ទាន់ហេតុការណ៍
គណ:កម្មាធិការសាខាកាកបាទក្រហមខេត្តតាកែវបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាមកចែកជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់មានចំនួន១២៩ គ្រួសារ..! =>> វគ្គបណ្ដុះបណ្ដាល ស្ដីពី វិជ្ជាជីវ:អ្នកសារព័ត៌មាន..! =>> ឯកឧត្តម អ៊ូច ភា អញ្ជើញចុះជួបសំណេះសំណាលជាមួយ ប្រធានក្រុមការងារចុះជួយឃុំ គណៈកម្មាធិការគណ:បក្សឃុំ ប៉ុស្ដិ៍នគរបាល សាខាមេភូមិ យុវជនភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ នៅឃុំកណ្តឹង នឹងឃុំក្រាំងធ្នង់ ស្រុកបាទី.. =>> តើសមត្ថកិច្ចក្នុងខណ្ឌ៧មករាបានដឹងដែរឬទេ ក្នុងការចាប់ផ្ដើមឡើងវិញល្បែងសុីសងនៅផ្សារសុីធីម៉ល ?.. =>> ល្បែងជល់មាន់អនឡាញ ផ្សារត្រាំខ្នារត្រូវបានបង្ក្រាប ជាបន្តបន្ទាប់..! =>> រដ្ឋបាលខេត្តតាកែវរៀបចំបេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការផ្ដល់សេវារដ្ឋបាលសាធារណៈឆ្នាំ២០២២និង​លេីកទិស​ដៅការងារឆ្នាំរបស់អង្គភាពច្រកចេញចូលតែមួយសម្រាប់ខេត្ត..! =>> ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការពីបទក្លែងបន្លំជាអាវុធហត្ថ..! =>> ឯកឧត្តម ហ៊ុន ម៉ាណែត : គណបក្សប្រជា ជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន..! =>> រយៈពេល៥ឆ្នាំ កន្លងបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី..! =>> តើលោក ឈាង ផា់ន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែរឬទេ? ចំពោះទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃ..!
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង ឯកឧត្តម កើត ឆែ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង ឯកឧត្តម កើត ឆែ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង ឯកឧត្តម កើត ឆែ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល 

នាព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល ដែលមានកម្ពស់៣ជាន់ មានទទឹង១៥,៥ម៉ែត្រ និងបណ្តោយ ១៧,១ម៉ែត្រ ដែលមានទីតាំង ស្ថិតក្នុងបុរីសង្ឃឹមថ្មី ភូមិតានូន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកអភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថ ជាច្រើនរូបទៀត។ 

លោកវរសេនីយ៍ត្រី ឈៀង ចាន់ថុល មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល បានលើកឡើងថា ដោយសារតែខណ្ឌកំបូល ជាខណ្ឌដែលទើបតែបង្កើតឡើងក្រោយគេក្នុងឆ្នាំ២០១៩ ជាហេតុធ្វើឲ្យទីតាំងរដ្ឋបាលទាំងអស់ ត្រូវការសាងសង់ថ្មី ដើម្បីបំពេញសេចក្តីត្រូវការជាចាំបាច់ ក្នុងនោះក៏មាន មូលដ្ឋានអាវុធហត្ថ ខណ្ឌកំបូលផងដែរ ដែលមានតម្រូវការសាងសង់ តែដោយក្នុងរយៈកាលកន្លងមក ពុំទាន់មានទីតាំងសមរម្យ និងមិនទាន់មានកញ្ចប់ថវិកា សម្រាប់សាងសង់ បានធ្វើឲ្យមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានត្រឹមជួលផ្ទះល្វែង នៅក្នុងបុរីសង្ឃឹមថ្មី ដើម្បីធ្វើជាទីតាំងធ្វើការបណ្តោះអាសន្នរហូតមក ទើបតែពេលនេះ ដោយមានការជ្រោមជ្រែង ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង  ឯកឧត្តម ឃួង ស្រេង ព្រមទាំង ឯកឧត្តម កើត ឆែ បានធ្វើឲ្យមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល មានឱកាសបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋានលើទីតាំងផ្ទាល់របស់ខ្លួន ដែលទទួលបានពីសាលារាជធានីភ្នំពេញ ទុកសម្រាប់ប្រើប្រាស់ក្នុងការបំពេញការងាររដ្ឋបាល ក៏ដូចជាបម្រើប្រជាពលរដ្ឋទូទៅនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម   គេហទំពរ័ ( ពន្លឺសន្តិភាព ) 017 244 509- 088 4777 864

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com