ទាន់ហេតុការណ៍
គណ:កម្មាធិការសាខាកាកបាទក្រហមខេត្តតាកែវបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាមកចែកជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់មានចំនួន១២៩ គ្រួសារ..! =>> វគ្គបណ្ដុះបណ្ដាល ស្ដីពី វិជ្ជាជីវ:អ្នកសារព័ត៌មាន..! =>> ឯកឧត្តម អ៊ូច ភា អញ្ជើញចុះជួបសំណេះសំណាលជាមួយ ប្រធានក្រុមការងារចុះជួយឃុំ គណៈកម្មាធិការគណ:បក្សឃុំ ប៉ុស្ដិ៍នគរបាល សាខាមេភូមិ យុវជនភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ នៅឃុំកណ្តឹង នឹងឃុំក្រាំងធ្នង់ ស្រុកបាទី.. =>> តើសមត្ថកិច្ចក្នុងខណ្ឌ៧មករាបានដឹងដែរឬទេ ក្នុងការចាប់ផ្ដើមឡើងវិញល្បែងសុីសងនៅផ្សារសុីធីម៉ល ?.. =>> ល្បែងជល់មាន់អនឡាញ ផ្សារត្រាំខ្នារត្រូវបានបង្ក្រាប ជាបន្តបន្ទាប់..! =>> រដ្ឋបាលខេត្តតាកែវរៀបចំបេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការផ្ដល់សេវារដ្ឋបាលសាធារណៈឆ្នាំ២០២២និង​លេីកទិស​ដៅការងារឆ្នាំរបស់អង្គភាពច្រកចេញចូលតែមួយសម្រាប់ខេត្ត..! =>> ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការពីបទក្លែងបន្លំជាអាវុធហត្ថ..! =>> ឯកឧត្តម ហ៊ុន ម៉ាណែត : គណបក្សប្រជា ជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន..! =>> រយៈពេល៥ឆ្នាំ កន្លងបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី..! =>> តើលោក ឈាង ផា់ន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែរឬទេ? ចំពោះទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃ..!
0

ឯកឧត្តម អ៊ូច ភា អញ្ជើញចុះជួបសំណេះសំណាលជាមួយ ប្រធានក្រុមការងារចុះជួយឃុំ គណៈកម្មាធិការគណ:បក្សឃុំ ប៉ុស្ដិ៍នគរបាល សាខាមេភូមិ យុវជនភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ នៅឃុំកណ្តឹង នឹងឃុំក្រាំងធ្នង់ ស្រុកបាទី..

ឯកឧត្តម អ៊ូច ភា អញ្ជើញចុះជួបសំណេះសំណាលជាមួយ ប្រធានក្រុមការងារចុះជួយឃុំ គណៈកម្មាធិការគណ:បក្សឃុំ ប៉ុស្ដិ៍នគរបាល សាខាមេភូមិ យុវជនភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ នៅឃុំកណ្តឹង នឹងឃុំក្រាំងធ្នង់ ស្រុកបាទី..

ខេត្តតាកែវ៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានជាមួយ ប្រធានក្រុមការងារចុះជួយឃុំ គណៈកម្មាធិការគណ:បក្សឃុំ សាខាមេភូមិ យុវជនភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ ប៉ុស្ដិ៍នគរបាល មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ នៅឃុំកណ្តឹង នឹងឃុំក្រាំងធ្នង់ ស្រុកបាទី ជាង១២៨នាក់ ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងបញ្ហាប្រឈមនានាដែលលើកឡើងដោយលោកមេឃុំកណ្តឹង និងលោកមេឃុំក្រាំងធ្នង់ រួចមក ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានសម្ដែងការចូលរួមអបអរសាទរ និងថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបាន ខិតខំយកអស់កម្លាំងកាយចិត្ត ពេលវេលា ថវិកា ផ្ទាល់ខ្លួន បម្រើបងប្អូនប្រជាពលរដ្ឋ ដោយមិនខ្លាចហត់នឿយ។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំ ក៏ដូចជាក្រើនរំលឹកទៅដល់មន្រ្តីមូលដ្ឋានភូមិឃុំ ត្រូវតែយកបេះដូង និងភាពទំនួលខុសត្រូវយកមដាក់នៅកន្លែងធ្វើការ និងពេលបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ក្នុងនាមយើងជាមន្រ្តីមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ ពង្រឹងសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លឿន ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់ ពិសេសគឺបង្កើនភាពស្នទ្ធិស្នាលជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួន ដោយចុះជាប់ប្រចាំក្នុងការសាកសួរសុទុក្ខពួកគាត់ឱ្យដល់ខ្នងផ្ទះតែម្តង ពោលគឺត្រូវចាត់ទុកប្រជាពលរដ្ឋជាម្ចាស់របស់យើង ជាពិសេសគឺត្រូវតែពង្រឹងសេវាសាធារណៈ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួនឱ្យបានល្អថែមទៀតពោលគឺធ្វើឱ្យមូលដ្ឋានយើងក្លាយជាភូមិឃុំមានសុវត្ថិភាពខ្ពស់បំផុត ហើយម្យ៉ាងទៀតសូមលោកគ្រូអ្នកគ្រូពេទ្យក្នុងមណ្ឌលសុខភាព ក៏សូមយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការព្យាបាលសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមានអកប្បកិរិយាល្អចំពោះអ្នកជំងឺផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា សូមលោកគ្រូអ្នកគ្រូអ្នកក៏ដូចជាសហគមន៍របស់យើង ពិសេសឪពុកម្តាយឬអាណាព្យាបាល ត្រូវធ្វើការអប់រំទូន្មានកូនសិស្ស កូនរបស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគាត់ក្លាយទៅជាកូនល្អ សិស្សល្អ និងមិត្តល្អ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយជាធនធានមនុស្សសម្រាប់បន្តវេន នាថ្ងៃអនាគត់ ដោយពង្រឹងវិស័យអប់រំនៅតាមសាលារៀនចាប់ពីថ្នាក់តូចឡើងទៅធ្វើយ៉ាងណាធានាឱ្យវិស័យអប់រំ មានគុណភាពទាំងការសិក្សារៀនសូត្រ និងមានក្រមសីលធម៌ គុណធម៌ខ្ពស់សម្រាប់សិស្សម្នាក់ៗ ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com