ទាន់ហេតុការណ៍
តើសមត្ថកិច្ចក្នុងខណ្ឌ៧មករាបានដឹងដែរឬទេ ក្នុងការចាប់ផ្ដើមឡើងវិញល្បែងសុីសងនៅផ្សារសុីធីម៉ល ?.. =>> ល្បែងជល់មាន់អនឡាញ ផ្សារត្រាំខ្នារត្រូវបានបង្ក្រាប ជាបន្តបន្ទាប់..! =>> រដ្ឋបាលខេត្តតាកែវរៀបចំបេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការផ្ដល់សេវារដ្ឋបាលសាធារណៈឆ្នាំ២០២២និង​លេីកទិស​ដៅការងារឆ្នាំរបស់អង្គភាពច្រកចេញចូលតែមួយសម្រាប់ខេត្ត..! =>> ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការពីបទក្លែងបន្លំជាអាវុធហត្ថ..! =>> ឯកឧត្តម ហ៊ុន ម៉ាណែត : គណបក្សប្រជា ជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន..! =>> រយៈពេល៥ឆ្នាំ កន្លងបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី..! =>> តើលោក ឈាង ផា់ន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែរឬទេ? ចំពោះទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃ..! =>> មន្ទីរពហុព្យាបាល និងសម្ភព ដែលយកឈ្មោះ (ខ្មោច) មកបើកអាជីវកម្មពេទ្យ និងអះអាងថាមានច្បាប់ត្រឹមត្រូវ ពេលនេះដឹងការពិតហើយ_វគ្គ៤ =>> ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នាំយកអំណោយចុះសួរសុខទុក្ខលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស! =>> ក្រុមជនឈ្លាតឱកាសមួយចំនួន បានលួចលាក់បើកមន្ទីរព្យាបាលជំងឺ ដោយពុំមានច្បាប់អនុញ្ញាតិ ពីក្រសួងសុខាភិបាល..!
0

រយៈពេល៥ឆ្នាំ កន្លងបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី..!

រយៈពេល៥ឆ្នាំ កន្លងបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី..!

ខេត្តតាកែវ ÷ ថ្ងៃ​សុក្រ១២កើតខែផល្គុនឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី៣ ខែ​មីនា ឆ្នាំ 2023

ក្នុងរយៈពេល ០៥ឆ្នាំកន្លងមកនេះ ខេត្តតាកែវមានបទល្មើសព្រហ្មទណ្ឌចំនួន ៩៩៥ករណី បង្រ្កាបជាក់ស្តែងបានចំនួន៩៧៩ករណី ចាប់ខ្លួនបានចំនួន ១ ១៧៦នាក់ ស្មើនឹង ៩៨ភាគរយ នេះបើយោងតាមរបាយការណ៍សង្ខេប ស្តីពីភាពជោគជ័យក្នុងរយៈពេល ០៥ឆ្នាំ ២០១៨-២០២៣ របស់រដ្ឋបាលខេត្តតាកែវ ក្នុងសន្និសិទ្ធសារព័ត៌មាន នាថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងរបាយការណ៍បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធបានបង្រ្កាបបទល្មើសគ្រឿងញៀនបានចំនួន ៦៨៩ករណី ក្នុងនោះជួញដូរ និងចែកចាយចំនួន ៥៤៤ករណី  ល្បែងស៊ីសងចំនួន ៦១ករណី និងបង្ក្រាបក្មេងទំនើងចំនួន ៦៦ករណី ផងដែរ។

ស្របជាមួយគ្នានោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអះអាងថា សភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្រខេត្តតាកែវ និងនៅតាមតំបន់ព្រំដែនមានភាពល្អប្រសើរ ដោយបទល្មើសដែលកើតឡើងត្រូវបានបង្ក្រាបជាបន្តបន្ទាប់ សន្តិសុខសណ្តាប់ធ្នាប់ត្រូវបានធានា និងពង្រឹង។

ជាមួយគ្នានេះដែរ ខេត្តបានរក្សាទំនាក់ទំនងយ៉ាងល្អជាមួយភាគីវៀតណាម តាមរយៈការជួបប្រជុំពិភាក្សាដើម្បីផ្លាស់ប្ដូរព័ត៌មាន និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ។

ទន្ទឹមនឹងនេះកងកម្លាំងរក្សាសន្តិសុខព្រំដែនក៏បានសហការជាមួយភាគីវៀតណាមដើម្បីទប់ស្កាត់នូវបទល្មើសនានា​ដែលកើតឡើងនៅតាមព្រំដែនផងដែរ យ៉ាងណាមិញ ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សាធារណៈ ខេត្តបានរៀបចំធ្វើការផ្សព្វផ្សាយវេទិការសាធារណៈ ដើម្បីដោះស្រាយបញ្ហារ សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ព្រមទាំងខិតខំដោះស្រាយនូវបញ្ហាប្រឈមនានាដែលកើតឡើង ដើម្បីផ្តល់ព័ត៌មានឆ្លើយតបឱ្យបានសមស្របទៅប្រជាពលរដ្ឋជាក់ស្តែងហើយក្នុងរយៈពេល៥ឆ្នាំនេះ ខេត្តក៏បានរៀបចំធ្វើការផ្សព្វផ្សាយវេទិការសារធារណៈចំនួន ១៧ ៧២៩លើក ផងដែរ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com