ទាន់ហេតុការណ៍
រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ =>> កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជូនដល់អ្នកសារព័ត៌មានម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ កាសែត ដែលកំពុងតែប្រតិបត្តិការនៅទូទាំងខេត្តតាកែវ... =>> ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ =>> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត..! =>> វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩ =>> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍...
0

មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..!

មហាជននិងប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថាមិនបានយកភ្នែកមើល..!

 

ខេត្តកំពង់ចាម ÷ មហាជនដែលបានធ្វើដំណើរតាមដងផ្លូវជាតិលេខ៦អា ក៏ដូចប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានលាន់មាត់និងធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើអាជ្ញាធរក្នុងស្រុកបាធាយ ថា មិនគួរបិទភ្នែកមើលមិនឃើញ នៃកាដឹកជញ្ជូនអាច់ដីពីសំណាក់រថយន្តបែនដែលធ្វើសកម្មភាពនាពេលបច្ចុប្បន្ននោះទេ។

ការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមដំបូលសន្តិភាពនាពេលបច្ចុប្បន្ន ក្នុងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃយើងមានសុខសន្តិភាពនិងរីកចម្រើនលើគ្រប់វិស័យជាមួយនិងហេដ្ឋារចនាសម្ព័ននានានៅទូទាំងប្រទេស ។

ក្នុងនោះដែរ ក៏ជាឱកាសហុចឲ្យបុគ្គល ឬក្រុមហ៊ុនដែលប្រើប្រាសគ្រឿងចក្រឈ្លាតរកសុីជីកកកាយយកអាច់ដីលក់ដើម្បីធ្វើអាជីវកម្ម ក៏កំពុងតែត្រូវប៉ាន់សប្បាយប្រម៉ូលលុយ យកលេសក្រោមហេតុផលអភិវឌ្ឍន៍ ដោយមិនបានគិតអំពីទង្វើរបស់ខ្លួនដែលល្មើសនិងកិច្ចសន្យាជាមួយនិងអាជ្ញាធរមូលដ្ឋានឬមន្ត្រីជំនាញនាពេលកន្លងមក។

= មានដូចជា ÷
-ការដឹកជញ្ជូនមិនឲ្យពេញហួសទ្រុង ។
-ត្រូវមានតង់ចងគ្របមិនឲ្យធ្លាក់រាយប៉ាយលើផ្លូវសាធារណ:។
-បើកបរក្នុងល្បឿនយឺត មិនបង្កហានិភ័យដល់អ្នកដែលធ្វើដំណើររួមផ្លូវជាដើម។

ជាក់ស្ដែងនៅការរដ្ឋានមួយដែលធ្វើសកម្មភាពជីកស្ដារអាងក្នុងដីសហគមន៍ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាមកំពុងតែសម្រុកដឹកជញ្ជូនយកអាច់ដីលក់ប្រើប្រាសគ្រឿងចក្ររាប់សិបគ្រឿង មីដេរដាសដូចស្រម៉ោចក្រោមលេសអភិវឌ្ឍន៍ បង្កផល់ប៉ះពាល់នូវលើដងផ្លូវសាធារណ: យ៉ាងធ្ងន់ធ្ងរ ការដឹកជញ្ជូនដាក់ហៀហូរមិនបានចងតង់គ្របជ្រុះធ្លាក់រាយប៉ាយពេញផ្លូវ បង្កការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ដូចជា ហុយងងិតមើលមិនឃើញ ឬ រអិលនៅពេលដែលមានភ្លៀងធ្លាក់ជាដើម។

ប្រជាពលរដ្ឋក្នុងលូដ្ឋានឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម និងមហាជនដែលបានធ្វើដំណើរតាមដងផ្លូវជាតិលេខ៦អា សូមសំណូមពរដល់លោក ផេន សុផល អភិបាលស្រុកបាយធាយ មេត្តាចុះពិនិត្យមើលសកម្មភាពជាក់ស្ដែងនេះផង
កុំឲ្យបុគ្គល ឬក្រុមហ៊ុនដែលប្រើប្រាសគ្រឿងចក្រដឹកជញ្ជូនដីធ្វើអ្វីៗតាមតែអំពើរចិត្តដូច្នេះ៕

( គេហទំព័រ ពន្លឺសន្តិភាព )
ទំនាក់ទំនងទូរសព្ទលេខ
០៩៦ ៧៩ ៧៦ ០០៥
០៨៨ ៤៧ ៧៧ ៨៥៤

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com