ទាន់ហេតុការណ៍
អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់……… =>> ផ្លូវបេតុងមួយខ្សែជាមូលនិធិសង្កាត់កណ្ដោលដុំ មិនបានបើកគម្រោងដាក់ដេញថ្លៃជាសាធារណ:នោះទេ ! =>> ឡត៍ដុតអុសយកធ្យូងក៏ជាចលនាមួយយ៉ាងសំខាន់ដែរ ក្នុងការចូលរួមកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ..! =>> ក្រុមឈ្មួញទុច្ចរិតនៅតែបន្តរុករានកាប់បំផ្លាញឈើក្នុងតំបន់ព្រៃអង្គតែននិងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ..! =>> មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..! =>> តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?
0

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា អំពាវនាវ​ឱ្យ​មន្ត្រីក្រោមឱវាទ​ទាំងអស់​ពេល​ចុះ​វាស់វែង​ដីធ្លី​សូម​កុំ​ឆ្លៀត​កេងប្រវ័ញ្ច​យក​ពី​ប្រជាពលរដ្ឋ

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា អំពាវនាវ​ឱ្យ​មន្ត្រីក្រោមឱវាទ​ទាំងអស់​ពេល​ចុះ​វាស់វែង​ដីធ្លី​សូម​កុំ​ឆ្លៀត​កេងប្រវ័ញ្ច​យក​ពី​ប្រជាពលរដ្ឋ
  1. ​​ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ទៅកាន់​មន្ត្រី​នៃ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​-​ខេត្ត ទាំងអស់​ក្នុង​ពេល​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​សូម​ប្រើ​ឆន្ទៈ​ត្រឹមត្រូវ មិន​លម្អៀង និង​មិន​កេងប្រវ័ញ្ច​ចង់​ចំណេញ​ពី​ប្រជាពលរដ្ឋ​។

​ការ​ថ្លែង​ដូច្នេះ បាន​ធ្វើឡើង​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​វាស់វែង​តាម​ប្រព័ន្ធ​ផ្កាយរណប​រយៈពេល ១ ថ្ងៃ​កន្លះ នៅ​ទីស្ដីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយ​មាន​ការចូលរួម​ពី​សិក្ខាកាម​ប្រមាណ ៤០០​នាក់ ក្នុងនោះ​មាន​មន្ត្រី​ទទួលបន្ទុក​វាស់វែង​ដី​ចំនួន ១៨៣​នាក់ និង​មន្ត្រី​បចេ្ចកទេស​មក​ពី​អគ្គ​នាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​ចំនួន ២៥​នាក់​ដើម្បី​ផ្ដល់​ចំណេះដឹង​បន្ថែម​លើ​ការងារ​វាស់វែង​ដោយ​ប្រើ​ឧបករណ៍​ទំនើប​បែប​ប្រព័ន្ធ​ផ្កាយរណប GNSS (Global Navigation Satellite System) ខណៈ​ទើប​ទទួលបាន​ឧបករណ៍​ទំនើប​ដែល​វាស់វែង​តាម​ប្រព័ន្ធ​ផ្កាយរណប​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​ថ្លែងបន្តថា​ក្រោយពី​ស្រាវជ្រាវ​រហូតមកដល់​បច្ចេកវិទ្យា​ចុងក្រោយ​នេះ មន្ត្រី​ដែល​មាន​ភារកិច្ច​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​ដ៏​ទំនើប​នេះ​ដោយ​ប្រើ​ឆន្ទៈ​មិន​លម្អៀង តម្លាភាព ត្រឹមត្រូវ យុត្តិធម៌ និង​មិន​កេងប្រវ័ញ្ច​ចង់​ចំណេញ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ​។​

