ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

សមត្ថកិច្ចចាប់ឃាត់ខ្លួន​​បុរសម្នាក់ ករណីចាប់​រំលោភ​ក្មេងស្រី​ម្នាក់អាយុ​៩ឆ្នាំនៅ​ស្រុក​ជល់​គី​រី

សមត្ថកិច្ចចាប់ឃាត់ខ្លួន​​បុរសម្នាក់ ករណីចាប់​រំលោភ​ក្មេងស្រី​ម្នាក់អាយុ​៩ឆ្នាំនៅ​ស្រុក​ជល់​គី​រី

កំពង់ឆ្នាំង : ហេតុការណ៍​ចាប់រំលោភ លើ​ក្មេងស្រី​ជា​អនីតិជន​នេះ កើតឡើង​កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ នៅ​ចំណុច​ដីចំការ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ជំ​ពារ ឃុំ​ព្រៃ​គ្រី ស្រុក​ជល់​គី​រី ខេត្តកំពង់ឆ្នាំង។
ក្មេងស្រី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ណ.ម.យ អាយុ៩ឆ្នាំមានទីលំនៅកន្លែងកើតហេតុ ចំណែក
ជនសង្ស័យ​មានឈ្មោះ វង វឿន អាយុ៤៧ឆ្នាំ រស់នៅក្នុង ភូមិ​ដា ឃុំ​ដា​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង។
យោងតាម​ការបំភ្លឺ​រប​ស់​ក្មេងស្រី​រងគ្រោះ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃទី១៣ តុលា ២០១៨ វេលា​ម៉ោង៨ព្រឹក ខ្លួន​បាន​ទៅ​ឃ្វាល​ពពែ នៅ​ចំណុច​ភ្នំ​បូក ក្នុងភូមិ​ជំ​ពារ ឃុំ​ព្រៃ​គ្រី រួច​បាន​ដេញ​ពពែ​អោយទៅ​ស៊ី​ស្មៅ នៅលើ​ភ្នំ ខ្លួន​បាន​អង្គុយ​ក្បែរ​ដើម​ស្វាយ ក្នុង​ដីចំការ ឈ្មោះ ឈុំ ឈី​ន ស្រាប់តែ​ឃើញ​ពូ​ម្នាក់ បាន​ជិះ​ម៉ូតូ មិន​ស្គាល់​ម៉ាក ពណ៌​ក្រហម មក​ឈប់​នៅ​មាត់​ផ្លូវ ហើយ​បាន​ដើរមក​សួរ ខ្លួន និង ឈ្មោះ ស្រី​តូច ម្នាក់ទៀតថា ចង់បាន​លុយ​ចាយ​អត់? បើ​ចង់បាន​ពូ​អោយ ២០០០រៀល គាត់​បាន​សួរ​ទៀតថា បើ​ចង់បាន​លុយ ទៅ​ឃ្វាល​ពពែ ក្រោយលឺជនសង្សយ័និយាយបែបនេះ ​ស្រី​តូច​ក៏​បបួល ខ្លួន​ត្រឡប់មកវិញ​តែ​ត្រូវ​ជនសង្ស័យ​ចាប់ដៃ​ខ្លួន​ជាប់ ទាញ​ចូល​ក្នុងព្រៃ​ជើងភ្នំ ពេលនោះ​ស្រី​តូច ភ័យ​ពេក រត់​ទៅផ្ទះ​របស់​វា​បាត់។
ចំណែក​ខ្លួន​ត្រូវ​ជនសង្ស័យ​ចាប់រំលោភ ដោយ​ខ្លួន​ឈឺ​ពេក ស្រែក​ប្រាប់ថា ឈឺ​នោម រួច​ជនសង្ស័យ លែងដៃ​ពេលនោះ​ខ្លួន​បាន​រត់​ទៅផ្ទះ​អ្នកជិតខាង អោយជួយ។ អ្នកជិតខាង ក៏បាន​មករក​ជនសង្ស័យ​ដែរ ប៉ុន្តែ​មិនឃើញ ទើប​ទៅប្រាប់​ម្តាយភ្លាមៗនោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុ​ស្តិ​នគ​បាល​រដ្ឋបាល​ផងដែរ។
ជុំវិញ​ករណីនេះ រួម​និង​សាក្សី​ជាច្រើន ឃើញថា ឈ្មោះ វង វឿន រស់នៅក្នុង​ភូម​ដា ឃុំ​ដា​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ពិតជា​បាន​រំលោភ សេពសន្ថវៈ ទៅលើ​ក្មេងស្រី​រងគ្រោះ​ប្រាកដ​មែន។ ក្នុងនោះដែរ​សមត្ថកិច្ច ដកហូត​បាន វត្ថុតាង​មាន ថ្នាំសម្រើប ជាច្រើន​គ្រាប់ ស្រោមអនាម័យ នៅក្នុង​ម៉ូតូ​របស់​ជនសង្ស័យ​ផងដែរ។ ជនសង្ស័យ​និង​វត្ថុតាង​ដែល​សមត្ថកិច្ច​រកឃើញ​នៅក្នុង​ម៉ូតូ​ត្រូវបាន​កសាង ឯកសារ​បញ្ជូន​បន្តទៅ សាលាដំបូង​ខេត្តកំពង់ឆ្នាំង ចាត់ការ​តាម​និតិ​វិធី​ផងដែរ៕
គេហទំពរ័​ (​ ពន្លឺសន្តិភាព​ )​ 096 7976005_ 088 4777854

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com