ទាន់ហេតុការណ៍
លេខទូរស័ព្ទបន្ទាន់ 1291 របស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងទទួលបានការចាប់អារម្មណ៍ និងជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ =>> លោក ជួរ ឈុនឡេង សហការជាមួយយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលបានចុះធ្វើយុទ្ធនាការ... =>> អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និង អាវុធហត្ថខណ្ឌមានជ័យ ឧបត្ថម្ភអំណោយ ដល់ សមាជិក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ =>> ជួយគ្នាក្នុងគ្រាលំបាក! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ដ្រីអាវុធហត្ថ៥នាក់ ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះដល់ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ =>> ចាស់ជរាជួបការលំបាក ០២គ្រួសារ ទទួលបានជំនួយពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង! =>> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ ក្រុមគ្រួសារ​សាច់ញាតិ អតីត​លោកគ្រូ​អ្នកគ្រូ​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្ក​ដ្ឋ​បុរី​កបិល​ភ័ស្តុ​! =>> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង ឯកឧត្តម កើត ឆែ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល =>> អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម លី ហុង និង លោកជំទាវ​! =>> ក្រសួងសាធារណការ សហការជាមួយអាជ្ញាធរខេត្តកណ្តាល ចុះរឹតបន្តឹងកាអនុវត្តន៍ច្បាប់ ស្ដីពីការដឹកជញ្ជូនលើសចំនួនកម្រិតកំណត់ =>> ថ្ងៃបិណ្ឌវេនទី៤! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!
0

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស​!

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស​!

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ព្រែក​កំពឹស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ដោយ​មាន​ការចូលរួម​ពី​លោក អ៊ុយ សុន សមាជិក​ក្រុមប្រឹក្សា​ខណ្ឌដង្កោ ជា​អនុប្រធាន​ក្រុមការងារ ឯកឧត្តម លោក លោកស្រី​ក្នុង​ក្រុម​ការងារ​ជា​ប្រតិភូ​អមដំណើរ លោក លោកស្រី​ក្នុង​ជួរ​គណៈកម្មាធិការ​គណ​បក្ស​សង្កាត់ គណៈ​សាខា​បណ្តា​អង្គភាព និង​សាខា​ភូមិ ប្រធាន​អនុសាខា​ភូមិ ព្រមទាំង​យុវជន​ជា​សកម្មជន ដែល​មាន​វត្តមាន​សរុប​ចំនួន ១៧៨​នាក់​។​

​ថ្លែង​ក្នុង​ឱកាស​នាពេលនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​វត្តមាន​នៅ​ទីនេះ​ទាំងអស់ និង​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​ការងារ ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ដណ្តើម​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នា​ពេលកន្លងមក​។​

​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ជំរុញ​ដល់​ក្រុម​ការងារ​សង្កាត់ ត្រូវ​យកចិត្តទុកដាក់​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន របស់​ខ្លួន​ឱ្យមាន​ប្រសិទ្ធិភាព ដើម្បី​បន្ត​ផ្តល់​ទំនុកចិត្ត​ជូន​ប្រជាពលរដ្ឋ ពិសេស​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ភាពជឿជាក់ លើ​គណបក្ស​ប្រជាជន​កម្ពុជា លើ​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​។​

​ទន្ទឹម​នោះ ឯកឧត្តម បាន​ធ្វើ​ការគូសបញ្ជាក់​ពី​ការប្តេជ្ញា​ចិត្ត​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ពុះពារ សម្រេច ឱ្យបាន ជោគជ័យ​ទាំងស្រុង​សម្រាប់​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​ខាងមុខ ដើម្បី​បន្ត​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ក្នុង​បុព្វហេតុ​សុខសន្តិភាព វឌ្ឍនភាព និង​វិបុលភាព របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា ជា​ដរាប​ត​រៀង​ទៅ​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com