ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

ឯកឧត្តម ភឺន ផល្លា៖ កម្ពុជាមិនប្រកាន់សាសនា ពលរដ្ឋមានសេរីភាពខាងជំនឿ និងប្រតិបត្តិខាងផ្លូវសាសនា…….

ឯកឧត្តម ភឺន ផល្លា៖ កម្ពុជាមិនប្រកាន់សាសនា ពលរដ្ឋមានសេរីភាពខាងជំនឿ និងប្រតិបត្តិខាងផ្លូវសាសនា…….

 

ប្រទេសកម្ពុជាជាប្រទេសមានសុខសន្ដិភាព ហើយកម្ពុជាមិនប្រកាន់សាសនា ឯប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់លើការជឿ និងកាន់សាសនាផ្សេងៗ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ភឺន ផល្លា ជំនួយការរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បានលើកឡើងថា ថ្វីបើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្ដែពលរដ្ឋកម្ពុជាមានសេរីភាពគ្រប់គ្រាន់លើការជឿសាសនា ហើយសាសនាជាច្រើនបានរស់នៅសុខសាន្តក្នុងប្រទេសនេះ។ 

ការលើកឡើងខាងលើនេះ ក្រោយពីឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា បានបរិច្ចាគប្រាក់ប្រមាណជា២០ម៉ឺនដុល្លារ ដើម្បីកសាងសង់វិហារឥស្លាមភូមិព្រែកតាព្រហ្ម ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ដែលវិហារនេះផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាសាសនិកឥស្លាមប្រមាណជា ២៤៣គ្រួសារ។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៩៥% ត្រូវបានគេដឹងថា គឺជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា ខណៈ៣%ជាអ្នកប្រតិបត្តិឥស្លាមសាសនា ១%គ្រឹស្តសាសនា និង១%ទៀត គឺជាអ្នកគោរព និងប្រតិបត្តិលើសាសនានិងជំនឿផ្សេងៗ។ យោងតាមរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤៣ បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិសេរីភាពពេញទីខាងជំនឿសាសនា។ សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខ័ណដែលមិនប៉ះពាល់ដល់ជំនឿឬសាសនាដទៃទៀត ដល់សណ្តាប់ធ្នាប់ និងដល់សន្តិសុខសាធារណៈ៕

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 0967976005

 

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com