ទាន់ហេតុការណ៍
តើសមត្ថកិច្ចក្នុងខណ្ឌ៧មករាបានដឹងដែរឬទេ ក្នុងការចាប់ផ្ដើមឡើងវិញល្បែងសុីសងនៅផ្សារសុីធីម៉ល ?.. =>> ល្បែងជល់មាន់អនឡាញ ផ្សារត្រាំខ្នារត្រូវបានបង្ក្រាប ជាបន្តបន្ទាប់..! =>> រដ្ឋបាលខេត្តតាកែវរៀបចំបេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការផ្ដល់សេវារដ្ឋបាលសាធារណៈឆ្នាំ២០២២និង​លេីកទិស​ដៅការងារឆ្នាំរបស់អង្គភាពច្រកចេញចូលតែមួយសម្រាប់ខេត្ត..! =>> ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការពីបទក្លែងបន្លំជាអាវុធហត្ថ..! =>> ឯកឧត្តម ហ៊ុន ម៉ាណែត : គណបក្សប្រជា ជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន..! =>> រយៈពេល៥ឆ្នាំ កន្លងបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី..! =>> តើលោក ឈាង ផា់ន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែរឬទេ? ចំពោះទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃ..! =>> មន្ទីរពហុព្យាបាល និងសម្ភព ដែលយកឈ្មោះ (ខ្មោច) មកបើកអាជីវកម្មពេទ្យ និងអះអាងថាមានច្បាប់ត្រឹមត្រូវ ពេលនេះដឹងការពិតហើយ_វគ្គ៤ =>> ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នាំយកអំណោយចុះសួរសុខទុក្ខលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស! =>> ក្រុមជនឈ្លាតឱកាសមួយចំនួន បានលួចលាក់បើកមន្ទីរព្យាបាលជំងឺ ដោយពុំមានច្បាប់អនុញ្ញាតិ ពីក្រសួងសុខាភិបាល..!
0

ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការពីបទក្លែងបន្លំជាអាវុធហត្ថ..!

ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការពីបទក្លែងបន្លំជាអាវុធហត្ថ..!

រាជធានីភ្នំពេញ ÷ នៅថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៣​​ នេះកម្លាំង​ការិយាល័យ​ប្រឆាំងបទល្មើស ព្រហ្ម​ទណ្ឌ​នៃកងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការជាមួយ​ កម្លាំង​អាវុធហត្ថ​ខណ្ឌពោធិ៍សែនជ័យ បានចុះឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ នៅចំណុច​ ផ្ផ្ទះម៉ាស្សា​កោសជប់ ផ្លូវ​៣០​ម៉ែត្រ​ ភូមិ​ស្រែជម្រៅ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ។

ពាក់​ពន្ធ័​នឹងករណី​មានជនសង្ស័យបានក្លែង​បន្លំ​ខ្លួនជា​កងរាជ​អាវុធហត្ថ​ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធដោយខុសច្បាប់ទៀតផង។

សូមបញ្ជាក់ថា ÷ ជនសង្ស័យ មានឈ្មោះ​ ស៊ី កប ភេទ​ប្រុស​ អាយុ​៣២ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ បន្ទប់ជួល ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ បានក្លែងបន្លំជាឯកសណ្ឋានកងរាជវុធហត្ថ ដាក់ឈ្មោះថា ហេង​ សុភក្រ្ក​ ននិងមានស័ក្តិឋាន:ជា អនុសេនីយ៍​ឯក​ ព្រមទាំងកាន់កាប់អាវុធខ្លី ១ ដេីម ម៉ាក​(K៥៤) លេខ១៩៥២ បង់១ គ្រាប់៧គ្រាប់ ID ១គ្រឿង ម៉ូតូ​១​គ្រឿង​ ម៉ាក​វ៉េវ​ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​1JV-2940 បានធ្វើសកម្មភាព ដើរប្រម៉ូលលុយតាមកន្លែងម៉ាស្សាកោសជប់ ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថា  ខ្លួនពិតជាបានក្លែង​បន្លំ​ ឯក​សណ្ឋាន​ជាកងរាជ​អាវុធហត្ថ​ ដើរប្រម៉ូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕ ( ប្រទេសមានច្បាប់ កុំតែហ៊ាន..! )

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com