ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

កងរាជអាវុធហត្ថខេត្តកំពង់ធំ ២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសម្រេចឃាត់ខ្លួន

កងរាជអាវុធហត្ថខេត្តកំពង់ធំ ២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសម្រេចឃាត់ខ្លួន

ភ្នំពេញ ៖ ក្រោយ​ស៊ើបអង្កេត​លើ​ករណី​បង្ក្រាប ល្បែងស៊ីសង​ជល់​មាន់​តាម​អន​ឡា​ញ បណ្ដាល​ឱ្យ​មាន​បុរស​ម្នាក់​ស្លាប់ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ២ នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទ សម្រេច​ឃាត់ខ្លួន ។

សេចក្តីប្រកាស​របស់​ក​ង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់​ឱ្យដឹងថា មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ០២ រូបនោះ រួមមាន​៖
១៖ ឈ្មោះ សុខ ម៉េង​ហុង ឋានៈ​អនុសេនីយ៍ឯក មុខងារ​នាយការិយាល័យ​ព្រហ្មទណ្ឌ​។
២៖ ឈោះ្ម លុយ តាំងឈួ​យ ឋានៈ​អនុសេនីយ៍ឯក មុខងារ​ប្រធាន​អង្គភាព​នគរបាល​យុត្តិធម៌​។​

​ពាក់ព័ន្ធ​នឹង​ការឃាត់ខ្លួន​ជន​ពីរ​នាក់​ខាងលើ​នេះ កងរាជអាវុធហត្ថ នឹង​ធ្វើ​សន្និសីទ សារព័ត៌មាន អំពី​លទ្ធផល​នៃ​ការស៊ើបអង្កេត ស្រាវជ្រាវ​ករណី បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​តាម​អន​ឡាញ​) និង​ការស្លាប់ ជនសង្ស័យ​ម្នាក់​ឈ្មោះ សួង ឌ័ន​។ សន្និសីទ​សារព័ត៌មាន​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​វេលា​ម៉ោង​៩៖០០ នាទី ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ ទីកន្លែង​សាលប្រជុំ​នៃ​បញ្ញា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត កំពង់ធំ ស្ថិតនៅ​ភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន​។​

សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៧ ខែ​សីហា កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក សុខ ម៉េង​ហុង មុខងារ​ជា​នាយការិយាល័យ​ព្រហ្មទណ្ឌ​, លោក​អនុសេនីយ៍ឯក លុយ តាំងឈួ​យ មុខងារ​ជា​ប្រធាន​អង្គភាព​យុត្តិធម៌ និង​មាន​ការសម្របសម្រួល​ពី លោក សាយ វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជល់​មាន់​តាម​អន​ឡាញ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់ និង​ចាប់យក​វត្ថុតាង​ម៉ូតូ​ចំនួន​៦​គ្រឿង ទូរទស្សន៍​១ គ្រឿង CPU ចំនួន​១​គ្រឿង បញ្ជូន​ទៅ​កាន់​បញ្ហា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ប៉ុន្តែ​ក្នុង​ពេល​កំពុង​ធ្វើដំណើរ​តាម​រថយន្ត​ម៉ាក Toyota Sienna មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សួង ខ័ន បាន​ទទួលមរណភាព បន្ទាប់​ពី​មានការ​សង្កត់ក​អំឡុង​ពេល​បង្ក្រាប​។​

 

​ពាក់ព័ន្ធ​នឹង​ករណី​នេះ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២២ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បណ្ជា​ឲ្យធ្វើ​ការត្រួតពិនិត្យ​ស្រាវជ្រា​វ នូវ​បាតុភាព​មិន​ប្រក្រតី ក្នុង​ការប្រតិបត្តិ​តួនាទី ភារកិច្ច​ពាក់ព័ន្ធ​នឹង​ករណី​យោធិន​នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​តែម្តង​។​

​ក្រោយពី​ក្រុម​ការងារ​ចំពោះ​កិច្ច បាន​ធ្វើ​ការស្រាវជ្រាវ ស៊ើបអង្កេត តាម​នីតិវិធី​រួច​មក ជំនាញ​មន្ត្រីនគរបាល​យុត្តិធម៌ បាន​សុំ​គោលការណ៍​ឃាត់ខ្លួន​យោធិន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ល្មើស​ចំនួន ០២ រូប មាន​ជាអាទិ៍​៖
១៖ ឈ្មោះ សុខ ម៉េង​ហុង ឋានៈ​អនុសេនីយ៍ឯក មុខងារ​នាយការិយាល័យ​ព្រហ្មទណ្ឌ​។
២៖ ឈ្មោះ លុយ តាំងឈួ​យ ឋានៈ​អនុសេនីយ៍ឯក មុខងារ​ប្រធាន​អង្គភាព​នគរបាល​យុត្តិធម៌​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com