ទាន់ហេតុការណ៍
ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍... =>> បែកធ្លាយ អគារ KMH នៅក្រុងប៉ោយ ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស!! =>> មិនដឹងថាមានខ្នងបង្អែកធំប៉ុណ្ណាទេ បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីយ៉ាងចំហរដូច្នេះ.? =>> អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ... =>> សកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមណ្ឌលគិរីបានចាប់ផ្ដើម កក្រើកសារជាថ្មីម្ដងទៀតហើយ..! =>> ដីព្រៃសហគមន៏សំបុកសត្វសែនជ័យ ដែលជាជម្រកត្រីពង និងជាសម្បតិ្តរបស់រដ្ឋត្រូវបានរងនូវការឈូសឆាយទន្រ្ទានចែកគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់………
0

តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?

តើប្រជាពលរដ្ឋទូទៅ អាចមានវាសនាបានសាងសង់នូវសំណង់លើដីរដ្ឋបានដូចជាលោក រ៉ា និងលោកស្រី ជ្រុន រ៉ុម ដែរឬទេ.?

ផ្សាយថ្ងៃពុធ១១កើតបឋមសាឍឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៣

ខេត្តកោះកុង ÷សំណង់ដ៏រឹងមាំមានពីរការដ្ឋានកំពុងតែសាងសង់នៅលើដៃព្រែកដែលជាសម្បត្តិធនធានរបស់រដ្ឋយ៉ាងរំភើយទាំងដែលពុំទាន់មានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ឬមានច្បាប់គតិយុត្តណាមួយដើម្បីសម្គាល់ជាផ្លូវការនៅឡើយ។

– នេះបើយោងតាមសម្ដីរបស់លោកស្រី ជ្រុន រ៉ុម ដែលជាម្ចាស់ការដ្ឋានសាងសង់ទីមួយដែលអ្នកសារព័ត៌មានយើងបានជួបសំណេះសំណាលលោកស្រី បានរៀបរាប់ប្រាប់នៅវេលាម៉ោង ១០និង៤០នាទីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៣ថា លោកស្រីបានពឹងពាក់មនុស្សម្នាក់ឈ្មោះ ( វុិត )ដែលជាមេរបស់គាត់ឲ្យរត់ការរួចរាល់អស់ហើយ នៅឡើយតែលោកអភិបាលស្រុកគាត់មិនទាន់បានស៊ីញ៉េឱ្យប៉ុណ្ណោះព្រោះជាប់មមាញឹកការងារច្រើនពេក ។

រីឯ ទីតាំងមួយកន្លែងទៀតដែលកំពុងតែសាងសង់ដែរ មានទាំងគ្រឿងចក្រអាប៊ុលមួយគ្រឿងរុញដីផងនោះ គឺជាការដ្ឋានរបស់ឈ្មោះលោក ( រ៉ា )ដែលគេបានស្គាល់ថាជាបុគ្គលអ្នកមានប្រាក់ម្នាក់ទៀតផង។ នៅពេលដែលអ្នកសារព័ត៌មានយើងបានថតផ្ដិតយករូបភាពរួចរាល់អស់ហើយក៏បានទៅជួបបុរសដែលមានវ័យចំណាស់ម្នាក់អាយុ៥0ឆ្នាំជាងសុំលេខដើម្បីធ្វើការទំនាក់ទំនងទៅលោក រ៉ា ក្រោយពេលដឹងថាជាអ្នកសារព័ត៌មានខលទៅ លោក រ៉ា បានឆ្លើយយ៉ាងខ្លីថា ជាប់រវល់នៅចំការ រួចក៏ចុចផ្ដាច់ការទំនាក់ទំនងទៅ។

ក្រោយមកអ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរនៅវេលាម៉ោង២និង៤០នាទីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៣ដើម្បីសុំការបំភ្លឺជុំវិញការសាងសង់ជាសំណង់នៅលើដៃព្រែកដែលជាសម្បត្តិរបស់រដ្ឋ។
ពេលដែលខលចូលលោកអភិបាលស្រុកបូទុមសាគរបានឆ្លើយថា គាត់ជាប់រវល់ប្រជុំនៅសាលាខេត្ត រួចក៏ចុចបិទទូរសព្ទទៅ។

