណ្ណា ល័យនេះឱ្យបានគង់វង្ស ព្រោះវាជាសម្បត្តិសាធារណៈរបស់យើង ព្រោះការសិក្សាស្រាវជ្រាវ ឯកសារថ្មី ដើម្បីបង្កើនចំណេះដឹងបន្ថែមទៀតនាំមកនូវភាពថ្លៃថ្នូរ និងរីកចម្រើនផ្នែក ចំណេះដឹង។​ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីយុទ្ធនាការឃោសនា រកសម្លេងឆ្នោតរបស់គណបក្សនយោបាយ ស្របតាមរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅចូល រួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបានគ្រប់គ្នានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com