​ឯកឧត្តម ជា សុផារ៉ា បាន​បន្ថែម​ថា​ក្នុង ១ ខណ្ឌ ឬ ១ ស្រុក ដាច់ខាត​ត្រូវតែ​គូស​ក្បាលដី ហើយ​បញ្ចូល​ប្រព័ន្ធ​ទិន្នន័យ​ដោយ​គូស​ទៅជា​តំបន់​សម្រាប់​មាន​មូលដ្ឋាន​ប្រកាស​តំបន់​វិនិច្ឆ័យ​។ នេះ​មិនមែន​ជា​ការពិបាក​ពេក​ទេ ដោយសារ ទីតាំង​នោះ​ត្រូវ​ដក​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​សាធារណៈ​ចេញ​នៅពេល​បាន​ជា​គំនូស​ប្លង់​ព្រាង​នេះហើយ​ត្រូវ​រាយការណ៍​ជូន​ប្រធាន​មន្ទីរ រួច​ប្រធាន​មន្ទីរ​ត្រូវ​សម្របសម្រួល​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ ដើម្បី​ផ្ទៀងផ្ទាត់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ក្នុង​មូលដ្ឋាន​គោលដៅ​នៃ​ការប្រកាស​តំបន់​វិនិច្ឆ័យ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​សង្កត់ធ្ងន់ថា​÷ “​យើង​បាន​ឧបករណ៍​ទំនើប​ប្រើ ដើម្បី​ធ្វើឱ្យ​ការងារ​របស់​យើង​ទំនើប បើ​ឧបករណ៍​ទំនើប ទាល់តែ​យើង​មាន​ឆន្ទៈ ជួនកាល​ឧបករណ៍​ហ្នឹង​គឺ​វា​តាម​តែ​មនុស្ស​ចុច​ដាក់​កន្លែង​នេះ កន្លែង​នោះ​ទេ​។ បើ​មនុស្ស​ចង់​យ៉ាង​ណា​វា​ទៅ​ជា​យ៉ាង​ហ្នឹងហើយ​! ឧទាហរណ៍​ថា​ទៅ​វាស់ដី​ពលរដ្ឋ ១០​ហិកតា​ទុក​ឱ្យ​សល់​កន្លះ​ហិកតា​សម្រាប់​ចែកគ្នា អាហ្នឹង​វា​អត់​ទំនើប​ស្អី​ទេ​។ ខ្ញុំ​ដឹង​ថា​អស់លោក​ដឹង​ហើយ ប៉ុន្ដែ​មិន​ហ៊ាន​ទទួលស្គាល់​ការពិត ហើយ​បើ​ខ្ញុំ​មិន​និយាយ​ការពិត​ទៀត ខ្លាច​ឧបករណ៍​ទំនើប​យក​ទៅ​វាស់​ទៅ វា​លម្អៀង ហើយ​លម្អៀង​នេះ​គឺ​លម្អៀង​ពី​មនុស្ស ឯ​ឧបករណ៍​វា​មិន​លម្អៀង​ទេ​”​។​

​សូមបញ្ជាក់​ថា យោងតាម​របាយការណ៍​បូក​សរុប​វគ្គ​បណ្ដុះបណ្ដាល​បានឱ្យដឹងថា​ការរៀបចំ​នេះ​ក្នុង​គោលដៅ​ផ្ដល់​ចំណេះដឹង​បន្ថែម​ដល់​មន្ត្រី​ដោយ​ប្រើ​ឧបករណ៍​បែប​ប្រព័ន្ធ​ផ្កាយរណប GNSS (Global Navigation Satellite System)​។ ឧបករណ៍​ដែល​យក​មក​បណ្ដុះបណ្ដាល​នេះ​មាន​ម៉ាក SINO-GNSS-G300-PLUS ជា​ឧបករណ៍​វាស់វែង​កំណត់​និយាម​ការ​នៃ​ចំណុច​នៅ​លើ​ផែនទី​យ៉ាង​សុក្រឹត​។ ឧបករណ៍​នេះ​អាច​ចាប់​យក​ទិន្នន័យ​ពី​ផ្កាយរណប​អាមេរិក GPS រុស្សី GLONASS ចិន BeiDOU អឺរ៉ុប GALILEO​។​

​ការជំរុញ​ការងារ​នេះ​គឺ​ក្នុង​គោលដៅ​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ ឬ​យ៉ាងយូរ​ដល់​ឆ្នាំ​២០២១ ត្រូវ​ចុះបញ្ជី​ដីធ្លី​នៅ​ទូទាំង​ប្រទេស​ឱ្យ​បាន​ចប់​លើ ៧​លាន​ក្បាលដី ដោយ​បច្ចុប្បន្ន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សម្រេច​គោលដៅ​នេះ ៦៨% (​ហុកសិប​ប្រាំបី​ភាគរយ​)​ហើយ​៕
​គេហទំពរ័​ (​ ពន្លឺសន្តិភាព​ )​ 096 7976005_ 088 4777854

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com