ទាន់ហេតុការណ៍
តើសមត្ថកិច្ចក្នុងខណ្ឌ៧មករាបានដឹងដែរឬទេ ក្នុងការចាប់ផ្ដើមឡើងវិញល្បែងសុីសងនៅផ្សារសុីធីម៉ល ?.. =>> ល្បែងជល់មាន់អនឡាញ ផ្សារត្រាំខ្នារត្រូវបានបង្ក្រាប ជាបន្តបន្ទាប់..! =>> រដ្ឋបាលខេត្តតាកែវរៀបចំបេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការផ្ដល់សេវារដ្ឋបាលសាធារណៈឆ្នាំ២០២២និង​លេីកទិស​ដៅការងារឆ្នាំរបស់អង្គភាពច្រកចេញចូលតែមួយសម្រាប់ខេត្ត..! =>> ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការពីបទក្លែងបន្លំជាអាវុធហត្ថ..! =>> ឯកឧត្តម ហ៊ុន ម៉ាណែត : គណបក្សប្រជា ជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន..! =>> រយៈពេល៥ឆ្នាំ កន្លងបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី..! =>> តើលោក ឈាង ផា់ន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែរឬទេ? ចំពោះទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃ..! =>> មន្ទីរពហុព្យាបាល និងសម្ភព ដែលយកឈ្មោះ (ខ្មោច) មកបើកអាជីវកម្មពេទ្យ និងអះអាងថាមានច្បាប់ត្រឹមត្រូវ ពេលនេះដឹងការពិតហើយ_វគ្គ៤ =>> ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នាំយកអំណោយចុះសួរសុខទុក្ខលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស! =>> ក្រុមជនឈ្លាតឱកាសមួយចំនួន បានលួចលាក់បើកមន្ទីរព្យាបាលជំងឺ ដោយពុំមានច្បាប់អនុញ្ញាតិ ពីក្រសួងសុខាភិបាល..!
0

រដ្ឋបាលខេត្តតាកែវរៀបចំបេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការផ្ដល់សេវារដ្ឋបាលសាធារណៈឆ្នាំ២០២២និង​លេីកទិស​ដៅការងារឆ្នាំរបស់អង្គភាពច្រកចេញចូលតែមួយសម្រាប់ខេត្ត..!

រដ្ឋបាលខេត្តតាកែវរៀបចំបេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការផ្ដល់សេវារដ្ឋបាលសាធារណៈឆ្នាំ២០២២និង​លេីកទិស​ដៅការងារឆ្នាំរបស់អង្គភាពច្រកចេញចូលតែមួយសម្រាប់ខេត្ត..!

ខេត្តតាកែវ ÷នៅព្រឹកថ្ងៃសុក្រ​ទី០៣ខែមីនាឆ្នាំ២០២៣​នេះ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការផ្ដល់សេវារដ្ឋបាលសាធារណៈឆ្នាំ២០២២និង​លេីកទិសដៅការងារឆ្នាំរបស់អង្គភាពច្រកចេញចូលតែមួយ កិច្ចប្រជុំនេះដែរបានរៀបចំធ្វេីឡេីងនៅសាលប្រជុំរដ្ឋបាលខេត្ត។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពិភាក្សានិងសំណូមពរនានាដេីម្បីដំណោះស្រាយបញ្ហាប្រឈ​មកន្លងមក​ ដោយ លោក​អភិបាលរងខេត្ត​ លោក​ប្រធានអង្គភាពច្រកចេញចូលតែមួយ​ លោកប្រធានការិយាល័យប្រជាពលរដ្ឋ​ លោកទីចាត់ការរដ្ឋបាល លោក​ នាយកទីចាត់ការអន្តរវិស័យ​ លោក​ នាយកទីចាត់ការហិញ្ញវត្ថុ​ លោក​ នាយកទីចាត់ការធនធានមនុស្ស​ លោក​ លោកស្រី អភិបាល​ អភិបាលរងក្រុង​ ស្រុក​ លោក លោកស្រីប្រធាន​ អនុប្រធានមន្ទីរព្រមទាំងមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ដែរថា មកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានមកទទួលសេវាសាធារណៈនៅតាមអង្គភាពច្រកចេញចូលតែមួយទូទាំងខេត្តមានការកេីនឡេីងជាលំដាប់​ដេីម្បីលើកកម្ពស់សេវាកាន់តែប្រសើរថែមទៀត រដ្ឋបាលខេត្តបានពង្រីកការផ្តល់សេវាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យនានាទាំងនៅថ្នាក់ខេត្ត និងក្រុង ស្រុក ឃុំ សង្កាត់ ជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តម  អ៊ូច ភា អភិបាលខេត្តតាកែវ​ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់ កម្លាំងកាយចិត្តរបស់រដ្ឋបាលខេត្ត អាជ្ញាធរ មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងការបំពេញការងាររបស់ខ្លួនប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើនូវសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើនាពេលកន្លងមក៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com