ទាន់ហេតុការណ៍
តើសមត្ថកិច្ចក្នុងខណ្ឌ៧មករាបានដឹងដែរឬទេ ក្នុងការចាប់ផ្ដើមឡើងវិញល្បែងសុីសងនៅផ្សារសុីធីម៉ល ?.. =>> ល្បែងជល់មាន់អនឡាញ ផ្សារត្រាំខ្នារត្រូវបានបង្ក្រាប ជាបន្តបន្ទាប់..! =>> រដ្ឋបាលខេត្តតាកែវរៀបចំបេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការផ្ដល់សេវារដ្ឋបាលសាធារណៈឆ្នាំ២០២២និង​លេីកទិស​ដៅការងារឆ្នាំរបស់អង្គភាពច្រកចេញចូលតែមួយសម្រាប់ខេត្ត..! =>> ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការពីបទក្លែងបន្លំជាអាវុធហត្ថ..! =>> ឯកឧត្តម ហ៊ុន ម៉ាណែត : គណបក្សប្រជា ជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន..! =>> រយៈពេល៥ឆ្នាំ កន្លងបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី..! =>> តើលោក ឈាង ផា់ន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែរឬទេ? ចំពោះទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃ..! =>> មន្ទីរពហុព្យាបាល និងសម្ភព ដែលយកឈ្មោះ (ខ្មោច) មកបើកអាជីវកម្មពេទ្យ និងអះអាងថាមានច្បាប់ត្រឹមត្រូវ ពេលនេះដឹងការពិតហើយ_វគ្គ៤ =>> ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នាំយកអំណោយចុះសួរសុខទុក្ខលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស! =>> ក្រុមជនឈ្លាតឱកាសមួយចំនួន បានលួចលាក់បើកមន្ទីរព្យាបាលជំងឺ ដោយពុំមានច្បាប់អនុញ្ញាតិ ពីក្រសួងសុខាភិបាល..!
0

ក្រុមជនឈ្លាតឱកាសមួយចំនួន បានលួចលាក់បើកមន្ទីរព្យាបាលជំងឺ ដោយពុំមានច្បាប់អនុញ្ញាតិ ពីក្រសួងសុខាភិបាល..!

ក្រុមជនឈ្លាតឱកាសមួយចំនួន បានលួចលាក់បើកមន្ទីរព្យាបាលជំងឺ ដោយពុំមានច្បាប់អនុញ្ញាតិ ពីក្រសួងសុខាភិបាល..!

យោងតាមប្រភពព័ត៌បានឱ្យដឹងថា មន្ទីរពហុព្យាបាល និងសម្ភព ជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានលោកវេជ្ជបណ្ឌិត កែវ ការីណូ ជាមេក្លោងធំបានកំពុងតែបំបែកសាខាជាច្រើនទីតាំង ដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា ទីតាំងមន្ទីពេទ្យដែលធំជាងគេស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានយីហោ «មន្ទីរពហុព្យាបាល និងសម្ភព កែវ ការីណូ» និងទីតាំងស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានបន្ថែមទៀតថា៖ មន្ទីរពហុព្យាបាលនិងសម្ភព សុវណ្ណ រិទ្ធីសក្ដិ ដែលមានវេជ្ជបណ្ឌិត ឈ្មោះ កែវ ការីណូ  ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ មិនមានច្បាប់ច្បាស់លាស់ត្រឹមត្រូវនោះទេ (ពោលគឺ)មានអ្នកឈរឈ្មោះនៅពីក្រោយ ដោយប្រើប្រាស់ឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ហើយគ្រប់គ្រងដោយឈ្មោះ កែវ ពិសិដ្ឋ ដែលមិនមានវិជ្ជាជីវៈខាងសុខាភិបាលសូម្បីតែបន្តិច គ្រាន់តែបង់លុយក្នុងមួយឆ្នាំចំនួន៥ពាន់ដុល្លារចូលទៅហោប៉ៅអ្នកដែលឈរកាងបង់ប៉ាតង់ជាការស្រេច។

រីឯ មន្ទីរពហុព្យាបាល និងសម្ភពសុខ សុវណ្ណ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ឯណោះ វិញក៏គ្រប់គ្រងដោយលោក កែវ ពិសិដ្ឋ និងប្រើប្រាស់ឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ដោយទីតាំងមួយនេះកំពុងតែចាប់ផ្ដើមបើកដំណើរការជាបណ្តើរៗហើយដែរ។

ប្រភពបន្តទៀតថា៖ មន្ទីរពហុព្យាបាលនិងសម្ភព ទាំងអស់ខាងលើនេះ មានលោក កែវ ពិសិដ្ឋ ដែលជាសាច់ឈាមបង្កើតជាមួយលោកវេជ្ជបណ្ឌិត កែវ ការីណូ ដោយលោក កែវ ពិសិដ្ឋ រូបនេះបានតាំងខ្លួនជាដុកទ័រ ប្រចាំការនៅខណ្ឌមានជ័យ និងនៅស្រុកពញាឮ ដោយមិនមានសញ្ញាប័ត្រជាវេជ្ជបណ្ឌិត ច្បាស់លាស់ឡើយ (មានន័យថា) លោក កែវ ពិសិដ្ឋ បានប្រើប្រាស់ប៉ាតង់របស់អ្នកដទៃ ដើម្បីបំភ័ន្តភ្នែកមន្ត្រីជំនាញ និងមហាជនតែប៉ុណ្ណោះ ។

ជុំវិញករណីខាងលើនេះដែរ ក្រុមការងារសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីខាងមន្ទីរពេទ្យទាំងនោះបានទេព្រោះទូរស័ព្ទខលចូលគ្មានអ្នកទទួល។

ដូចបានរៀបរាប់ខាងលើនេះមហាជន សូមសំណូមពរដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាជួយចាត់វិធានការជាបន្ទាន់ចំពោះមន្ទីរពហុព្យាបាលនិងសម្ភ ខាងលើនេះផងទាន ដើម្បីសុខុមាលភាពជូនប្រជាពលរដ្ឋ៕

(អង្គភាពសារព័ត៌មានយើងរងចាំការបកស្រាយបំភ្លឺពីសាមីុជនដែលពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ )
០៩៦ ៧៩ ៧៦ ០០៥
០៨៨ ៤៧ ៧៧ ៨៥៤

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com