សូមបញ្ជាក់ថា÷ ចំពោះការដ្ឋានដែលកំពុងធ្វើការសាងសង់មានពីកន្លែងនោះ គឺស្ថិតនៅដៃព្រែកអណ្ដូងទឹក ភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុុមសាគរខេត្តកោះកុង។

បើយោងតាមប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា ចំពោះការដ្ឋានដែលលោកស្រី ជ្រុន រ៉ុម បានអះអាងថាជារបស់គាត់នោះគឺ មិនមែនទេ គាត់គ្រាន់តែជាអ្នកមើលការខុសត្រូវឱ្យគេតែប៉ុណ្ណោះ រីឯម្ចាស់ពិតមិនដឹងជាមានឈ្មោះអីទេនៅឯក្រុងកំពង់សោមឯណោះ ! នេះអ្នកសារព័ត៌មានយើងក៏មិនដឹងថាជាការពិតឬយ៉ាងណាដែរ ? ។

នៅវេលាម៉ោង៩និង៤៤នាទីព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៣អ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅលោកអភិបាលស្រុកបូទុមសាគរ សារជាថ្មីម្ដងទៀត លោកក៏បានឆ្លើយតាមទូរសព្ទថា មិនមានជាសំណង់រឹងទេ គឺសុំធ្វើជាផែទេសចរណ៍ខ្នាតតូចជាលក្ខណៈគ្រួសារហ្នឹងមាន បើបងចង់ដឹងច្បាស់បងអាចមកដល់រដ្ឋបាលស្រុក លោកនឹងបង្ហាញឯកសារ ជៀសវាងការនិយាយគ្នាតាមទូរសព្ទក្រែងមានការដាច់ឬរអាក់រអួលស្ដាប់គ្នាមិនបាន រួចហើយលោកក៏ចុចបិទទូរសព្ទទៅ។

បើយោងតាមច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជំពូកទី៥ អំពីសេដ្ឋកិច្ច មាត្រា ៥៨ បានចែងថា÷
ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍
ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌មូលដ្ឋានការពារប្រទេសសំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ។

ការគ្រប់គ្រង ការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនិងត្រូវកំណត់ក្នុងច្បាប់។

ជំពូក៦ មាត្រា ២៤ = បាននិយាយពីករណីបទល្មើស រាល់សំណង់ដែលបានចាប់ផ្ដើមដំណើរការមុនចេញលិខិតអនុញ្ញាតសាងសង់ដោយអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់ទុកជាល្មើសច្បាប់។
ការដ្ឋានត្រូវបញ្ឈប់ជាបន្ទាន់។

បុគ្គលណាដែលបានប្រព្រឹត្តល្មើសនឹងបញ្ជាររបស់មន្ត្រីភ្នាក់ងាររាជការត្រូវជាប់ចោទហើយឧបករណ៍ទាំងឡាយនៅក្នុងការដ្ឋានត្រូវរឹបអូស។
ក្នុងករណីមិនរាងចាលត្រូវពិន័យជាបទល្ហុ បើពុំព្រមបញ្ឈប់ការងារត្រូវបញ្ជូនជនល្មើសទៅ ដែលត្រូវវិនិច្ឆ័យតាមច្បាប់ជាធរមាន។

បើក្នុងករណីនេះលោកអភិបាលស្រុកបូទុមសាគរអាចអនុញ្ញាតឲ្យបុគ្គលទាំងពីរនាក់ ទី ១ឈ្មោះជ្រុន រ៉ុម ទី២ ឈ្មោះ រ៉ា អាចធ្វើការសាងសង់ផែខ្នាតតូចជាលក្ខណៈគ្រួសារលើដៃព្រែកដែលជាសម្បត្តិរបស់រដ្ឋបានមែនន៎ុះ អញ្ចឹងមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅក៏អាចមានសិទ្ធិស្នើសុំសាងសង់បានដូចគ្នា។

បើដូច្នោះមែនដៃព្រែកជាសម្បត្តិរបស់រដ្ឋ និងក្លាយទៅជាសម្បត្តិឯកជនអស់ទៅហើយ ហើយបរិស្ថានស្អាតនិងធ្លាក់ដល់កម្រិតសូន្យ នៅថ្ងៃអនាគត់ ៕

( គេហទំព័រ ពន្លឺសន្តិភាព ) ទំនាក់ទំនងទូរសព្ទលេខ ០៩៦ ៧៩ ៧៦ ០០៥/ ០៨៨ ៤៧ ៧៧ ៨៥៤

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com